« អូយយ!! » មិននិយាយអ្វីមួយម៉ាត់ជុងហ្គុកស្ទុះចូលមកចាប់កន្ត្រាក់ដៃរបស់គេទៅចេញពីនាយស៊ីន មាឌតូចភ្លាត់មាត់ស្រែកដោយភាពឈឺចាប់ពេលដែលនាយទាញគេកន្ត្រាក់ដូចជាបាវសំឡី
« ម្ចាស់តូច....»
« បិទមាត់របស់ឯងទៅ ឯងគ្មានសិទ្ធមកលូកមាត់ជាមួយយើងនោះទេ! ហើយឯងមកតាមយើង »
« អត់ទេខ្ញុំមិនទៅទេ អូយឈឺ!! ហ្ហឹកៗបងស៊ីនជួយថេយ៍ផង » មិនឈ្នះកម្លាំងនៃការចាប់អូសទាញរបស់នាយ មាត់មានតែស្រែករកជំនួយពីអ្នកនៅក្បែរខ្លួនដែលចាំការពារគេប៉ុន្តែស៊ីនគេមិនអាចជួយអ្វីបានក្រៅតែពីអង្គុយចាំមើលគេត្រូវនាយអូសទៅប្រៀបដូចសត្វធាតុ
.............
• SKIP...
ជុងហ្គុកអូសដៃថេយ៉ុងមកដល់ដំណាក់របស់នាយបិទទ្វារចាក់គន្លឹះពីខាងក្នុងរួចទើបនាំគេទៅរុញមាឌតូចឱ្យដួលផ្កាប់មុខទៅលើគ្រែមុននិងដៃរបស់នាយចាប់ហែកអាវសាច់ក្រណាត់ស្តើងរបស់គេឱ្យរហែកជាចម្រៀកៗ ។
« ហ្ហឹក...អូយ!! » សំឡេងស្រែកដោយភាពឈឺផ្សារនៅ លើផែនខ្នងដែលមានរបួសប៉ះជាមួយនិងសាច់ក្រណាត់អាវដែលនាយបានហែកធ្វើឱ្យគេប្រៀបដូចមានអ្នកណាយកឈើមករុកវឱ្យគេឈឺថែម
« គ្រាន់បើដែលមិនស្លាប់! »
« អូយសឺត!! លោកធ្វើអីហ្នឹងផ្សារណាស់ហ្ហឹកៗ!! »
« វាមិនងាប់ទេ » ជុងហុកសម្លុតគេបន្ដិចធ្វើឱ្យរាងតូចបាត់មាត់ រីឯដៃបស់នាយទាញយកថ្នាំមកបើកលាបលើខ្នងដែលមានរបួសឱ្យគេយ៉ាងថ្នមដៃបំផុត នេះហើយជាធាតុពិត មាត់របស់នាយអាក្រក់ប៉ុន្តែចិត្តរបស់នាយបែរជាអាណិតគេ ឃើញក្មេងនេះឈឺចាប់មិនបានទើបដាច់ចិត្តយកថ្នាំមកលាបឱ្យគេ ទាំងខឹងផងទាំងក្នាញ់គេផង នេះបើមុននោះនាយចូលទៅមិនទាន់ទេតើគេហើយនិងស៊ីនមានអ្វីលើសពីនេះជាមួយគ្នាហើយផងក៏មិនដឹង ?
ហើយក៏សំណាងល្អដែលពេលមុននោះនាយមិនបានធ្លាក់ទៅតាមការពង្វក់របស់យូរ៉ាក៏ព្រោះតែចិត្តរបស់នាយបណ្តាលឱ្យនឹកឃើញតែមុខរបស់ថេយ៉ុងខណ:ពេលដែលនាងចេះតែប៉ះពាល់នាយ នាយក៏កាន់តែនឹកឃើញថេយ៉ុងបំភ្លេចចោលមិនបាន ហើយនាយជាមួយនិងនាងក៏គ្មានអ្វីលើសពីនេះនោះដែរ បន្ទាប់ពីដេញនាងចេញរួចទើបនាយប្រញាប់រត់ទៅមើលថេយ៉ុងហើយក៏ឃើញសកម្មភាពភាន់ច្រឡំនោះតែម្តង ។
YOU ARE READING
🌺កូនអ្នកបម្រើ🥀 រដូវកាលថ្មី
Teen Fictionការមើលងាយ ដៀលថ្មេះដោយចាត់ទុកសេចក្ដីស្រលាញ់របស់មនុស្សម្នាក់ជាការលេងសើច ធ្វើឱ្យមនុស្សម្នាក់នោះប្រែក្លាយពីការស្រលាញ់ទៅជាការស្អប់ចងដោយការគំនុំ ។ Jungkook x Taehyung 30/12/2021 ចន ថេយ៍វី📝
