ភាគទី៦២ : ស្រលាញ់គេម្នាក់ឯង

1.9K 123 6
                                        


     ថ្ងៃបន្ទាប់ក្នុងវាំងមានសភាពស្ងប់ស្ងាត់ខុសពីពេលម្សិលមិញ ថ្ងៃនេះជុងហ្គុកនិងអ្នកអង្គម្ចាស់ត្រូវចេញទៅមើលការងារនៅឯក្រុមហ៊ុនធំៗច្រើនកន្លែងរបស់ទ្រង់ អ្នកអង្គម្ចាស់មិនអាចយាងទៅតែអង្គឯងដូចពេលមុនៗព្រោះទ្រង់ចាស់ហើយ ក៏ចង់អោយជុងហ្គុកទៅជួយមើលជាគ្នាហើយឆាប់ៗនេះក៏នឹងគិតថារកអ្នកណាម្នាក់ទៀតអោយទៅជួយគ្រប់គ្រងដូចគ្នាក្នុងចំណោមកូនប្រុសទាំងពីររបស់នាយ ។ មុននិងក្រោយគឺត្រូវមានអ្នកណាម្នាក់ក្នុងចំណោមពួកគេក៏និងត្រូវក្លាយទៅជាទាយាទនៃវាំងមួយនេះដែរ ។  ថេយ៉ុងរៀបចំរបស់របរនៅក្នុងផ្ទះបាយតាមទម្លាប់ ជុងវ៉ុនក៏ដូចគ្នាគេមិនសូវជាចេះនូវទំនេរឥតប្រយោជន៍នោះទេ បើមិនមានអ្វីធ្វើទេនោះគឺគេនៅមិនសុខនោះឡើយ ។

     « ជុងវ៉ុនជួយទៅមើលនៅខាងក្រៅបន្តិចទៅកូន តើថេជុងគេចុះមកហើយឬនៅនិងបានរៀបចំអាហារពេលព្រឹកអោយគេញុាំតែម្ដង »

     « បាទអាប់ប៉ា! តើនៅមានអីទៀតទេ? »

     « អហ៎មែនហើយ! នេះគឺស៊ុបពូវកម្លាំងរបស់ម្ចាស់យាយរបស់កូន ឮទ្រង់ពោលថាមិនសូវជាមានកម្លាំង អាប់ប៉ាមិនចង់អោយទ្រង់ពិបាកចុះមក កូនជួយលើកយកវាទៅអោយទ្រង់នៅខាងលើផងណាស៎ »

     « បាទ! » មាឌល្អិតទទួលចានស៊ុនដែលដាក់ទ្រដោយថាសនោះរួចក៏លើកកាន់វាដើរថ្នមៗយកទៅអោយម្ចាស់យាយរបស់គេនៅលើដំណាក់ រួចក៏ឆ្លៀតទៅមើលអោយដឹងថាក្មេងម្នាក់នោះគេចុះមកហើយឬនៅ? ថាមិនត្រូវបើគេចុះមកមិនឃើញមានអាហារពេលព្រឹករៀបចំរួចរាល់ទេនោះគេច្បាស់ជាឡូឡាទាំងព្រឹកព្រលឹមមិនខាន

      គ្រឹក!

     « អក៎នែក!! ថេជុង!! » ឮសម្លេងគ្រឹកគ្រាក់នៅខាងក្រោយខ្នងថេយ៉ុងគេក៏ងាកទៅមើលទើបឃើញអ្នក កម្លោះតូចថេជុងមកឈរនៅពីក្រោយខ្នងរបស់គេដោយមកដល់មិនអោយសម្លេងសូម្បីតែមួយម៉ាត់ វិះនិងធ្វើអោយចានអាហារដែលកាន់និងដៃត្រូវរបូតធ្លាក់ទៅហើយ

      « មែនហើយ! កំពុងធ្វើអី? »

      « គឺ....កំពុងរៀបចំអាហារពេលព្រឹកអោយឯងនិងណាស៎ បើសិនជាចុះមកដល់ទៅហើយ ទៅអង្គុយចាំនៅតុអាហារសិនទៅចាំអាប់ប៉ារៀបចំអោយណាស៎ » ថេយ៉ុងធ្វើមុខញឹមៗមិនសូវជាហ៊ាននិយាយច្រើនឬសម្លឹងមុខគេចំ ព្រោះដឹងថាក្មេងនេះមិនសូវជាចូលចិត្តគេស្រាប់ផង ខ្លាចបើគេនិយាយាច្រើនជាងនេះនាំតែធ្វើអោយក្មេងនេះកាន់តែខឹងហើយមិនចូលចិត្តគេថែមទៀត

🌺កូនអ្នកបម្រើ🥀 រដូវកាលថ្មីWhere stories live. Discover now