34:សុំទោសអូនសម្លាញ់

Comenzar desde el principio
                                        

"ពិតមែនហើយ!! ឬមួយក៏មកពីអូនខ្សោយពេកទេដឹង?"

"ចឹងអូនសម្រាក់បន្តិចទៀតសិនទៅណាចាំពេលភ្ញាក់មកវិញបងនឹងនាំអូនទៅញាំសាច់អាំងយ៉ាងមិចដែរ?"

" ហ៊ឹមចឹងក៏បាន!!"ជុងហ្គុកជួយសម្រួលឲ្យថេយ៍គេងទៅលើពូកវិញថ្នមៗ ថេយ៉ុងក៏បិតភ្នែកគេងទៅវិញសន្សឹមៗព្រោះតែនៅមានអារម្មណ៍ថានៅឈឺវិលៗនេះប្រហែលជាជាតិថ្នាំដែលជុងហ្គុកចាក់ចូលទៅមិនទាន់បញ្ចេញប្រសិទ្ធភាពអស់ហើយតាមមើល។ នេះសំណាងហើយដែលជាជុងហ្គុក តែបើជាលោកចនវិញថេយ៉ុងប្រាកដជានៅសល់តែគ្រោងឆ្អឹងដូចអ្វីដែលគេបានឃើញនៅក្នុងបន្ទប់នឹងជាមិនខាន។ ហើយអ្វីដែលថេយ៉ុងបានឃើញវាគឺជាផ្នែកគ្រោងឆ្អឹងតូចមួយប៉ុណ្ណោះគឺវានៅមានលើសនឹងទៀត។

. ត្រឡប់មកមុននេះបន្តិច បន្ទប់ពីមានការសង្ស័យចំពោះរាងតូចជុងហ្គុកនាយក៏បានដាក់កាំមេរ៉ាសុវត្ថិភាពគ្រប់កន្លែងដែលគួរឲ្យសង្ស័យ នាយតែងតែអង្គុយមើលកាំមេរ៉ានឹងជារៀងរាល់ថ្ងៃឲ្យតែនាយទំនេរ ដោយឡែកថ្ងៃនេះនាយក៏អង្គុយមើលកាំមេរ៉ាដូចសព្វដង ហើយក៏ឃើញថេយ៉ុងដើរចូលទៅក្នុងបន្ទប់សៀវភៅចាស់មួយនោះ ទើបនាយប្រញាប់ត្រឡប់មកពីក្រុមហ៊ុនវិញយ៉ាងលឿន គ្រាន់់តែនាយមកដល់ភ្លាមក៏ឃើញថាថេយ៉ុងបានរកឃើញបន្ទប់មួយនឹងបាត់ទៅហើយ ជំរើសចុងក្រោយជុងហ្គុកមានតែវាយគេឲ្យសន្លប់ហើយក៏ចាក់ថ្នាំមួយប្រភេទដែលវាមានប្រសិទ្ធភាពលុបការចងចាំកាលពីកន្លះម៉ោងមុន។ បែបនឹងហើយបានជាពេលថេយ៉ុងភ្ញាក់ពីសន្លប់គេមិនចាំអ្វីសោះ៕

«សុំទោសអូនសម្លាញ់ សឺត!!»ជុងហ្គុកអោនទៅថើបថ្ងាស់របស់ថេយ៉ុងថ្នមៗហើយក៏ទាញភួយមកដណ្តប់ឲ្យរាងតូចរួចនាយក៏ឡើងចេញទាញទូរស័ព្ទដៃររបស់នាយដើម្បីខលទៅនរណាម្នាក់។

«អាវុធ ដែលត្រូវនាំចេញនៅយប់នេះលើកទៅថ្ងៃស្អែក »និយាយតែប៉ុណ្ណឹងជុងហ្គុកនាយក៏ចុចបិត។

. ពេលល្ងាចក៏ឈានចូលមកដល់ ជុងហ្គុកអង្គុយនៅលើពូករងចាំរាងតូចរៀបចំខ្លួនចេញទៅក្រៅជាមួយគ្នា។

«ជុង!!»បន្ទប់ពីរៀបចំខ្លួនរួចរាល់ថេយ៉ុងក៏បន្លឺឡើងហៅនាយសង្ហារជុងហ្គុកនាយក៏ងាកទៅទាំងញញឹមដាក់ថេយ៉ុង។

«បាទ! អូនរួចរាល់ហើយតើមែនទេ??»

«អូនរួចហើយ តោះពួកយើងទៅ»ថេយ៉ុងក៏ដើរចូលមកកៀកដៃរបស់នាយសង្ហារ ហើយពួកគេក៏បណ្តើរគ្នាចុះទៅខាងក្រោម។

«នាំគ្នាទៅណានឹងកូនៗ»បណ្តើរគ្នាចុះមកដល់ខាងក្រោមក៏ចួបជាមួយនឹងលោកចនដែលកំពុងតែអង្គុយលែងនៅលើសាឡុងគាត់ក៏បន្លឺសួរទៅកាន់កូនៗរបស់គាត់ទាំងញញឹមស្រស់តែម្តង។

«គឺកូននាំថេយ៍ចេញទៅញាំអ្វីនៅខាងក្រៅណាលោកប៉ា»

«អាហារនៅក្នុងផ្ទះលែងចេះញាំហើយមែនទេ?បានជានាំគ្នាទៅរកអាហារនៅខាងក្រៅបែបនេះ??»ភ្លាមនោះអ្នកស្រីចនក៏ដើរចុះពីខាងលើល្មមគាត់ក៏បន្លឺឡើងទាំងឌឺដងទៅកាន់រាងតូច ថេយ៉ុងធ្វើជាមិនដឹងមិនឮហើយក៏ងាកមុខចេញដែលធ្វើឲ្យអ្នកស្រីចនកាន់តែលកក្តៅលើសដើម។

«មិនមែនចឹងទេអ្នកម៉ាក់»

«នាំគ្នាទៅៗកូនកុំខ្វល់ពីសម្តីម៉ាក់របស់ឯងអី»លោកចន

«ត្រូវហើយសម្តីរបស់ខ្ញុំនៀកវាលែងមានន័យអ្វីទៀតហើយ អាយុកាន់តែច្រើនវ័យកាន់តែចំណាស់សម្តីក៏កាន់តែលែងមានន័យដូចគ្នា»

«តោះថេយ៍»ជុងហ្គុកលែងស្តាប់បន្តទៀតនាយក៏ទាញដៃរបស់នាយតូចដើរចេញទៅ។

«ជុងហ្គុក!??នេះកូនមិនស្តាប់សម្តីរបស់ម៉ាក់ខ្លះទេឬ??សម្តីរបស់ម៉ាក់លែងមានន័យហើយតើមែនទេ?? ពុទ្ធោអី  »ក្តៅណាស់ក្តៅតែក៏មិនអាចធ្វើអ្វីពួកគេបាន លោកចនគាត់ឃើញបែបនេះបានត្រឹមតែអង្គុយគ្រវីក្បាលហួសចិត្តនឹងភរិយារបស់គាត់។

.To be continued...

រឿង ល្បិចស្នេហ៍ភរិយា🍀 💯Donde viven las historias. Descúbrelo ahora