កន្លងទៅជាច្រើនថ្ងៃច្រើនអាទិត្យ ថេជុងនិងជុងវ៉ុនទទួលបានការងារផ្ទាល់ខ្លួនមួយគឺជាការសម្រេចចិត្តទទួលការងារដោយខ្លួនរបស់គេផ្ទាល់នោះគឺថតជាម៉ូឌែលអោយម្ចាស់ក្រុមហ៊ុនឌីសាញដ៏ល្បីមួយនៅកូរ៉េចេញផ្សាយទស្សនាវដ្តីល្បីៗសម្រាប់ការប្រកួតប្រជែង ។ ណាមួយក្រុមហ៊ុនឌីសាញនេះក៏ជាមិត្តស្និទ្ធស្នាលគ្នាខ្លាំងផងដែរជាមួយនិងម្ចាស់តូចនៃវាំងលីគឺជុងហ្គុកនិងឯង ដូច្នេះកាតថតនេះចាត់ទុកជាការរួមសហការនិងចងជាមិត្តភាពដៃគូរជាមួយគ្នាកាន់តែយូរអង្វែង ។
គ្រឹបៗ
សម្លេងនៃម៉ាសុីនថតរូបចាប់យករូបភាពគ្រឹបៗនិងមនុស្សទាំងគូរដែលឈរនៅមុខកាមេរ៉ា ជាប្លង់ដំបូងនោះគឺថេជុងត្រូវបានចាប់ដៃគូរអោយថតជាគូរជាមួយនិងម៉ូឌែលស្រីដែលមានប្រជាប្រិយភាពនិងល្បីល្បាញម្នាក់ ដែលមានរាងស្រឡូន ស្អាតស្លីម ស៊ិចសុីសាកសមជាមួយនិងឈ្មោះជាម៉ូឌែលស្រីល្បី ។ ប្រាណកម្លោះក្រមុំទាំងគូរនៅប្រកៀកប្រកិតគ្នា ដៃរបស់អ្នកសង្ហារតម្រូវអោយលូកឱបចង្កេះស្រីស្រស់ ថេជុងញញឹមស្រាលៗត្រូវឱនមុខចុះបន្តិចសម្លឹងមើលស្រីស្រស់ជាដៃគូរនៅក្នុងរង្វង់ដៃស្នាមញញឹមព្រានទាក់ទាញចិត្តអស់បេះដូងនារីៗទាំងអស់ដែលបានឃើញរួមទាំងម៉ូឌែលស្រីរបស់យើង មិនខ្មាស់អៀនក្នុងការធ្វើជាដៃគូរសហការយ៉ាងល្អឥតខ្ចុះជាមួយគ្នា ។
« ល្អណាស់ចូលប្លង់ថ្មី អ្នកនាងអ៊ែនជែលលីជួយលើកដៃដាក់នៅលើស្មារបស់អ្នកប្រុសនិងម្ខាងទៀតកាន់នៅផ្នែកក៎អាវរបស់ទ្រង់ ចំណែកអ្នកប្រុសសូមចូលអោយកៀកជាងនេះបន្តិច » គ្រាន់តែ Director និយាយឡើងភ្លាមអ្នកទាំងពីរមិនចាំយូរហាក់រួមដៃគ្នាបានល្អរៀបចំប្លង់ថតកាន់តែពិសេសសុិចសុីនិងគួរអោយចាប់អារម្មណ៍សម្រាប់ទស្សនាវដ្តីថ្មីដែលនិងត្រូវចេញផ្សាយនាយពេលខាងមុខច្បាស់ជាល្បីល្បាញខ្លាំងមិនខាន ។ ខុសអីតែអ្នកកម្លោះតូចម្ខាងឯនោះឈរសម្លឹងមើលមកពួកគេទាំងទឹកមុខហាក់មិនពេញចិត្ត ជុងវ៉ុនសម្លឹងមើលសកម្មភាពស្និទ្ធស្នាលរបស់ពួកគេតាំងពីចាប់ផ្ដើមថតមកដល់ពេលនេះគេនឹកឃ្នើសចិត្តទាំងក្ដៅក្រហាយនិងអារម្មណ៍មិនល្អទាល់តែសោះ ហាក់ឃើញភាពស្និទ្ធស្នាលរបស់នាយជាមួយអ្នកដទៃគេប្រែជាច្រណែននិងមិនចង់ឃើញនោះឡើយ
YOU ARE READING
🌺កូនអ្នកបម្រើ🥀 រដូវកាលថ្មី
Teen Fictionការមើលងាយ ដៀលថ្មេះដោយចាត់ទុកសេចក្ដីស្រលាញ់របស់មនុស្សម្នាក់ជាការលេងសើច ធ្វើឱ្យមនុស្សម្នាក់នោះប្រែក្លាយពីការស្រលាញ់ទៅជាការស្អប់ចងដោយការគំនុំ ។ Jungkook x Taehyung 30/12/2021 ចន ថេយ៍វី📝
