🍃ភូមិគ្រឹះ ម៉ារីឆល
« កូនចង់ទៅណាទៀតហើយថេយ៉ុង? » សំណួរអ្នកជា ឪពុកចោទសួរឡើងដូចរាល់ដងពេលដែលឃើញគេចេញទៅក្រៅទៅណាមកណា ព្រោះបើមិនសួរក្មេងម្នាក់នេះចេញទៅណាមកណាគឺមិនដែលជម្រាបគាត់នោះទេ
« គឺកូនចេញទៅដើរលេងជាមួយមិត្តភក្តិណា៎សលោកប៉ា គឺឈីសានោះអី » ថេយ៉ុងតបវិញទាំងញញឹមមិនសូវសម ព្រោះតែក្នុងចិត្តរបស់គេគឺដឹងច្បាស់ណាស់ថាគេកំពុងតែកុហក់ប៉ារបស់គេតែគេនៅតែធ្វើវា
« ប្រាកដទេ ថាចេញទៅដើរលេងជាមួយមិត្តភក្តិ? »
« បាទ! គឺពិតមែនហើយលោកប៉ា »
« ហឺម!! មិនអីទេទៅចុះ »
« ហិហិ!! អរគុណលោកប៉ាហើយ » ថេយ៉ុងញញឹមមុខរីកដូចគ្រាប់ជីរួចមុននិងឱនគំនាបដាក់គាត់បន្តិចមុន និងប្រញ៉ាប់ដើរចេញទៅទាំងសប្បាយចិត្ត ព្រោះតែមិនគិតថាគាត់អាចនិងអនុញ្ញាតឱ្យគេចេញទៅបានដោយងាយស្រួលបែបនេះខុសពីរាល់ដង ពិតជាមិននឹកស្មាន
« ជុងហ្គុក!! »
« បាទលោកម្ចាស់! » ជុងហ្គករត់ចេញមកយ៉ាងលឿន តាមការហៅរបស់គាត់ នាយកំលោះមកដល់ឈរទ្រឹងរង់ចាំស្ដាប់នូវអ្វីដែលគាត់និងនិយាយ
« ថ្ងៃនេះខ្ញុំមានការងារសំខាន់ត្រូវចេញទៅក្រៅជាមួយនិងលោកស្រី ហើយក៏មិនដឹងថាថ្មើរណាទើបត្រឡប់មកវិញ តែខ្ញុំក៏មានការងារឱ្យឯងធ្វើដូចគ្នា »
« ជាការងារអ្វីដែរទៅលោកម្ចាស់? » ជុងហ្គុកឈរចាំស្តាប់នូវអ្វីដែលគាត់កំពុងនិងនិយាយ តើការងារអ្វីដែលគាត់ចង់ឱ្យនាយធ្វើ? វានិងសំខាន់ប៉ុណ្ណាទៅ ?
.................
SKIP....
« ជាក្លឹបទៀតហើយ? ហេតុអីលោកនាំខ្ញុំមកទីនេះ? »
« ទីនេះហើយទើបវាសប្បាយណា៎ស ថេយ៍នៅទីនេះសិនហើយចាំខ្ញុំទៅកម្មង់ភេសជ្ជៈមកឱ្យ » រាងតូចងាកមើលឆ្វេងស្ដាំបន្តិចទើបងក់ក្បាលដាក់គេ ម៉ាហានងើបឡើងដើរទៅកន្លែងកម្មង់ភេសជ្ជ:ទាំងញញឹមចុងមាត់ មុននិងហៅស្រាពីរកែវយកមកដាក់នៅទល់ពីមុខរបស់នាយ
« ឋានសួហ៍និងមករកពួកយើងឆាប់ៗនេះហើយអូនសម្លាញ់ ហ្ហឹសៗ » ម៉ាហានសើចតិចៗនិយាយវានៅក្នុងចិត្ត មុននិងដៃលូកទៅទាញកញ្ចប់អ្វីម្យ៉ាងចេញពីហោរប៉ាវអាវរបស់នាយមកបើកចាក់ម្សៅពណ៌សអ្វីក៏មិនដឹងចូលទៅក្នុងកែវស្រានោះរួចលើកក្រលែងវាចុះឡើងមុននិងលើកកាន់កែវទាំងពីរដើរទៅរកអ្នកដែលអង្គុយចាំយ៉ាងអន្ទះសារនោះ
YOU ARE READING
🌺កូនអ្នកបម្រើ🥀 រដូវកាលថ្មី
Teen Fictionការមើលងាយ ដៀលថ្មេះដោយចាត់ទុកសេចក្ដីស្រលាញ់របស់មនុស្សម្នាក់ជាការលេងសើច ធ្វើឱ្យមនុស្សម្នាក់នោះប្រែក្លាយពីការស្រលាញ់ទៅជាការស្អប់ចងដោយការគំនុំ ។ Jungkook x Taehyung 30/12/2021 ចន ថេយ៍វី📝
