•ថ្ងៃថ្មី
« លោកប៉ាកូនគឺ....»
« បើចង់ចេញទៅក្រៅប៉ាមិនថាអីទេ តែនាំជុងហ្គុកទៅជាមួយផងទៅណ៎ាស គេអាចការពារកូនបាន ប៉ាទុកចិត្តលើគេ » វ័យចំណាស់ដាក់ពែងកាហ្វេចុះរួចលើកកាសែតមកមើលធម្មតា ប៉ុន្តែងាកទៅមើលថេយ៉ុងឯណោះគ្រាន់តែឮថាគេនឹងត្រូវចេញទៅជាមួយនិងនាយម្នាក់នោះភ្លាម ចិត្តក៏ស្ទើរតែឆាបឆេះភ្លាមៗ ព្រោះអ្នកណាទៅដឹងថាគេនឹងត្រូវចេញទៅជាមួយមនុស្សដូចជានាយ មុខអត់ជាតិស្លេកៗដូចខ្មោចស្លាប់បែបនេះ ណាមួយគេចង់ចេញទៅដើរលេងជប់លៀងជាមួយនិងមិត្តភក្តិ តើឱ្យនាំអ្នកបម្រើទៅជាមួយបានយ៉ាងម៉េច?
« អត់ទេ! កូនមិនទៅជាមួយអ្នកបម្រើនោះទេលោកប៉ា នេះ បើឱ្យមិត្តភក្តិកូនដឹងថាកូនចេញទៅក្រៅជាមួយនិងអ្នកបម្រើនោះ តើឱ្យកូនយកមុខទៅទុកនៅឯណាទៅ? កូនមិនទៅជាមួយគេទេ! កូនមិនព្រម!! » ថេយ៉ុងខាំមាត់បែរមុខទៅសម្លក់ជុងហ្គុកដែលឈរក្បែរនោះស្ទើរជ្រុះគ្រាប់ភ្នែក មនុស្សកំពុងតែស្អប់មុខស្រាប់ផងតើឱ្យទៅជាមួយបានយ៉ាងម៉េច?
« និយាយស្តីឱ្យមានសុជីវិធម៌បន្ដិចទៅកូនថេយ៍ ទោះ គេជាអ្នកបម្រើតែជុងហ្គុកគេមានអាយុច្រើនជាងកូនណា៎ស! ខ្លួនឱ្យតូចតែមួយនេះប៉ាមិនទុកចិត្តទេហើយថែមទាំង ជា...ហ៊ឺយ!! បើមិនឱ្យគេទៅជាមួយប៉ាមិនឱ្យកូនទៅណាទាំងអស់ »
« លោកប៉ា....»
« លោកម្ចាស់ខ្ញុំថាកុំអីល្អជាង...បើអ្នកប្រុសតូចមិនពេញចិត្តខ្ញុំក៏....»
« ទេ! នេះជាបញ្ជា....» បញ្ជា! បើសិនជាថេយ៉ុងមិនព្រមគេក៏មិនបានចេញទៅណាដូចគ្នា ដូចច្នេះជម្រើសតែមួយគត់នោះគឺមានតែព្រមតែម្យ៉ាងហ្នឹងឯង ។ ជុងហ្គុកឈ្ងោកមុខចុះទាំងញញឹម ថេយ៉ុងត្រឡប់មកមិនទាន់ប៉ុន្មានថ្ងៃផង នាយក៏អាចមានពេលនៅក្បែរគេបានជិតដិតដូចពេលនេះ នោះនាយក៏មានឱកាសបង្ហាញនឹងធ្វើគ្រប់យ៉ាងដើម្បីឱ្យថេយ៉ុងគេបានឃើញនិងជឿជាក់លើនាយយ៉ាងពិតប្រាកដ ហើយក៏អាចឱ្យគេឈប់ស្អប់នាយតទៅទៀត
ឆ្លងពីពេលនោះរួច មិនយូរប៉ុន្មានឡានសេរីទំនើបក៏បានបើកមកដល់ភោគជនីយ៍ដ្ឋានដ៏ល្បីមួយកន្លែង សម្បកកង់ឡានកកិតទៅនិងដីរួចក៏ឈប់ង៉ក់ បន្តិចក្រោយមកជើងវែងតូចស្រឡូនក៏ចុះពីលើនោះជាមួយនិងសម្លៀកបំពាក់ឡូយឆាយស៊ីវីល័យនិងវ៉ែនតាខ្មៅមួយនោះមើលទៅឥតខ្ចោះតែម្ដង ។
YOU ARE READING
🌺កូនអ្នកបម្រើ🥀 រដូវកាលថ្មី
Teen Fictionការមើលងាយ ដៀលថ្មេះដោយចាត់ទុកសេចក្ដីស្រលាញ់របស់មនុស្សម្នាក់ជាការលេងសើច ធ្វើឱ្យមនុស្សម្នាក់នោះប្រែក្លាយពីការស្រលាញ់ទៅជាការស្អប់ចងដោយការគំនុំ ។ Jungkook x Taehyung 30/12/2021 ចន ថេយ៍វី📝
