« សំណាងល្អណាកូន » ថេយ៉ុងជូនកូនមកដល់ សាលាដូចសព្វមួយដង រាងតូចលើកដៃអង្អែលក្បាលកូនថ្នមៗរួចលើកដៃលាគេ ជុងវ៉ុនក៏ញញឹមលើកដៃលាដាក់អាប់ប៉ារបស់គេវិញមុននិងរហ័សដើរចូលទៅក្នុងសាលាតាមទម្លាប់របស់គ
ភឹប!!! ដើរមិនបានប្រយ័ត្នធ្វើឱ្យគេដើរទៅបុកប៉ះ ជាមួយនិងមនុស្សដែលនៅខាងមុខ សំណាងដែលគេចេះទប់លំនឹងខ្លួនបានមិនដូចជាថ្ងៃមុន ជុងវ៉ុនងើបមុខឡើងសន្សឹមៗសម្លឹងមើលមនុស្សដែលគេដើរបុកនោះក៏ស្រាប់តែបើកភ្នែកធំៗ ក្រោយដឹងថាគ្មានអ្នកណាក្រៅពីមនុស្សដែលចាត់ទុកគេជាសត្រូវរាប់ពាន់ឆ្នាំនោះទេគឺជាថេជុងហ្នឹងឯង ។
« ចង់ទៅណា? មិននៅរាក់ទាក់គ្នាសិនទេហ្គេស? យើងឈឺបែបនេះទៅហើយមិនគិតសួរនាំខ្លះទេឬយ៉ាងម៉េច? » ថេជុងដើរមកកាត់មុខរបស់គ រួចលើកដៃឱបចូលគ្នាញញឹមកំណាចដាក់គេ ក៏ធ្វើជានិយាយតាមបែបធម្មតាទាំងដែលក្នុងចិត្តគេពិតជាខ្មាសមាត់ខ្លួនឯងខ្លាំងណាស់ដែលត្រូវមកនិយាយបែបនេះជាមួយអាក្មេងសម្រាមដែលគេស្អប់ទៅវិញ
« ឯង...មិនអីទេហ្ហេស? ខ្ញុំ...ខ្ញុំសុំទោសម្ដងទៀត »
« ឯងមើលមកយើងថាអីដែរទេ? » ថេជុងប្រែទឹកមុខមកជាមាំស្មើរ រួចក៏ឈានជំហ៊ានជើងដើរចូលទៅរកគេបន្តិចម្តងៗធ្វើឱ្យជុងវ៉ុនគេត្រូវដើរឈានថយក្រោយទាំងឱនមុខចុះព្រោះភ័យខ្លាចថាគេនិងធ្វើបាបខ្លួនទៀត
« ឆ្លើយ!!!! »
« ហ្ហឹក...ខ្ញុំ...អត់ទេសុំទោស » ជុងវ៉ុនភ័យស្ទើរលួសព្រលឹង ឆ្លើយទាំងញ័របរបូរមាត់ស្របពេលដែលក្មេងនោះសម្លុតគេធ្វើមើលតែគេនិងជាស្អីទៅហើយ
« ល្អ! »
« ខ្ញុំសុំទៅសិនហើយ » ជុងវ៉ុនឱនមុខចុះដោយឱនក្បាល ខ្លួនឯងបន្តិចមុននិងគិតថាដើរចេញទៅឱ្យផុតតែមានឯណាថវ៉ុនបែរជាចាប់ទាញកាតាបគេជាប់និងទាញគេមកក្រោយវិញ ដោយរុញជុងវ៉ុនឱ្យទៅមិត្តរបស់គេនៅក្បែរនោះចាប់សង្កត់ដៃជុងវ៉ុនជាប់ទាំងសងខាងមិនឱ្យរើរួច
« ឯងធ្វើអីហ្ហឹកៗ! ឆាប់លែងខ្ញុំទៅ! »
« លែងហ្ហេស? មើល!!! មើលវាភ្លាមទៅ!!! ថាឯងបានធ្វើអ្វីខ្លះដាក់យើង! អាក្មេងសម្រាម! ឯងគិតថាយើងនឹងឱ្យឯងរួចខ្លួនងាយៗដែរទេ?!!! » ថេជុងលើកដៃចង្អុរមកក្បាលរបស់គេដែលរុំបង់របួសជាប់និងក្បាលនៅឡើយនោះ ឱ្យគេមើលនិងចងចាំវាថាគឺគេនេះហើយដែលជាដើមហេតុដែលធ្វើឱ្យខ្លួនក្លាយទៅជាបែបនេះ គិតទេថាគេនិងឱ្យក្មេងនោះរត់រួចខ្លួនបានដោយងាយៗទៅអ៊ីចឹងហ្ហេស
YOU ARE READING
🌺កូនអ្នកបម្រើ🥀 រដូវកាលថ្មី
Teen Fictionការមើលងាយ ដៀលថ្មេះដោយចាត់ទុកសេចក្ដីស្រលាញ់របស់មនុស្សម្នាក់ជាការលេងសើច ធ្វើឱ្យមនុស្សម្នាក់នោះប្រែក្លាយពីការស្រលាញ់ទៅជាការស្អប់ចងដោយការគំនុំ ។ Jungkook x Taehyung 30/12/2021 ចន ថេយ៍វី📝
