🍃ថ្ងៃបន្ទាប់
តាំងពីរឿងម្សិលមិញបានកើតឡើងមក ជុងហ្គុកនាយក្រៀមក្រំទឹកមុខស្រពាប់ស្រពោនហាក់គ្មានព្រលឹងនៅក្នុងខ្លួនទាល់តែសោះ ។ នាយកំលោះកាន់ចិញ្ចៀនមួយវង់នោះសម្លឹងមើលវានិងអង្គុយគិតពីពាក្យសម្តីរបស់ថេយ៉ុង គិតឃើញពេលណានាយស្ទើរតែប្រេះទ្រូងស្លាប់ទេ ហេតុអីគ្រាន់តែស្រលាញ់គេក៏ខុសដែរមែនទេ? ឬមួយក៏ដោយសារតែនាយក្រ នាយជាកូនអ្នកបម្រើ គ្មានសមត្ថភាពអាចមើលថែគេនិងផ្តល់ក្តីសុខឱ្យគេមិនបាន នាយខុសដែលកើតមកក្រមែនទេ?
« ខ្ញុំខុសដែលកើតមកក្រមែនទេ? បើខ្ញុំជាអ្នកមាន អ្នកប្រុសតូចនិងព្រមទទួលខ្ញុំមែនទេ? » ជុងហ្គុកអង្គុយគិតក្រោមដើមឈើមុខផ្ទះទោះជាចិត្តនាយចង់ក៏ប៉ុន្តែវាមិនអាច នោះទេដែលគិតសុខៗអាចឱ្យនាយក្លាយជាអ្នកមានបាននោះទេ ខ្លួនក្រហើយថែមទាំងជាប់ឈ្មោះជាអ្នកបម្រើគេថែមទៀត
រវល់តែអង្គុយគិតសុខៗ កែវភ្នែកក៏ក្រឡេកទៅឃើញឡានសេរីទំនើបមួយគ្រឿងកំពុងតែបើកចូលមកសន្សឹមៗចូលមកក្នុងភូមិគ្រឹះ, ជុងហ្គុកក្រោកឈរឡើងសម្លឹងមើលឡាននោះមិនដាក់ភ្នែក មួយសន្ទុះក៏ឃើញមនុស្សប្រុសចម្លែកណាមិនដឹងចុះពីលើរថយន្តដើរចូលទៅ ខាងក្នុងដោយមានថេយ៉ុងគេកំពុងឈរចាំទទួលប្រៀបដូចគេគឺជាមនុស្សសំខាន់ទៀតផង ។
« គេជាអ្នកណា? » ដោយសារតែនាយមើលពីចម្ងាយនិងឃើញតែពីក្រោយខ្នង មើលមិនឃើញមុខដឹងថាជាអ្នកណានោះឡើយនាយគិតបន្តិចមុននិងសម្រេចចិត្តដើរទៅរកផ្ទះធំនិងស៊ើបមើលឱ្យដឹងថាជាអ្នកឱ្យប្រាកដព្រោះក្នុងចិត្តរបស់នាយគឺដូចជាប្រហែលៗ
..............
SKIP....
« ជម្រាបសួរលោកពូ! »
« អូហ៎គឺក្មួយម៉ាហានទេហ្ហេស? នេះទៅស្គាល់គ្នាជាមួយនិងថេយ៉ុងតាំងពីពេលណាមកក្មួយ? » លោកចាងចោទសួរទាំងស្មានមិនដល់ថាពួកគេអាចស្គាល់គ្នា រីឯម៉ាហានឮសំណួរនេះហើយមិនទាន់ឆ្លើយងាកទៅមើលមុខថេយ៉ុងបន្តិចរាងតូចក៏ញញឹមដាក់នាយវិញ មុននិងម៉ាហានហើបមាត់ឆ្លើយតបទៅប៉ារបស់ថេយ៉ុង
YOU ARE READING
🌺កូនអ្នកបម្រើ🥀 រដូវកាលថ្មី
Teen Fictionការមើលងាយ ដៀលថ្មេះដោយចាត់ទុកសេចក្ដីស្រលាញ់របស់មនុស្សម្នាក់ជាការលេងសើច ធ្វើឱ្យមនុស្សម្នាក់នោះប្រែក្លាយពីការស្រលាញ់ទៅជាការស្អប់ចងដោយការគំនុំ ។ Jungkook x Taehyung 30/12/2021 ចន ថេយ៍វី📝
