34:សុំទោសអូនសម្លាញ់

Start from the beginning
                                        

" អ្អា៎....ដឹប!!" សម្លេងស្រែកបានបន្លឺឡើង រាងកាយតូចក៏បានសន្លប់ស្តូកស្តឹងដោយសារតែមានអ្វីក៏មិនដឹងប៉ះជាមួយជញ្ជាំងករបស់នាយធ្វើឲ្យដួលផ្កាប់មុខទៅនឹងស៊ីម៉ង់មួយចំហូរខ្លួន។

.ក្នុងបន្ទប់

រាងកាយដែលបានដួលសន្លប់មុននេះគឺកំពុងតែគេងនៅលើគ្រែក្នុងបន្ទប់គេងរបស់ខ្លួន

" ហ៊ឹម! "ថេយ៉ុងក្រហឹងឡើងមានអារម្មណ៍រួយជញ្ចាំងករបស់គេជាខ្លាំង តើមុននេះមានអ្វីកើតឡើងអ្វីក៏គេមិនចាំសោះចឹង??

" ថេយ៍អូនយ៉ាងមិចហើយ?មានឈឺត្រង់ណាទេ??" ជុងហ្គុកដែលទើបតែដើរចេញពីកក្នុងបន្ទប់ទើបឃើញថេយ៉ុងដឹងខ្លួនបែបនេះនាយក៏ប្រញាប់សន្ទុះចូលទៅមើល។

" ជុង?? អូនកើតអ្វី?មិចក៏ឈឺក្បាលខ្លាំងម្ល៉េះ?" ថេយ៉ុងលើកដៃមកទប់ក្បាលរបស់ខ្លួនអែងទាំងមានអារម្មណ៍ថាឈឺចម្លែក៕

"បងឃើញអូនដួសសន្លប់នៅក្នុងបន្ទប់ទឹក។ នេះអូនចាំអ្វីមិនបានទេតើមែនទេ?"

"អូនមិនបានទេ! ហើយនេះម៉ោងប៉ុន្មានហើយ?" ថេយ៉ុងស្តាប់សម្តីរបស់ជុងហ្គុកហើយក៏ធ្វើឲ្យគេរាងឆ្ងល់បន្តិចដែល តែគេចាំបានថាពេញមួយថ្ងៃនេះគេដូចជាមិនបានចូលទៅក្នុងបន្ទប់ទឹកនោះឡើយ តែក៏នៅតែមិនយល់ថាហេតុអ្វីក៏គេមិនចាំអ្វីទល់តែសោះ??
,
"ម៉ោង3ល្ងាចហើយ"

" ម៉ោង3? ហេតុអ្វីក៏បងត្រឡប់មកពីក្រុមហ៊ុនលឿនជាងរាល់ដងម្ល៉េះ?" ម៉ោង៣??តើនេះគេដេកសន្លប់រយះពេលប៉ុន្មានម៉ោងហើយ??

"ក៏បងចង់មកបបួលអូនទៅញាំ សាច់អាំងនៅខាងក្រៅតែគ្រាន់តែបើកទ្វារចូលមកភ្លាមក៏ឃើញអូនដួលសន្លប់ក្នុងបន្ទប់ទឹកបាត់ទៅហើយ បងពិតជាបារម្ភពីអូនណាស់ តែពេលឃើញអូនភ្ញាក់ដឹងខ្លួនមកមិនកើតអីបែបនេះបងសប្បាយចិត្តណាស់ទៅហើយ
"ជុងហ្គុកនាយក៏ទាញថេយ៉ុងមកអោបជាប់ទ្រូងរបស់នាយ។

" តែអូនមានអារម្មណ៍ថាឈឺកដូចជាមាននរណាយកអ្វីមកវៃអូនយ៉ាងចឹង??"

" មាននរណាមកវៃអូនទៅ? ឬក៏មានចោរចូលក្នុងបន្ទប់?បើចឹងមែនវាមិនអាចនោះទេព្រោះនៅជុំវិញផ្ទះរបស់យើងគឺមានអង្គរក្សគ្រប់កន្លែង"

រឿង ល្បិចស្នេហ៍ភរិយា🍀 💯Where stories live. Discover now