ភាគទី២១ : របស់ចែករំលែក

2.8K 110 5
                                        

    🌅 ព្រឹកថ្ងៃថ្មី

     « យ៉ាងម៉េចហ្ហេស? »
     « នៅឯកាស៊ីណូមានរឿងជ្រួលច្របល់ខ្លាំងណាស់ម្ចាស់តូច មានមនុស្សរករឿងនៅឯទីនោះ ទោះពួកយើងខំព្យាយាមហាមឃាត់យ៉ាងណាក៏គេមិនស្តាប់នោះដែរ គេជំពាក់ប្រាក់នៅកាស៊ីណូរបស់យើងច្រើនខ្លាំងណាស់ ហើយគេអាងអំណាចថាគឺជាកូនប្រុសលោករដ្ឋមន្ត្រីថ្មីដែលទើបតែឡើងកាន់ដំណែងពេលមុននោះ គេមិនព្រមស្ដាប់អ្នកណាទាំងអស់ »

     « កូនប្រុសលោករដ្ឋមន្ត្រីថ្មីហ្ហេស? » ជុងហ្គុកលើក ចិញ្ចើមសួរកូនចៅជំនិតបន្ទាប់ពីលោកចាងដែលជាប៉ារបស់ថេយ៉ុងបានចុះចេញពីដំណែងនោះ មានរដ្ឋមន្ត្រីថ្មីបានឡើងកាន់ដំណែងតែនាយមិនដែលចាប់អារម្មណ៍ឬស្គាល់ថាគេជាអ្នកណានោះទេ

    « គឺលោកវ៉ារីឈែល សាន់ដ៏រិច! ហើយកូនប្រុសរបស់ លោកនោះគឺមានឈ្មោះថា ម៉ាហាន សាន់ដឺរិច!! »

    « ម៉ាហាន សាន់ដឺរិច? » ជុងហ្គុកស្តាប់តែចាប់អារម្មណ៍ ឈ្មោះមួយនេះគេដូចជាប្រហែលនិងឈ្មោះមួយនេះដូចជា ធ្លាប់ឮពីមុនមកពីកន្លែងណាក៏មិនដឹង វាបានលោតឡើងនៅក្នុងខួរក្បាលរបស់គេហាក់ដូចជានាយធ្លាប់ស្គាល់មនុស្សម្នាក់នេះពីមុនមកអញ្ចឹងតែក៏រកនឹកមិនឃើញ

     « ខ្ញុំបានឮមកថា មុននិងអតីតលោករដ្ឋមន្ត្រីចាងត្រូវ ចុះចេញពីដំណែង នាយម៉ាហានម្នាក់នេះក៏ធ្លាប់ជាមនុស្ស ស្គាល់គ្នាជាមួយនិងគ្រួសារចាងដូចគ្នា ជាពិសេសគឺកូនប្រុស របស់លោកចាង គឺក្មេងថេយ៉ុងម្នាក់នោះហ្នឹងឯងទាន » ជុងហ្គុកស្ដាប់ដោយត្មឹងត្មាតឮកូនចៅជំនិតរបស់នាយនិយាយ ក៏អង្គុយគិតមួយសន្ទុះទើបនឹកឃើញនូវគំនិតថ្មីមួយបានផុសឡើងនៅក្នុងខួរក្បាលរបស់នាយ បណ្តាលឱ្យលើផ្ទៃមុខស្រស់សង្ហាលេចឡើងនៅស្នាមញញឹមមកភ្លាមៗ
..........

    SKIP....
    មកដល់ក្នុងដំណាក់ក្រហម ជុងហ្គុកក្នុងសម្លៀកបំពាក់ សមសួនយ៉ាងស្រស់សង្ហារ ចូលមកដល់ក្នុងដំណាក់អ្វីដែលនាយសម្លឹងមុនគេនោះគឺកូនចៀមតូចនោះដែលកំពុងតែគេងលង់លក់ទាំងល្វើយជាខ្លាំងនៅលើគ្រែរបស់នាយនៅឡើយ គេគេងបែរខ្នងដែលទទេស្អាតទៅម្ខាង សភាពរាងកាយមានកន្លែងខ្លះមានស្លាកស្នាមកើតជាពណ៌ក្រហមជាំក្រម៉ៅនៅលើ ដងខ្លួនដោយសារតែស្នាដៃរបស់នាយកាលពីយប់មិញនេះ ។ នាយឈរមើលគេមួយសន្ទុះទើបដើរចូលទៅក្នុងបន្ទប់ទឹក ដោយចេញមកវិញមានកាន់ជាមួយនិងទឹកមួយកូនធុងហើយលើកជះឈូទៅលើរាងកាយតូចល្អិតដែលកំពុងគេង មិនដឹងខ្យល់អីនោះ ។

🌺កូនអ្នកបម្រើ🥀 រដូវកាលថ្មីWhere stories live. Discover now