នៅឯភូមិគ្រឹះម៉ារីឆលពេលនេះកំពុងតែកើតមានភាពអួរ អាប់បន្ទាប់ពីជុងហ្គុកនិងម្ដាយរបស់នាយចាកចេញទៅ លោកចាងរកពាក្យថ្លែងមិនបានចំពោះភរិយារបស់គាត់ ដោយមិនគិតថាភរិយាគាត់អាចចិត្តដាច់ដល់ថ្នាក់នេះ មនុស្សត្រូវដាក់ទោសឈឺស្ទើរស្លាប់រស់បែរជាអាចហារមាត់បណ្តេញចេញទៅទាំងបែបនោះទៅរួច គ្មានចិត្តសណ្តោសមេត្តាសូម្បីតែបន្តិច ។
« ថេយ៍កូនគិតមើលចុះ ម៉ាក់មិនយល់ទេនេះសូម្បីតែ ពេលពួកវាចេញទៅហើយប៉ារបស់កូននៅតែរំលឹកពីពួកវា ហើយនៅមកបន្ទោសម៉ាក់ទៀត តើពួកវាមានស្អីល្អទៅ? » វ័យចំណាស់ងាកមុខមកនិយាយជាមួយកូនប្រុសបន្ទាប់ពី ស្ងៀមស្ងាត់សម្ដីមួយសន្ទុះដោយសារមុននេះលោកចាងបានមកនិយាយស្តីបន្ទោសគាត់ស្ទើរស្ពឹកមុខទៅហើយពីរឿងនោះ
« កូនមិនដឹងទេអ្នកម៉ាក់ ប៉ុន្តែកូនមានអារម្មណ៍ថា....»
« យ៉ាងម៉េចថេយ៍? កូនមានអារម្មណ៍យ៉ាងម៉េច? »
« កូនគិតថារឿងដែលអ្នកម៉ាក់ធ្វើគឺខុស អ្នកម៉ាក់ចោទប្រកាន់គេទាំងដែលពួកគេគ្មានកំហុស ចំណែករឿងខ្សែក៎នោះវិញកូនមិនចង់និយាយទេ តែកូនដឹងត្រឹមថាកូនមានអារម្មណ៍មិនល្អនោះទេចំពោះរឿងនេះ » ថេយ៉ុងនិយាយរួចក៏ទម្លាក់ទឹកមុខចុះ រឿងទាំងអស់នោះគេបានដឹងអស់ទៅហើយលោកស្រីចាងបានប្រាប់គេមុននេះថាគាត់ជាអ្នករៀបចំផែនការនេះឡើងដើម្បីចោទប្រកាន់ពួកគេនិងបណ្ដេញចេញពីផ្ទះនេះ ខ្លួនគេផ្ទាល់បន្ទាប់ពីដឹងឮរឿងហេតុទាំងអស់ហើយគេគ្មានអារម្មណ៍ត្រេកអរឬសប្បាយចិត្តអ្វីនោះទេ ផ្ទុយពីនេះគេបែរជាមានអារម្មណ៍ថាខុសទៅវិញ
« ថេយ៍កុំគិតច្រើនអីកូន ពេលនេះពួកយើងបានកម្ចាត់សត្រូវចេញពីជីវិតរបស់ពួកយើងទៅហើយ ពួកយើងគ្មានអ្វីត្រូវបារម្ភទៀតនោះទេណាកូន ហើយរឿងម្យ៉ាងដែលកូនត្រូវគិតនោះគឺខ្លួនឯង » វ័យចំណាស់ញញឹមអង្អែលក្បាលកូន លួងលោងគេចំពោះគេពេលនេះទោះជាគាត់និយាយ យ៉ាងណាក៏គេនៅតែមិនគិតមិនបានរឿងនេះធ្វើគេនៅមិនសុខជិតឆ្កួតទៅហើយ
...................
SKIP....
ជុងហ្គុកត្រូវបានបញ្ជូនមកដល់មន្ទីរពេទ្យសង្គ្រោះបន្ទាន់ គេទទួលបានការសង្គ្រោះយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ ហើយមកដល់ពេលនេះនោះគឺនាយបានរួចផុសពីគ្រោះថ្នាក់និងមានសុវត្ថិភាពហើយ ហើយត្រូវបានផ្លាស់ប្ដូរទៅក្នុងបន្ទប់អ្នកជម្ងឺធម្មតា សំណាងល្អដែលរាងកាយគេអាចទ្រទ្រង់បាននិងមិនសូវជាធ្ងន់ធ្ងរទោះជាត្រូវប៉ះខ្នាត តែលើក្បាលមានរុំបង់ដោយសារតែការប៉ះទង្គិចក្បាលនៅពេលមានគ្រោះថ្នាក់ ។ នៅក្បែរនោះម្ដាយរបស់គេកំពុងតែអង្គុយរងចាំកូនប្រុសរបស់គាត់ដឹងខ្លួនឡើង ដោយខ្លួនឯងរបួសលើខ្នងបានធូរស្រាលជាងមុនបន្តិច បន្ទាប់ពីទទួលការព្យាបាល ជួនជាពេលនោះអ្នកអង្គម្ចាស់ដែលបានជួយពួកគេមុននេះទ្រង់ក៏ចូលមកដល់ល្មមបន្ទាប់ពីពិភាក្សារឿងខ្លះជាមួយខាងគ្រូពេទ្យរួច ។
ESTÁS LEYENDO
🌺កូនអ្នកបម្រើ🥀 រដូវកាលថ្មី
Novela Juvenilការមើលងាយ ដៀលថ្មេះដោយចាត់ទុកសេចក្ដីស្រលាញ់របស់មនុស្សម្នាក់ជាការលេងសើច ធ្វើឱ្យមនុស្សម្នាក់នោះប្រែក្លាយពីការស្រលាញ់ទៅជាការស្អប់ចងដោយការគំនុំ ។ Jungkook x Taehyung 30/12/2021 ចន ថេយ៍វី📝
