« ជុងវ៉ុន....ជុងហ្គុក! » បន្តិចក្រោយមកទើបថេយ៉ុងគេចូលមកដល់ រាងតូចរត់មកមើលកូនរួចងាកទៅជើញជុងហ្គុកនាយដឹងខ្លួនល្មម គេញញឹមរំភើបដល់ថ្នាក់ទៀបហូរទឹកភ្នែកមុននិងកាន់ដៃកូនដើរទៅជិតនាយដោយមិនបានចាប់អារម្មណ៍ជាមួយនិងថេជុងនោះឡើយ
« ថេ..អ្ហឹក!! » នាយញញឹមត្បិតថានៅស្ពឹកខ្លួនប្រាណងើបមិនរួចប៉ុន្តែគ្រាន់តែបានឃើញមុខគេភ្លាមធ្វើអោយនាយសប្បាយចិត្តជាពិសេសពេលឃើញកូនក៏មកមើលគេដូចគ្នា បានន័យថាកូនរបស់គេច្បាស់ជាព្រួយបារម្ភពីនាយដូចគ្នា មាត់គេថាស្អប់ប៉ុន្តែចិត្តសាច់ឈាមជាឪពុកនិងកូនមិនអាចកាត់ផ្ដាច់គ្នាបានឡើយ
« លោកដឹងខ្លួនហើយ!! » រាងតូចញញឹមលាយឡំជាមួយនិងទឹកភ្នែក ដៃទាំងពីរលើកក្រសោបដៃរបស់នាយ ជុងវ៉ុនឈរនៅពីក្រោយអាប់ប៉ារបស់គេព្រោះតែនូវខ្លាចពីក្រសែភ្នែកក្មេងម្នាក់នោះសម្លឹងមើលមកគេគឺមិនមែនធម្មតានោះឡើយ
« លោកប៉ាមិនអីទេហ្ហេស? ពួកយើងបារម្ភពីលោកប៉ាខ្លាំងណាស់ អ្នកម៉ាក់ក៏បារម្ភពីលោកប៉ាដូចគ្នា អ្នកម៉ាក់គេងមិនលក់បក់មិនល្ហើយនោះទេដោយសារតែបារម្ភពីលោកប៉ា » ថេជុងរហ័សបង្វែរសាច់រឿងកាត់ពាក្យសម្ដីដែលប៉ាគេកំពុងនិយាយជាមួយនិងថេយ៉ុង មិនសមនោះទេ គេជាកូននៅឈរទីនេះទាំងមូលតែនាយបែរជាទៅនិយាយជាមួយនិងអ្នកផ្សេងទៅវិញ
« ប៉ា...មិនអីទេ! តែ...ជុងវ៉ុន! » ជុងហ្គុកងាកក្រសែភ្នែកមកមើលកូនប្រុសច្បងរបស់នាយវិញ ជុងវ៉ុននៅពួនពីក្រោយអាប់ប៉ារបស់គេលួចសម្លឹងមើលមុខនាយទាំងមិនហ៊ានចូលទៅជិត គេក៏បារម្ភ គេក៏ចង់សួរសុខទុក្ខដូចគ្នាប៉ុន្តែគេបែរជាមិនហ៊ាននិងនូវមានអារម្មណ៍ថារអៀសខ្លួននៅឡើយ
« មិនអីទេ! » ថេយ៉ុងងាកមកប្រាប់កូនប្រុសកុំអោយគេមានការភ័យខ្លាចនិងទាញដៃគេមកឈរនៅខាងមុខអោយគេបានជួបមុខនិងនិយាយសួរនាំប៉ារបស់គេបានខ្លះ គេដឹងថាកូនច្បាស់ជាបារម្ភពីប៉ារបស់គេដូចគ្នាគ្រាន់តែគេមិនហ៊ានហើបមាត់និយាយតែប៉ុណ្ណោះ
« កូនប្រុស! » ជុងហ្គុកញញឹមលាយឡំទឹកភ្នែក លើកដៃសន្សឹមទៅអង្អែលក្បាលកូនប្រុស ប៉ុន្តែដោយសារតែកម្លាំងនាយនៅទន់ខ្សោយនៅឡើយទើបពិបាកក្នុងការកម្រើក ឃើញបែបនេះជុងវ៉ុនក៏ចាប់ក្រសោបដៃប៉ារបស់គេមកផ្ទឹមនិងផ្ទៃមុខរបស់គេ អ្នកជាប៉ាឃើញបែបនេះក៏រិតតែត្រេកអរនិងរំភើបព្យាយាមកម្រើកនិងអង្អែលមុខកូនប្រុសជាទីស្រលាញ់របស់នាយថ្នមៗ តែបែរវាជាធ្វើអោយកូនប្រុសម្នាក់ទៀតមានអារម្មណ៍ថាច្រណែននិងមិនពេញចិត្តនោះឡើយដែលប៉ារបស់គេកំពុងនិងបែងចែកក្ដីស្រលាញ់ទៅអោយក្មេងប្រុសម្នាក់នោះដែលគេស្អប់បំផុត
YOU ARE READING
🌺កូនអ្នកបម្រើ🥀 រដូវកាលថ្មី
Teen Fictionការមើលងាយ ដៀលថ្មេះដោយចាត់ទុកសេចក្ដីស្រលាញ់របស់មនុស្សម្នាក់ជាការលេងសើច ធ្វើឱ្យមនុស្សម្នាក់នោះប្រែក្លាយពីការស្រលាញ់ទៅជាការស្អប់ចងដោយការគំនុំ ។ Jungkook x Taehyung 30/12/2021 ចន ថេយ៍វី📝
