ភាគទី២៥ : អ្នកថ្មី

2.3K 114 11
                                        

   🍃រោងចក្រផលិតស្រា

     « ទីនេះជារោងចក្រស្រាក្រហមរបស់ម្ចាស់ប៉ា ដែលទើបនិង ដំណើរការនៅប៉ុន្មានឆ្នាំនេះទេ ម្ចាស់ប៉ាចង់ឱ្យខ្ញុំម្ចាស់នាំទ្រង់មកទតមើលទីនេះ »

    « បាទ! អ៊ីចឹងបងចង់ភ្លក់រសជាតិស្រានៅទីនេះ ប្រហែលជាព្រះនាងមិនថាអ្វីទេមែនទេ? »

    « ច៎ាប្រាកដជាបាន » យ៉ាត្រាងក់ក្បាលញញឹម មុននិងងាកទៅហៅបុគ្គលិកដែលធ្វើការនៅក្បែរនោះប្រាប់ឱ្យគេយកស្រាដែលផលិតស្តុកទុកនៅទីនោះយកមកឱហយនាយក្រេបឱ្យដឹងរសជាតិថាវានឹងពិសេសយ៉ាងណា

   « នេះ »
   « បាទ! អរគុណ » ជុងហ្គុកទទួលកែវស្រាពីដៃស្រឡូនរបស់ព្រះនាងតូច កែវភ្នែកសម្លឹងមើលទ្រង់មិនដាក់ភ្នែកឆ្លៀតដែលដៃនាយប៉ះនិងដៃរបស់ទ្រង់មិនលែង ធ្វើឱ្យព្រះនាងតូចឱនមុខចុះអឹមអៀនៗ ពេលដែលឃើញនាយសម្លឹងមើលខ្លួនមិនដាក់ភ្នែកបែបនេះ

     « រសជាតិអស្ចារ្យខ្លាំងណាស់ ជាពិសេសនៅពេលដែលវាឆ្លងកាត់ពីព្រះហ័ស្ថរបស់ទ្រង់ » ជុងហ្គុកក្រលែងកែវស្រាតិចៗក្រេបបន្តិចហើយក៏លាន់មាត់សរសើរព្រមទាំងបញ្ជោរទៅអ្នកម្ខាងស្ដាប់ឮហើយញញឹមស្រទន់អឹមអៀនស្ទើររឹងខ្លួនអស់ទៅហើយ ស្របពេលដែលផ្ទៃមុខសង្ហាររបស់នាយចេះតែសម្លឹងមើលទ្រង់មិនឈប់ហាក់ដូចជាចង់ខាបយកបេះដូងរបស់ទ្រង់ទៅភ្លាមៗអញ្ចឹង

     « យ៉ាត្រាសប្បាយចិត្តណាស់ពេលដែលម្ចាស់តូចទ្រង់ ចូលចិត្តវា »

     « បងក៏សប្បាយចិត្តពេលដែលឃើញព្រះនាងញញឹម បែបនេះ » សម្ដីបញ្ចុះបញ្ចូលលែបខាយស្តាយបែបព្រាននារីនាយចាប់បញ្ចេញវាមកមុខព្រះនាងតូចទាំងដែលមិនធ្លាប់ធ្វើបែបនេះដាក់អ្នកណាពីមុន ព្រោះមើលទៅនាយដូចជាចូលចិត្តនាងខ្លាំងណាស់ទាំងសម្តីទាំងកាយវិការទន់ភ្លន់ផ្អែមល្ហែមបែបនេះគឺសុទ្ធតែមិនធ្លាប់ធ្វើដាក់អ្នកណាមកពីមុនសូម្បីតែថេយ៉ុង
...............


     🍃វាំងលើ

     « ឯងចង់ទៅណាអាល្អិត? ឱ្យបងជូនទៅទេ? »

     « បាទមិនអីទេ! ខ្ញុំគ្រាន់តែចង់ឈាងទៅមន្ទីរពេទ្យទៅមើលលោកប៉ាតែប៉ុណ្ណោះមិនរំខានបងនោះទេ » ថេយ៉ុងប្រកែកដោយវាចាទន់ភ្លន់ មាឌតូចល្អិតប្រុងនិងឈានចេញទៅទៅហើយតែស៊ីនបែរជាមកឈរពាំងដំណើររបស់គេ

🌺កូនអ្នកបម្រើ🥀 រដូវកាលថ្មីWhere stories live. Discover now