ភាគទី០៦ : ប្រមាថមើលងាយ

2.1K 95 2
                                        

    
     « អឹមម!!! » កែវភ្នែកមូលក្លុំទាំងគូរចាប់បើកធំៗឡើង សម្លឹងមើលនាយកំលោះដែលប្រហ៊ឺនពេលនេះកំពុងតែបឺតមាត់របស់គេ រាងតូចរឹងខ្លួនឆ្កឹងរកធ្វើអ្វីមិនត្រូវ នេះនាយជាមនុស្សទីមួយដែលហ៊ានធ្វើដល់ថ្នាក់នេះ

     « អោយយ៎!!! ឯង!!! ផាច់ៗ ផាច់ » ក្រោយបរបូរមាត់មានសេរីភាពថេយ៉ុងលើកដៃរុញទ្រូងនាយចេញស្រែកយ៉ៃ ស្រាប់តែបីកំភ្លៀងផាច់ៗទះចេញពីដៃរបស់គទៅលើផ្ទៃមុខ របស់នាយកំលោះទៅមកច្រើនដងស្ទើរវៀចថ្គាម

     « ឯ...ឯងអាមនុស្សឆ្កួត អាមាត់ឆ្កែ!! អា...អាយយ៎!! ហ្ហឹកៗ!! មិនពិតទេៗ ស្នាមថើបដំបូងរបស់ខ្ញុំ » ថេយ៉ុងយំយកៗលើកដៃជូតមាត់ខ្លួនទាំងកាយវិការខ្ពើមរអើម គេមិនបានខ្វល់ពីនាយក៏ងើបរត់ចេញទៅទាំងអារម្មណ៍ខ្មាសអៀន ម៉ួរម៉ៅរ ខឹងសម្បារ  មូលហេតុដោយសារតែមនុស្សប្រុសដែលគេតែងតែដៀលនិងនិយាយថាស្អប់ ពេញៗមាត់ពេលនេះបែរជាក្លាយជាអ្នកដែលមកប្លន់យកស្នាមថើបលើកដំបូងរបស់គេចេញពីគេបាត់ទៅហើយ

    « ផ្អែម!! ហើយក៏ទន់ថែមទៀត! សឺតត!! » រវិល់តែឈរ សរសើរពីបរបូរមាត់តូចច្រមិចដែលនាយបានថើបមិញនេះ ក៏ភ្លេចខ្លួនដែរថាមាត់មុខនិងថ្ពាល់នេះឈឺស្ពឹកស្ទើរស្លាប់ទៅ ហើយ មុននេះបីកំភ្លៀងវាត់ទៅវាត់មកមិញនេះគឺមិនតិចកម្លាំងនោះទេសួរថាអ្នកណាមិនឈឺ?  ប៉ុន្តែនាយនៅតែអាចមកញញឹមចេញបានទៀត ពិតជាអស្ចារ្យហើយ
..................

    SKIP....

     « ថ្ងៃនេះខ្ញុំពិតជាមានកិត្តិយសខ្លាំងណាស់ដែលលោក រដ្ឋមន្ត្រីចាងអញ្ជើញមកដោយផ្ទាល់នៅក្នុងភូមិគ្រឹះរបស់ខ្ញុំ សុំអញ្ជើញអង្គុយ »

    « ហ្ហឹស! មិនដល់ថ្នាក់នេះទេ លោករ៉កអញ្ជើញខ្ញុំទៅហើយនោះ តើខ្ញុំសមនិងមិនមកដែរទេ? » លោកចាងសើច តិចៗ

    « បាទ! អរគុណខ្លាំងណាស់ទាន អហ៎ហើយនេះខ្ញុំភ្លេច ណែនាំអោយស្គាល់ នេះគឺម៉ាហានជាកូនប្រុសទោលតែម្នាក់របស់ខ្ញុំ! ម៉ាហាននេះគឺលោករដ្ឋមន្ត្រីចាង គួរសមដាក់លោកបន្តិចទៅ » លោករ៉កងាកទៅណែនាំកូនប្រុសតែម្នាក់របស់លោក នោះគឺម៉ាហាននាយគឺជាកូនប្រុសតែម្នាក់ក្នុងគ្រួសាររបស់គាត់ ក៏ជាកូនប្រុសហាយសូរកំពូលព្រាននារីនិងជាកូនមហាសេដ្ឋីដែលនារីៗប្រាថ្នាចង់បាន

🌺កូនអ្នកបម្រើ🥀 រដូវកាលថ្មីWhere stories live. Discover now