ភាគទី៣៥ : ផែនការអាក្រក់

1.8K 109 9
                                        

    « ពួកយើងនិងទៅមើលចិញ្ចៀនរៀបការនៅស្អែកនេះល្អដែរទេម្ចាស់តូច? » ស្រីស្រស់វាចាឡើងដោយសំឡេងតូចឆ្មាដៃឱបរិតខ្លួននាយយ៉ាងស្និទ្ធស្នាល សកម្មភាពមើលទៅមិនស្លូតបូតគួរអោយស្រលាញ់ដូចពេលមុនទាល់តែសោះ វាធ្វើឱ្យនាយឯណេះមានអារម្មណ៍ថារំខាន ស្ត្រេសគឺស្ត្រេសពេញទំហឹងតែម្តង ណាមួយក៏កំពុងគិតនឹកទៅដល់មនុស្សម្នាក់ នាយនៅតែគិតថាខ្លួនឯងធ្វើខុសដែលសាងរឿងទាំងអស់ឱ្យកើតឡើងបែបនេះ

     « ហ៊ឹម! តាមព្រះទ័យរបស់អូនចុះ »
     « តែ! រឿងបែបនេះអូនមិនសូវជាជំនាញប៉ុន្មាននោះទេបែបនេះល្អទេ! ពួកយើងនាំថេយ៉ុងទៅជាមួយគ្នាទៅ អូនចង់ឱ្យគេទៅជាមួយនិងពួកយើង ហើយបានជួយមើលវាឱ្យអូនផងយ៉ាងម៉េចដែរ? » គ្រាន់តែយ៉ាត្រាលើកឈ្មោះអ្នកម្ខាងទៀតមក និយាយភ្លាម ជុងហ្គុកក៏ងាកសម្លឹងមុខនាងភ្លែត! និងកំពុងតែនឹកឆ្ងល់ថាហេតុអីសុខៗនាងក៏ស្រាប់តែនឹកឃើញ លើកឈ្មោះរបស់ថយ៉ុងឡើងមកហើយចង់ឱ្យគេទៅជាមួយ តើមានន័យអ្វី? តាមចិត្តរបស់នាយគឺមិនចង់ឱ្យគេទៅនោះទេ ព្រោះនាយខ្លាចថាគេនិងឈឺចាប់ ឈឺចាប់កាន់តែខ្លាំងពេលឃើញសកម្មភាពរបស់នាយនិងយ៉ាត្រាដែល្អូកល្អឺននិងគ្នា

     « តែ.....»
     « អៅ! ថេយ៉ុងមកដល់ល្មម មកនេះមកខ្ញុំមានរឿង ចង់និយាយជាមួយនិងឯង » យ៉ាត្រាក្រលាសភ្នែកទៅ ឮឃើញថេយ៉ុងនៅពីចម្ងាយនាងក៏បក់ដៃហៅគេពីចម្ងាយ រាងតូចធ្វើមុខងីងើរបន្តិចទើបរហ័សដើរចូលមករកពួកគេ ដោយឈ្ងោកមុខចុះនិងចេះតែចង់គេចពីក្រសែភ្នែករបស់ ជុងហ្គុកដែលកំពុងតែសម្លឹងមើលមករូបគេ គេខ្លាចថាបើសិនជាពេលគេសម្លឹងមុខនាយចំពោះគេនិងមិនអាចទប់ភាពឈឺចាប់ដែលមាននៅក្នុងចិត្តបាន គេអាចនិងយំនៅចំពោះមុខនាយក៏ថាបាន

     « ព្រះនាងមានអ្វីឱ្យទូលបង្គុំបម្រើមែនទេ? »
     « គឺអត់ទេ...តែស្អែកនេះខ្ញុំចង់ឱ្យឯងទៅជាមួយខ្ញុំ និងជុងហ្គុកគឺពួកយើងទៅរើសចិញ្ចៀនរៀបការ ហើយខ្ញុំចង់ឱ្យឯងទៅជាមួយព្រោះឯងជាមនុស្សដែលខ្ញុំទុកចិត្ត ហើយឯងក៏ជាមិត្តរបស់ខ្ញុំដូចគ្នា ទៅជាមួយខ្ញុំណ៎ា »

     « បាទ! ទូលបង្គំនឹងទៅជាមួយនិងពួកទ្រង់ » រាងតូច ញញឹមស្ងួតដាក់នាងបន្តិចដើម្បីបន្លប់ គេឆ្លើយតបដោយគ្មានអារម្មណ៍នៅក្នុងខ្លួន គេនិយាយទាំងបង្ខំនិងមិនចង់សូម្បីតែបន្តិចសោះឡើយ ប៉ុន្តែស្ថានការណ៌នេះបែរជាបង្ខំគេទៅហើយ បើគេក៏មិនអាចបដិសេដបានឡើយក៏មានតែពាក្យថាព្រមហើយនិងព្រម

🌺កូនអ្នកបម្រើ🥀 រដូវកាលថ្មីWhere stories live. Discover now