ភាគទី០១ : មើលងាយ

7K 193 4
                                        


    សម្លេងអ៊ូរអររហឹងអឺងកងបន្លឺឡើងគ្រហឹងនៅក្នុងភូមិគ្រឹះដ៏ស្កឹមស្កៃនិងស្រស់ស្អាតមួយនោះ ដែលឋិតនៅក្នុងបរិវេននៃភូមិគ្រិះនោះ យើងឃើញក្មេងៗបួនទៅប្រាំនាក់កំពុងតែរត់លេងក្អាកក្អាយទៅតាមវ័យរបស់ពួកគេ ស្រាប់តែពេលនោះរឿងមិនល្អមួយក៏បានកើតឡើង ។

    « អ្ហឹកៗ ឈឺ...» ក្មេងក្នុងចំណោមនោះគឺថេយ៉ុងស៊ីម៉ារីឆល ដែលជាកូនប្រុសទោលតែម្នាក់នៃម្ចាស់ភូមិគ្រឹះនេះក្មេងតូចរត់លេងប្រយ័ត្នក៏ធ្វើអោយគេជំពប់ជើងដួលស្រែកយំដោយភាពឈឺចាប់ពេលដែលជង្គង់របស់គេមានរបួសក្រលិតស្បែកចេញឈាម គេលើកដៃញីភ្នែកទួញយំមិនឈប់

     « អ្នកប្រុសតូច...អ្នកប្រុសតូចកើតអី? ឈឺដែរទេ? ចាំបង់នាំទៅលាងរបួសនៅខាងក្នុងណាស » ក្មេងប្រុសម្នាក់ទៀតដែលមានមាឌធំនិងខ្ពស់ជាងគេបន្ដិចរត់មកសួរទាំងក្តីបារម្ភបម្រុងនិងជួយលើកគេទៅហើយប៉ុន្តែ....

     « អ្នកណាជាប្អូនរបស់ឯង? ខ្ញុំគ្មានបងប្រុសជាកូនអ្នកបម្រើក្នុងផ្ទះដូចជាឯងនោះទេចេញទៅ ហ្ហឹកៗម៉ាក់ៗជួយថេយ៍ផងហ្ហឹកថេយ៍ឈឺ..ហ្ហឹកៗ! » ពាក្យសម្តីគ្រោតគ្រាតបានបន្លឺឡើងចេញពីមាត់ក្មេងល្អិតម្នាក់នេះ វាមិនសាកសមសោះនិងវ័យរបស់គេដែលទើបតែអាយុប៉ុណ្ណោះប៉ុន្តែពាក្យសម្តីមើលងាយអសុរោះបែបនេះបែរជានិយាយចេញមកកើតនោះ

    « សុំទោសអ្នកប្រុសតូច...បងគ្រាន់តែចង់...»

    « ចេញទៅកុំយកដៃស្មោកគ្រោករបស់ឯងមកប៉ះពាល់កូនប្រុសយើង! » វ័យចំណាស់ជាម្ដាយមកដល់ក៏វាសដៃគេចេញនិងរុញគេអោយដួលអុកគូទទៅនិងដីធ្វើម៉េចកុំអោយគេប៉ះពាល់កូនប្រុសសំណព្វរបស់គាត់បាន ព្រោះឋាន:ក្មេងទាំងពីរនេះគឺខុសគ្នាដូចមេឃហើយនិងដី ថេយ៉ុងគេមានឋានៈជាកូនរបស់លោករដ្ឋមន្ត្រីដែលមានឋានៈបុណ្យស័កខ្ពស់ចំណែកក្មេងនោះជាស្អី? ត្រឹមតែជាកូនអ្នកបម្រើក្នុងផ្ទះរបស់គេមានសិទ្ធអីមកក្បែរនិងស្និទ្ធស្នាលជាមួយកូនម្ចាស់ផ្ទះនោះ

     « អូយយ៎...លោកស្រីគឺខ្ញុំគ្រាន់តែចង់ជួយអ្នកប្រុសតូចតែប៉ុណ្ណោះ ព្រោះអ្នកប្រុសតូចឈឺជើងខ្ញុំគ្រាន់តែ.....»

🌺កូនអ្នកបម្រើ🥀 រដូវកាលថ្មីWhere stories live. Discover now