« គឺគ្មានអ្វីនោះទេ នេះអូនភ្ញាក់យូរហើយមែនទេ??»ជុងហ្គុកដើរមកដាក់ខ្លួនអង្គុយនៅលើពូករួចក៏បន្លឺឡើងព្រមទាំងអង្អែលក្បាលរបសើថេយ៍ថ្នមៗ។
«គឺទើបតែងើបមុននឹងទេ!! តើបងនិយាយជាមួយអ្នកណា??»ដៃញីភ្នែកមាត់សួរទៅកាន់នាយសង្ហារ។
«អរគឺអាខៃយ៍ វាខលមកនិយាយរឿងការងារនឹងណា»ថេយ៍ងក់ក្បាលហើយក៏បន្តសួរ។
«ក្រែងថ្ងៃនេះបង ត្រូវសម្រាកមិនចង់ឬ??»ថេយ៉ុងសួរបែបនេះព្រោះរាល់លើកដែលនាយត្រូវសម្រាកគឺគ្មានកូនចៅណាម្នាក់អនុញ្ញាតឲ្យទាន់ទងមកនាយនោះឡើយ លើកលែងតែមានកិច្ចការសំខាន់ខ្លាំងណាស់។
«គឺបងមានការងារតិចតួចឲ្យវាធ្វើ ទើបវាខលមកប្រាប់ ពីលទ្ធផលនឹងណា»
«បែបនឹងទេឬ??» ថេយ៉ុងងក់ក្បាលតបទៅកាន់នាយ។
«បាទ!!មែនហើយថេយ៍យប់នេះទៅចូលរួមកម្មវិធីជាមួយបងណា» ជុងហ្គុកស្រាប់តែដឹងនឹកឃើញថាយប់នរញនាយត្រូវបានគេអញ្ជើញឲ្យចូលរួមក្នុងកម្មវិធីមួយគឺជាការជប់លែងរបស់អ្នកមានមុខមាត់នៅក្នុងសង្គមនឹងមានការដេញថ្លៃគ្រឿងពេជ្រផងដែរ។
«បាទ តែអូន!!»និយាយដល់ត្រឹមនេះថេយ៉ុងក៏ទម្លាក់ទឹកមុខ ជុងហ្គុកហាក់បីដូចជាបានដឹងនៅអ្វីដែលថេយ៉ុងចង់និយាយនាយក៏បន្តនិយាយកាត់សម្តីរបស់នាយតូច៕
«បងបានឲ្យគេត្រៀមសម្រាប់អូនរួចហើយ!!» ប្រាកដហើយនាយបានត្រៀមអ្វីគ្រប់យ៉ាងសម្រាប់ដេយ៉ុងនៅយប់នេះរួចមកហើយ។
«អរគុណប្តីសម្លាញ់ សឺត!!» ថេយ៍អោនទៅថើបមាត់របស់នាយមួយខ្សឺតជាការអរគុណដល់នាយជុងហ្គុកឃើញថេយ៉ុងសប្បាយចិត្តបែបនេះនាយក៏សប្បាយអរដូចគ្នា។
.ពេលយប់ក៏បានឈានចូលមកដល់ កម្មវិធីនៅយប់នេះពិតជាធំណាស់ហើយសុទ្ធសឹងតែអ្នកធំៗដែលមានមុខមាត់មកចូលរួមនៅក្នុងកម្មវិធីមួយនេះ។
«នោះលោកចននឹងភិរយារបស់គាត់បានមកដល់ហើយ!!»អ្នកការសែនដែលមានវត្តមាននៅទៅនេះគ្រាន់តែក្រឡែកទៅឃើញជុងហ្គុកបណ្តើរថេយ៉ុងចុះពីលើឡានក៏នាំគ្នារត់ទៅសម្ភាស់នឹងថតរូបរបស់ពួកគេយ៉ាងលឿនព្រោះតែមិនដែលងាយមានឪកាសបាន លោកចនជុងហ្គុក នាំភរិយារបស់គាត់ចេញមកក្នុងសង្គមខាងក្រៅនោះឡើយ។
«WOW ពិតជាស្រស់ស្អាតនឹងសាកសមគ្នាពិតមែន!!» កាំមេរ៉ាគ្រប់ដៃចាប់យករូបភាពច្បាស់ៗរបស់ពួកគេ។
«លោកចន សូមអនុញ្ញាតថតរូបមួយ!!»ឃើញជុងហ្គុកដើរអោបចង្កេះរាងតូចចូលទៅខាងក្នុងដោយមិនព្រមឈប់ឲ្យអ្នកការសែនបានថតរូបភ្លាមនោះក៏មានបុរសម្នាក់ មកសុំការអនុញ្ញាត។ ជុងហ្គុកក៏បញ្ឈប់ដំណើរបានបន្តិចហើយក៏បណ្តើរប្រពន្ធរបស់នាយចូលទៅខាងក្នុង។
«ថ្ងៃនេះអូនស្អាតណាស់»ឆុតដែលថេយ៉ុងពាក់នៅថ្ងៃនេះគឺជុងហ្គុកនាយជាអ្នករើសដោយផ្ទាល់ដៃរបស់នាយ ដោយឆុតមានពណ៍ក្រហមស្រាលវាលខ្នងបន្តិចវាពិតជាស្រស់ស្អាតខ្លាំងណាស់ ជុងហ្គុកក៏ដូចចិត្តទៀត ដឹងថាថេយ៉ុងស្រលាញ់ស្ទាយបែបណាទៀត។ ហើយពាក្យនេះនាយសរសើរថេយ៉ុងតាំងពីចេញពីផ្ទះមកម្ល៉េះ៕
" បងក៏សង្ហារណាស់ដែរ "ដេយ៉ុងចាប់ទាញថ្ពាល់របស់ជុងហ្គុករួចក៏និយាយ។ គិតទៅប្តីប្រពន្ធគេនេះសរសើរគ្នាមិនចេះណាយទាល់តែសោះ?
......
.ទឺត!! សារនៅក្នុងទូរស័ព្ទរបស់ថេយ៉ុងក៏លោតឡើង!!
" អូនសុំទៅបន្ទប់ទឹកបន្តិចណា...." ជុងហ្គុកងក់ក្បាលថេយ៉ុងក៏ប្រញាប់ដើរសំដៅទៅបន្ទប់ទឹកយ៉ាងលឿន។
.ក្នុងសារ!!
«កម្មវិធីនៅក្នុងយប់នេះគឺមានការវាយប្រហារ !!»
«ជា ចន ជុងហ្គុក??»
«ក៏មិនប្រាកដនោះដែលព្រោះចន ជុងហ្គុកនាយមានសត្រូវច្រើនណាស់!!»
«ខ្ញុំដឹងហើយ!!»
.To be continued...
YOU ARE READING
រឿង ល្បិចស្នេហ៍ភរិយា🍀 💯
AdventureTaekook BL "នេះឬជាការស្រឡាញ់ដែលអូនតបស្នងមកឲ្យបងវិញ?? បងពិតជាមានអារម្មណ៍ថាឈឺ ឈឺចាប់នៅត្រង់នេះខ្លាំងណាស់ថេយ៍...ហ្ហឹកៗ"ជុងហ្គុក យំមែនទេ? នេះនាយកំពុងតែយំឬ?? ..... "យើងលែងលះគ្នាទៅ..."ជុងហ្គុក "........"ហេតុអ្វីក៏ពេលឮពាក្យនេះហើយមានអារម្មណ៍ថាឈឺចាប់ម្ល៉េះ...
32:ជា ចន ជុងហ្គុក??
Start from the beginning
