ថ្ងៃនេះអាកាសធាតុអំណោយផល ថេយ៉ុងងើបតាំងពីព្រលឹមចូលទៅក្នុងផ្ទះបាយដើម្បីរកអ្វីធ្វើ តាមចិត្តដែលចង់នោះគេចង់រៀនធ្វើម្ហូបតែគេមិនចេះ មាឌតូចឈរស្ងៀមស្ងាត់សម្លឹងមើលរបស់របរដែលនៅក្នុងទូរទឹកកក មានបន្លែត្រីសាច់ផ្សេងៗ តែគេមិនដឹងថាត្រូវធ្វើអី គេមិនសូវជាចេះនោះទេម៉ាក់របស់គធ្លាប់បង្រៀនគេខ្លះដែរ តែពីមុននោះគេមិនសូវជាយកចិត្តទុកដាក់ប៉ុន្មាននោះទេ ទើបបានជាពេលនេះគេត្រូវពិបាកបែបនេះ ។
« គេធ្វើយ៉ាងម៉េចទៅ? » ថេយ៉ុងឈរសម្លឹងមើលបន្លែនៅលើតុដែលគេយកមក មិនដឹងថាត្រូវហាន់ឬបេះយ៉ាងម៉េច មេការនិងអ្នកបម្រើក្នុងវាំងនេះរវល់ធ្វើការងាររបស់ពួកគេ នៅឡើយតែថេយ៉ុងនេះឯងដែលធ្វើអីមិនចេញ
« អក៎...អូយយ៎!! » សំឡេងស្រែកដោយការឈឺចាប់របស់គេ ថេយ៉ុងគេមិនដឹងធ្វើម៉េចមុននេះគេយកបន្លែមកហាន់មិនប្រយ័ត្នក៏ជ្រុលកាំបិតចិតទៅមុតដៃរបស់ខ្លួនឯងធ្វើអោយវាមានឈាមហូរមកនិងឈឺផ្សារខ្លាំងតែម្ដងលើស្បែកស្ដើងៗរបស់គេ
« មានរឿងអីហ្នឹង? » ជួនជាពេលចនស៊ីដើរឆ្លងកាត់ ទីនោះទ្រង់បានឮសំឡេងស្រែកមុននេះក៏ចូលក្នុងផ្ទះបាយមកមើល ឃើញថេយ៉ុងគេឈរធ្វើមុខស្អុយលើចង្អុរដៃឃើញមានរបួសមានឈាមហូរគាត់ក៏ចូលទៅមើល
« គឺខ្ញុំ...មិនអីទេនោះទេ » ថេយ៉ុងឈានជើងខិតថយក្រោយបន្តិចព្យាយាមលាក់ដៃរបស់គេទៅក្រោយដើម្បីកុំឱ្យចនស៊ីដឹង ក៏កាន់តែអាម៉ាស់បើឱ្យគាត់ដឹងថាគ្រាន់តែរឿងប៉ុណ្ណឹងគេធ្វើមិនកើតនៅឱ្យមានរបួសដល់ខ្លួនឯងទៀត ថាពីមុនទៅគេធ្លាប់ស្តីថានិងមើលងាយគាត់គ្រប់សប់ហើយមកដល់ពេលនេះចនស៊ីមិនមែនជាមនុស្សធម្មតាដូចពីមុនទៀតនោះទេ ព្រោះទ្រង់គឺជាអ្នកម្នាងរបស់អ្នកអង្គម្ចាស់លី
« មិនបាច់លាក់និងខ្ញុំនោះទេ ខ្ញុំឃើញដៃរបស់អ្នកប្រុសតូចមានរបួស ទៅលាងរបួសសិនទៅទុកបែបនេះមិនល្អនោះទេ » ចនស៊ីដើរមកជិតទាញដៃម្ខាងរបស់ថេយ៉ុងមកមើលក៏ឃើញថាមានរបួសពិតមែន ទ្រង់ដឹងថាពីមុនគេធ្លាប់ជាអ្នកប្រុសតូចខ្ពង់ខ្ពស់ម្នាក់គេមិនទម្លាប់និងរឿងទាំងអស់នេះទេ របួសបន្តិចបន្តួចក៏ធ្វើអោយគេឈឺខ្លាំងបានដែរ
YOU ARE READING
🌺កូនអ្នកបម្រើ🥀 រដូវកាលថ្មី
Teen Fictionការមើលងាយ ដៀលថ្មេះដោយចាត់ទុកសេចក្ដីស្រលាញ់របស់មនុស្សម្នាក់ជាការលេងសើច ធ្វើឱ្យមនុស្សម្នាក់នោះប្រែក្លាយពីការស្រលាញ់ទៅជាការស្អប់ចងដោយការគំនុំ ។ Jungkook x Taehyung 30/12/2021 ចន ថេយ៍វី📝
