« ហ្ហឹម!! » មាឌតូចនៅលើគ្រែពេទ្យគ្រហឹមតិចៗ ស្របពេលដែលដៃរបស់ខ្លួនលើកមកឈ្លីក្បាលដែលឈឺនិងចាប់កម្រើកត្របកភ្នែកមកសន្សឹមៗសម្លឹងមើលទៅពិដានខាងលើ និងអំពូលម៉ែត្រមួយយ៉ាងវែងភ្លឺពេញបន្ទប់គេហាក់ចាប់អារម្មណ៍ថានេះមិនមែនជាកន្លែងរបស់គេនោះទេ រហូតដល់បានបន្ដិចក៏ក្រលេកភ្នែកទៅឃើញឈីសាអង្គុយនៅលើសាឡុងក្បែរនោះមើលមកគេ
« ឯងដឹងខ្លួនហើយហ្ហេស? ក្នុងខ្លួនយ៉ាងម៉េចដែរ? » ឈីសាងើបមកភ្លាមៗនិងប្រញាប់សួរពីអាការ:របស់គេ ដោយសារតែក្តីបារម្ភ ប៉ុន្តែមើលទៅថេយ៉ុងដូចជាមិន ចាប់អារម្មណ៍និងសំណួរឬឆ្លើយតបជាមួយនិងគេសោះ ឡើយ
« ទីនេះជាកន្លែងណា? ខ្ញុំចង់ទៅផ្ទះវិញ »
« កុំទាន់អី! ឯងនៅឈឺណាស៎ សម្រាកបន្តិចសិនទៅ កុំអាលត្រឡប់ទៅអី »
« ខ្ញុំមិនបានឈឺ! ខ្ញុំចង់...អួកៗ!! ខឹកៗ!! »
« នេះៗ...ក្អួតចេញមកណា៎ » ឈីសារហ័សទាញ របស់មួយចេញពីក្រោមគ្រែពេទ្យមកដែលសម្រាប់ ដាក់ឱ្យគេក្អួតព្រោះតែដឹងពីស្ថានភាពរបស់គេជាមុនរួចទៅហើយ ថេយ៉ុងឆ្លៀតសម្លឹងមុខគេទាំងមិនយល់ហើយចេះតែចង់ចង្អោរក្អួតចេញមក ឈីសាលើកដៃរិតខ្នងរបស់គេថ្នមៗ
« នេះទឹក! ញាំសិនទៅ » ឈីសាងាកទៅយកកែវទឹក មកហុចឱ្យគេ រាងតូចឃើញហើយក៏ទទួលមកញាំពីរបី ក្អឹកដោយមិនបាននិយាយអ្វី, ព្រោះពេលនេះគេមាន អារម្មណ៍ថាអស់កម្លាំងនៅក្នុងខ្លួនគឺល្អិតល្ហៃសូម្បីតែហារ ស្ដីនិយាយក៏មិនចង់រួចផង មិនដឹងថាហេតុអី?
« ខ្ញុំចង់ទៅផ្ទះ! ខ្ញុំមិនបានឈឺ ខ្ញុំចង់ទៅផ្ទះវិញចៀស ចេញទៅ » ថេយ៉ុងលើកដៃរុញគេចេញឈានជើងចុះ បម្រុងនិងចេញប៉ុន្តែឈីសានៅហាមឃាត់គេមិនឱ្យទៅ ដល់រើប្រតាយប្រតប់គ្នាក៏គេមិនព្រមលែងដែរ រហូតដល់......
« ឯងមិនអាចចេញទៅពេលនេះទេ បើមិនបារម្ភពី សុខភាពខ្លួនឯងក៏បារម្ភពីកូននៅក្នុងផ្ទៃរបស់ឯងផង គេអាចនិងមានបញ្ហាតាមឯងដែរណា៎ » គ្រាន់តែឮពាក្យថា កូនចេញពីមាត់របស់គេភ្លាម ថេយ៉ុងស្ងាត់មាត់ងាកមក សម្លឹងមុខឈីសាទាំងភ្ញាក់ផ្អើល មាត់របស់គេញ័រទទ្រើត ចង់ហារស្តីប៉ុន្តែហារមិនរួចវាហាក់ជាប់គាំងនៅនិងមួយ កន្លែងទៅហើយ
YOU ARE READING
🌺កូនអ្នកបម្រើ🥀 រដូវកាលថ្មី
Teen Fictionការមើលងាយ ដៀលថ្មេះដោយចាត់ទុកសេចក្ដីស្រលាញ់របស់មនុស្សម្នាក់ជាការលេងសើច ធ្វើឱ្យមនុស្សម្នាក់នោះប្រែក្លាយពីការស្រលាញ់ទៅជាការស្អប់ចងដោយការគំនុំ ។ Jungkook x Taehyung 30/12/2021 ចន ថេយ៍វី📝
