ខ្ចាយ!!!
« កុំឱ្យយើងជួបពួកឯងនៅថ្ងៃក្រោយទៀតឱ្យសោះ យើងនឹងមិនលើកលែងឱ្យពួកឯងទេ!! សឺត...អូយ!? » ម៉ាហានក្រវែងរបស់បរបោកចោលខ្វាយៗពេញបន្ទប់ ចិត្តនឹកខឹងអារម្មណ៍ពោរពេញទៅដោយកំហឹងលើពីរនាក់មិត្តភក្តិរបស់គេនោះ ជាពិសេសនោះគឺថេយ៉ុង! គម្រោងដែលគិតថានិងបានសម្រេចទៅហើយប៉ុន្តែចុងក្រោយវាបែរជាត្រូវរលាយសាបសូន្យហើយត្រូវមកឈឺខ្លួនថែមទៀត
រឺងៗៗ!!
« call មកដល់ចំពេលល្មម!! អាក្មេងនោះវាមានទៅវិញទេ »
( រឿងនេះខ្ញុំគួរតែសួរលោកហេតុអីក៏បណ្តោយឱ្យវា ត្រឡប់មកវិញបានបែបនេះ ហេតុអីមិននាំវាទៅណាឱ្យវាបាត់ៗទៅ ដឹងទេថាពេលវាត្រឡប់មកវិញវាគឺជាមាជ្រែក បេះដូងរបស់ខ្ញុំ )
« ស្មានថាខ្ញុំចង់ហ្ហេស? ប៉ុន្តែចង្រៃយ៎ស្អីមិត្តរបស់វា មិនដឹងជាចេញមកពីណា យកដបស្រាមកវាយក្បាលខ្ញុំ ការងារមិនបានសម្រេចហើយថែមទាំងឈឺខ្លួនថែមទៀត នាងគិតតែមកពីបន្ទោសខ្ញុំទៅវិញអ៊ីចឹងហ្ហេស? » ម៉ាហានខាំមាត់មួរម៉ៅផងឈឺមុខរបួសនៅលើក្បាលផង ហើយក៏នៅមកឃ្នើសចិត្ដពីការស្តីបន្ទោសរបស់នាងមកលើគេថែមទៀត
( ហ្ហឹស! មិនបាច់ទៅបន្ទោសគេនោះទេ គឺមកពីលោកមិនបានការដោយខ្លួនឯង បើថ្ងៃក្រោយធ្វើឱ្យផែនការបរាជ័យបែបនេះទៀត លោកមិនបាច់មានមុខមកនិយាយជាមួយខ្ញុំទៀតនោះទ )
« ពុទ្ធោរហ៊ឺយ!!! » ប្រាវ!!! គ្រាន់តែយ៉ាត្រាដាក់ទូរស័ព្ទ ចុះភ្លាមម៉ាហានលើកទូរស័ព្ទបោកចោលទៅនិងឥដ្ឋ ក្តៅក្រហាយពីរឿងនោះមិនទាន់បាត់ ថ្ងៃនេះគេអាចឱ្យក្មេងនោះរួចខ្លួនបាន ប៉ុន្តែថ្ងៃក្រោយក៏មិនប្រាកដនោះដែរ កុំថាឡើយតែខ្លួនចង់រត់គេចនោះសូម្បីតែឆ្អឹងក៏គេមិនឱ្យសល់ដានដែរ
................
🍃វាំងលើ
ក្នុងវាំងមានសភាពស្ងប់ស្ងាត់ ថេយ៉ុងបង្ហើយកិច្ចការ របស់គេនៅទាំងប៉ុន្មាននោះរួចរាល់មុននិងដើរឡើងទៅ ខាងលើបម្រុងឡើងទៅដំណាក់របស់អ្នកអង្គម្ចាស់ដើម្បី បានប្រតិបត្តិមើលថែទ្រង់តាមតួនាទី ប៉ុន្តែសភាពគេពេលនេះកុំថាឡើយតែមើលថែដល់អ្នកដទៃសូម្បីតែមើលថែខ្លួនឯងឱ្យស្រួលខ្លួនបន្តិចក៏មិនចង់ទាំងបានផងប៉ុន្តែយ៉ាងណាគេក៏ត្រូវតែធ្វើព្រោះវាជាតួនាទី គួរឱ្យស្ដាយដែលគេបដិសេធជាមួយនិងសុីន ប៉ុន្តែបន្ទោសគេមិនបានទេព្រោះថេយ៉ុងចាត់ទុកនាយត្រឹមជាបងប្រុសម្នាក់ប៉ុណ្ណោះ ។
YOU ARE READING
🌺កូនអ្នកបម្រើ🥀 រដូវកាលថ្មី
Teen Fictionការមើលងាយ ដៀលថ្មេះដោយចាត់ទុកសេចក្ដីស្រលាញ់របស់មនុស្សម្នាក់ជាការលេងសើច ធ្វើឱ្យមនុស្សម្នាក់នោះប្រែក្លាយពីការស្រលាញ់ទៅជាការស្អប់ចងដោយការគំនុំ ។ Jungkook x Taehyung 30/12/2021 ចន ថេយ៍វី📝
