🍃ប៉ុន្មានថ្ងៃបន្ទាប់
ជុងហ្គុកនិងថេយ៉ុងត្រឡប់មកដល់ក្នុងក្រុងវិញ ពួកគេមកឡានជាមួយគ្នាតែពីរនាក់ សភាពក្នុងឡានស្ងៀមស្ងាត់ ជុងហ្គុកតែងតែក្រលាសភ្នែកមើលរាងតូចឃើញថាគេស្ងប់ស្ងាត់មិននិយាយស្តីអ្វីសូម្បីតែមួយម៉ាត់តាំងពីឡើងឡានមកជាមួយនាយ ប្រហែលជានៅអន់ចិត្តនិងគេ រឿងនោះហើយ ។
« នេះលោកនាំខ្ញុំទៅណា? » អង្គុយសុខៗគេស្រាប់តែ នឹកឃើញសួរនាយព្រោះឃើញផ្លូវដែលបើកទៅគឺមិនមែនជាផ្លូវទៅវាំងនោះទេគឺវាជាផ្លូវមួយផ្សេងទៀត
« ពេលទៅដល់គង់តែដឹងទេ! » មិនផ្តល់ចម្លើយចំៗ នាយងាកទៅបើកឡានវិញដូចធម្មតា ឱ្យថេយ៉ុងអង្គុយគិតប៉ុន្តែក៏មិនចង់សួរនាំច្រើន ចាំតែពេលទៅដល់គឺនិងដឹងដោយខ្លួនឯង
មិនយូរប៉ុន្មាន ឡានរបស់ពួកគេបានមកដល់ផ្ទះតូចមួយ រាងតូចដែលអង្គុយក្នុងឡានស្រាប់តែភ្ញាក់ផ្អើលបើក ភ្នែកធំៗព្រោះឃើញថានោះគឺជាផ្ទះតូចប៉ាម៉ាក់របស់គេ ដែលពួកគាត់រស់នៅទីនេះបន្ទាប់ពីចាកចេញពីភូមិគ្រឹះ ហើយក៏មិននឹកស្មានថាជុងហ្គុកនាយដឹងថាគេរស់នៅទីនេះ ហើយនិងនាំគេមកទីនេះនោះដែរ គេងាកសម្លឹងមុខនាយបន្តិចតែក៏មិននិយាយស្ដីអ្វី រាងតូចបើកទ្វារចុះចេញពីឡាននោះ ភ្នែកសម្លឹងមើលផ្ទះតូចនោះទាំងក្តីនឹករលឹកដល់អ្នកមានគុណទាំងពីរ ។ ថេយ៉ុងលើកដៃវាសទឹកភ្នែកចេញ បន្តិចដោយក្តីរំភើបមុននិងរហ័សឈានជើងដើរចូលទៅ ដើម្បីទៅជួបប៉ាម៉ាក់របស់គេក៏ព្រោះតែក្តីនឹករលឹកទ្រាំចាំមិនបានជួបមិនបាននៅក្បែរ ធ្វើឱ្យគេឯកាដូចរស់នៅ តែម្នាក់ឯង ។
« លោកប៉ា...ហ្ហឹកអ្នកម៉ាក់ » ចូលទៅដល់ខាងក្នុងឃើញអ្នកទាំងពីរអង្គុយនៅលើសាឡុង គេក៏ស្ទុះរត់ចូលទៅឱបអ្នកមានគុណទាំងពីរដោយក្តីរំភើបដល់ថ្នាក់ទឹកភ្នែករបស់គេរមៀលស្រក់ចុះមក
” ថេយ៍...ថេយ៍កូនម៉ាក់! » អ្នកជាម្ដាយហៅនាមជាកូនប្រុសទាំងក្តីរំភើបដូចគ្នា កាលដែលបែកនិងកូនប្រុស ជាទីស្រលាញ់ជាយូរធ្វើឱ្យគាត់ពិបាកចិត្ត អារម្មណ៍នៅក្នុងខ្លួនពុះកញ្ជ្រោលឡើងរំភើបផងអរផង គ្រាន់តែឃើញគេបែបនេះគាត់ក៏សប្បាយចិត្តរកអ្វីប្រៀបមិនបាន
YOU ARE READING
🌺កូនអ្នកបម្រើ🥀 រដូវកាលថ្មី
Teen Fictionការមើលងាយ ដៀលថ្មេះដោយចាត់ទុកសេចក្ដីស្រលាញ់របស់មនុស្សម្នាក់ជាការលេងសើច ធ្វើឱ្យមនុស្សម្នាក់នោះប្រែក្លាយពីការស្រលាញ់ទៅជាការស្អប់ចងដោយការគំនុំ ។ Jungkook x Taehyung 30/12/2021 ចន ថេយ៍វី📝
