"មើលចុះបែកគ្នាតែបីថ្ងៃសោះកូនឯងស្រកសាច់ជាងមុន??"
"ហិហិ មានឯណាលោកប៉ា" ថេយ៉ុងតបទៅកាន់គាត់វិញទាំងសើចមិនសូវសម។
" កូនឯងនេះអត់ដែលញាំុបាយទេដឹង?? ឬក៏ម្តាយក្មេករបស់កូនធ្វើបាបកូនទៀតហើយ??"
"មានឯណាម៉ាក់!! អត់មានទេ ម៉ាក់នឹងវ៉ាក៏ស្គាល់ខ្ញុំច្បាស់ដែលថាចរិតខ្ញនៀកបែបណាត្រឹម្តាយក្មេកប៉ុណ្ណឹងធ្វើអ្វីខ្ញុំមិនបាននោះទេ"
"អា៎ឲ្យតែប្រាកដ"
"បាទប្រាកដណាស់ តោះយើងឡើងឡានទៅ..." ឮសម្តីកូនបែបនេះពួកគាត់ក៏រៀងធូរចិត្តបន្តិចដែលមិនសូវជាពិបាកចិត្ត។
. ពេលល្ងាចជុងហ្គុកនាយក៏ត្រឡប់មកផ្ទះវិញដូចរាល់ដង តែថ្ងៃនេះរាងចម្លែកបន្តិចព្រោះតែនាយមិនឃើញប្រពន្ធសំណ្វពចិត្តរបស់នាយរត់មកទទួលដូចសព្វមួយដង។
«ម៉ាក់ មានឃើញប្រពន្ធរបស់ខ្ញុំ»ដើរចូលមកដល់ក្នុងៀ្ទះក៏ឃើញអ្នកស្រីចនអង្គុយនៅលលសាឡុងជុងហ្គុកនាយក៏សួរឡើងទាំងក្រឡេកឆ្វេងក្រឡេកម្តង។
« វាវិចបំវិចទៅនៅជាមួយម៉ាក់របស់វាវិញហើយ» សម្តីរបស់គាត់ធ្វើឲ្យលោកចនដែលអង្គុយក្បែរនោះហួសចិត្តជាខ្លាំងតែគាត់មិននិយាយអ្វីនោះទេគាត់រងចាំស្តាប់ពួកគេទាំងអ្នកសន្ទនាគ្នាបន្តទៀត។
«ហេតុអ្វីក៏អ្នកម៉ាក់និយាយបែបនេះ??»ជុងហ្គុកនាយចាប់ផ្តើមមួម៉ៅមិនពេញចិត្តភ្លាមៗពេលឮគាត់និយាយបែបនេះ នេះនាយមកពីធ្វើការហត់ហើយដល់មកឮម្តាយរបស់នាយនិយាយបែបនេះទៀតធ្វើឲ្យនាយកាន់តែនៅមិនស្រណុក។
«ម៉ាក់និយាយជាការពិតនៅមានប្រុសមកទទួលដល់មុខផ្ទះទៀតផង»
« ម៉ាក់កាន់តែនិយាយផ្តេសផ្តាស់ហើយ!!»
«បើមិនជឿសម្តីរបស់ម៉ាក់ដដែលមកសួរម៉ាក់រកស្តី??» មើលស្តាប់សម្តីរបស់គាត់ចោះ?គាត់មិនទទួលកំហុសនៅនិយាយឌឺនាយទៀត។ចាស់នេះមិនឲ្យគេគោរពមែន??
« ម៉ាក់និយាយពិតទេលោកប៉ា??» ហត់នឹងប្រកែកជាមួយគាត់ អស់ចិត្តនាយក៏ងាកទៅសួរប៉ារបស់នាយម្តង។
« មែនហើយថេយ៉ុងគេទៅនៅផ្ទះរបស់គេវិញបាត់ហើយ គេបានមកសុំអនុញ្ញាតពីប៉ាទៅលែងផ្ទះរបស់គេបានមួយអាទិត្យ គេជិះឡានទៅខ្លួនឯងមិនមានប្រុសណាមកយកទេ» គាត់មានប្រសាសន៍ឡើងព្រមទាំងងាកទៅសម្លក់អ្នកស្រីចន។
«ហេតុអ្វីក៏ថេយ៍មិនប្រាប់ខ្ញុំ??»
« គេថាទាក់ទងទៅកូនមិនចូល??» ឮបែបនេះជុងហ្គុកក៏ទាញទូរស័ព្ទរបស់នាយមកមើលក៏ឃើញថាថេយ៉ុងពិតជាខលមកនាយពិតមែន មិនមែនម្តងពីរដងនោះទេគឺជិត១០ដងឯណោះ??
« ស្លាប់ហើយខ្ញុំទុកទូរស័ព្ទចោល»ចឹងតើបានជាថេយ៉ុងទាក់ទងមកមិនចូល។
" ប៉ាខ្ញុំទៅរកថេយ៉ុងសិន"
" មិនបាច់ទៅទេកូន ទុកពេលឲ្យថេយ៉ុងនៅជាមួយនឹងគ្រួសាររបស់គាត់បន្តិចទៅ "
" តែលោកប៉ា!!"
" បែកគ្នាមួយអាទិត្យសោះធ្វើដូចបែកគ្នារាប់ឆ្នាំ "
"ម៉ាក់!!"
" ម៉ាក់ដឹងថាកូនស្រឡាញ់ប្រពន្ធរបស់កូនតែកូនដូចជាងប់នឹងវាពេកហើយទេដឹង?? ឬក៏វាដាក់ស្នេហ៍កូនប្រុសរបស់ម៉ាក់??"
"ម៉ាក់កាន់តែវែងឆ្ងាយហើយ!!" និយាយហើយជុងហ្គុកនាយក៏ដើរឡើងទៅខាងលើបាត់។
.To be continued....
YOU ARE READING
រឿង ល្បិចស្នេហ៍ភរិយា🍀 💯
AdventureTaekook BL "នេះឬជាការស្រឡាញ់ដែលអូនតបស្នងមកឲ្យបងវិញ?? បងពិតជាមានអារម្មណ៍ថាឈឺ ឈឺចាប់នៅត្រង់នេះខ្លាំងណាស់ថេយ៍...ហ្ហឹកៗ"ជុងហ្គុក យំមែនទេ? នេះនាយកំពុងតែយំឬ?? ..... "យើងលែងលះគ្នាទៅ..."ជុងហ្គុក "........"ហេតុអ្វីក៏ពេលឮពាក្យនេះហើយមានអារម្មណ៍ថាឈឺចាប់ម្ល៉េះ...
37:ម៉ាក់កាន់តែវែងឆ្ងាយហើយ!!
Start from the beginning
