បន្ទាប់ពីរឿងនោះបានកើតឡើង អ្នកនៅក្នុងផ្ទះទាំងអស់ ស្ងៀមស្ងាត់រៀងខ្លួនជុងហ្គុកនិងម្ដាយរបស់នាយនៅអង្គុយលុតជង្គង់នៅទីនោះរងចាំការសម្រេចទោសពីម្ចាស់ផ្ទះ បើទោះបីជាគេចង់ប្រកែកតវ៉ាថាគេមិនបានធ្វើក៏ដោយ ក៏គ្មានអ្នកណាជឿគេនោះដែរសូម្បីតែលោកចាងក៏មិនអាចជួយពួកគេបានដែរ ។
« ហ្ហឹស!! យកពួកវាទៅវៃចំនួនហាសិបរំពាត់ ហើយបណ្ដេញពួកវាចេញពីផ្ទះនេះទៅ »
« អត់ទេ! សូមអង្វរលោកស្រី បើលោកស្រីចង់ដាក់ទោសក៏ដាក់ទោសខ្ញុំមកចុះ តែសូមកុំធ្វើបាបអ្នកម៉ែអី » ជុងហ្គុករហ័សលើកដៃសំពះអង្វរករលោកស្រីចាង ប៉ុន្តែមើលទៅការអង្វរកររបស់គេហាក់គ្មានប្រយោជន៍ លោកស្រីចាងមិនសូម្បីតែមើលមុខរបស់គេផង សម្ដីរបស់គេមិនបានហោះចូលត្រចៀកគាត់ឡើយ
« ទេជុង!! ហ្ហឹកៗកុំធ្វើបែបនេះអីកូនប្រុស »
« ទេអ្នកម៉ែ!! កូនមិនអាចទ្រាំឃើញគេវាយអ្នកម៉ែបាន នោះទេ លោកស្រីលោកម្ចាស់បើចង់ដាក់ទោសសូម ដាក់ទោសចំពោះតែខ្ញុំម្នាក់ទៅបានហើយ សូមកុំធ្វើបាបអ្នកម៉ែអី!! »
« ហ្ហឹស!! បាន បើអញ្ចឹងយើងនិងឱ្យគេវាយឯង៤០រំពាត់ ហើយម៉ែរបស់ឯងយើងនិងឱ្យគេវាយចំនួន១០រំពាត់ ពេលវាយរួចហើយពេលណាបោលក្បាលរបស់ពួកឯងចេញពីផ្ទះរបស់យើងភ្លាមទៅ យើងមិនត្រូវការទុកចោរឱ្យនៅក្នុងផ្ទះនេះទេ » សម្តីរបស់គាត់ធ្វើឱ្យអ្នកទាំងអស់គ្នាភ្ញាក់ផ្អើល រួមទាំងថេយ៉ុងដូចគ្នាក្នុងចិត្តរបស់គេមិនដឹងជាយ៉ាងម៉េចទេតែវាបានប្រាប់ថាគេមិនចង់ឱ្យម៉ាក់របស់គេធ្វើបែបនេះឡើយ ផ្ទុយទៅវិញលោកស្រីចាងបែរជាអង្គុយញញឹមរងចាំមើលការដាក់ទោសម្តាយកូនទាំងពីរ
« បានហើយ នេះអូនដូចជាជ្រុលពេកហើយណា៎ស »
« នាងខ្ញុំមិនជ្រុលពេកទេ អ្នកដែលជ្រុលខ្លាំងនោះគឺ លោកបងទៅវិញទេ កាន់ជើងអ្នកបម្រើដែលជាចោរនៀក »
« អូន...!! »
« លោកស្រីសូមកុំធ្វើបែបនេះអី កុំធ្វើបាបអ្នកម៉ែអី » ជុងហ្គុកអស់ជម្រើសដល់ថ្នាក់គេក្រាបសំពះអ្នកស្រីជាម្ចាស់ ទោះយ៉ាងណាក៏មានយុត្តិធម៌ដល់ពួកគេដែរ គេនិងម្ដាយរបស់គេមិនបានធ្វើខុសតែបែរជាទទួលទោសបែបនេះ វាពិតជាអយុត្តិធម៌ខ្លាំងណាស់ ចំណែកឯថេយ៉ុងវិញគេអង្គុយស្ងៀមស្ងាត់ចិត្តនៅមិនសុខចិត្តចង់ហារមាត់និយាយប៉ុន្តែបែរជាធ្វើមិនបានទៅវិញ
YOU ARE READING
🌺កូនអ្នកបម្រើ🥀 រដូវកាលថ្មី
Teen Fictionការមើលងាយ ដៀលថ្មេះដោយចាត់ទុកសេចក្ដីស្រលាញ់របស់មនុស្សម្នាក់ជាការលេងសើច ធ្វើឱ្យមនុស្សម្នាក់នោះប្រែក្លាយពីការស្រលាញ់ទៅជាការស្អប់ចងដោយការគំនុំ ។ Jungkook x Taehyung 30/12/2021 ចន ថេយ៍វី📝
