38:បងនឹងថ្នមអូនឲ្យអស់ពីពោះ

Start from the beginning
                                        

" ចឹងប៉ាសួរកូនជាលើកចុងក្រោយ! តើកូនមានចិត្តស្រឡាញ់គេខ្លះដែលទេ??"លោកគីម

" កូន....កូន កូនមិនដឹងនោះទេ " ដេយ៉ុងបន្លឺឡើងទៅកាន់គាត់វិញទាំងរដាក់រដុបគេមិនដឹងនោះទេថាអារម្មណ៍របស់គេពេលនេះគិតបែបណាចំពោះនាយ ។គេដឹងត្រឹមតែថាពេលនៅក្បែរជុងហ្គុកគេពិតជាមានក្តីសុខខ្លាំងណាស់ គ្រន់តែគេបែងចែកមិនដាក់ថាវាជាក្តីស្រឡាញ់ឬក៏គ្រាន់តែជាអារម្មណ៍ល្អមួយពេលៗរបស់គេនោះឡើយ។

" មិនថាតែកូនសម្រេចចិត្តបែបណាប៉ានឹងម៉ាក់គឺស្របតាមកូនទាំងអស់..ឲ្យតែវាជាក្តីសុខរបស់កូន..." អ្នកស្រីគីមទាញកូនប្រុសមកអោនព្រមទាំងអង្អែលក្បាលរបស់នាយតូចថ្នមៗគាត់ស្រឡាញ់កូនប្រុសរបស់គាត់ណាស់គាត់មានតែកូនប្រុសតែម្នាក់ពួកគាត់ចាប់ទុករាងតូចដូចជាគ្រាប់ពេជ្ររបសគាត់។ មិនថាតែថេយ៉ុងធ្វើអ្វីគេសម្រេចចិត្តបែបណាគឺគាត់ស្របតាមរាងតូចគ្រប់យ៉ាងឲ្យតែវាជាក្តីសុខរបស់ថេយ៉ុង។

"  ហ្ហឹកៗ...ប៉ា...ម៉ាក់"ថេយ៉ុងយំអោលោកទាំងពីរដោយដេយ៉ុងអង្គុយនៅកណ្តាលលោកគីមនឹងអ្នកស្រីគីមអង្គុយនៅសងខាង។

.ភូមិគ្រឹះត្រគូលចន។

.ម៉ោង១១យប់

" បែកអូនមួយយប់បងនឹកអូនស្ទើរដាច់ខ្យល់ស្លាប់ទៅហើយ!!"  ជុងហ្គុកទាញខ្នើយគេងរបស់នាយតួចដែកតែងតែគេងលើមកអោបជាប់ទ្រូងព្រមទាំងពោលឡើងដផយសម្លេងសោកសៅនេះនាយបែកពីប្រពន្ធតែមួយយប់នាយគឺអាការ:គេងមិនលក់បកមិនរហើយទៅហើយចុះទម្រាំតែពួកគេត្រូវលែងលះគ្នាទៀតតើនាយនឹងទៅជាយ៉ាងណា?មិនកើតជាមនុស្សសតិអារម្មណ៍ទៅហើយទេហេ៎?

" មិនបានទេស្អែកនេះបងនឹងវិចបង្វិចទៅតាមអូនមិនខាន" ជុងហ្គុកបានផ្ងើរសារនឹងខលទៅកន់ថេយ៉ុងដែលប៉ុន្តែថេយ៍មិនបានតបឬក៏លើកទូរស័ព្ទរបស់នាយនោះឡើយនេះប្រហែលជាថេយ៉ុងគេងលក់បាត់ទៅហើយ។

..............

. ពេលវេលាចេះតែដើរទៅមុខចរន្តនៃភពផែនដីក៏ចេះតែរកិលទៅមុខមាន់ក៏ចាប់ផ្តើមរងាវព្រឹកថ្ងៃថ្មីក៏ឈានចូលមកដល់។

.នៅក្នុងបន្ទប់កូនប្រុសរបស់ត្រកូលគីមពេលនេះគឺម៉ោង7ព្រឹកទៅហើយតែនាយកំលោះតូចមិនទាន់នឹងងើបពីគេងទៀតខុសប្លែកពីគេនៅផ្ទះរបស់ខាងស្វាមីរបស់គេឆ្ងាយណាស់ ។

រឿង ល្បិចស្នេហ៍ភរិយា🍀 💯Where stories live. Discover now