ភាគទី៣៤ : អ្នកណាធ្វើអ្នកនោះទទួល

1.9K 116 24
                                        

     « ព្រះនាង? ហេតុអីក៏ចូលមកដំណាក់របស់បងនៅថ្មើរ នេះ? វាមិនល្អនោះទេទ្រង់ឆាប់ត្រឡប់ទៅវិញទៅ » ជុងហ្គុកបេះដៃស្រីស្រស់ចេញធ្វើមុខស្មើរដាក់នាងដោយបង្ហាញឡើងនូវអាការ:មិនពេញចិត្តនិងកាយវិការមួយនេះ ប៉ុន្តែយ៉ាត្រាមិនបានស្តាប់នាងឱបដៃនាយជាប់មុននិងត្រសុលខ្លួនទៅឱបអ្នកដែលនាមជាគូរដណ្ដឹងយ៉ាងស្អិតរមួត

     « វាមានអ្វីខុសទៅ! មិនយូរមិនឆាប់ពួកយើងគង់តែរៀបការជាមួយគ្នាដដែល យ៉ាត្រាគ្រាន់តែចង់មកប្រតិបត្តិការបម្រើឱ្យអនាគតស្វាមីរបស់ខ្លួនមិនបានទេហ្ហេស?ហ្ហឹក!! ឬទ្រង់ស្អប់ខ្ពើមយ៉ាត្រាមែនទេ? » យ៉ាត្រាធ្វើជាយំយែកសម្រក់ទឹកភ្នែកភ្លាមៗមិនចាំយូរដោយខ្លួននៅតែឱបរិតនាយជាប់ដដែលដែលពិបាកធ្វើឱ្យជុងហ្គុកនាយដកខ្លួនចេញបាន ណាមួយឃើញនាងយំរៀបរាប់ការឈឺចាប់បែបនេះនាយកាន់តែមិនអាចធ្វើព្រងើយដាក់នាងបានឡើយ

     « ទេ! ហេតុអីក៏ទ្រង់និយាយបែបនេះ? បងមិនបានស្អប់ខ្ពើមអូននោះទេ បងគ្រាន់តែគិតថាវាមិនសម! អូនជាមនុស្សស្រីចូលមកបន្ទប់មនុស្សប្រុសតែពីរនាក់នៅថ្មើរនេះគឺវាមិនល្អនោះទេ ឆាប់ត្រ...អ៊ុបប!! » ភ្លាមៗ នាងស្រាប់តែងើយមុខមកថើបមាត់របស់នាយរកតែជុងហ្គកនិយាយចប់មិនទាន់ ដំបូងនាយហាក់ដូចមិនពេញចិត្តព្យាយាមរើចេញកាលដែលនាងធ្វើបែបនេះ ប៉ុន្តែស្នាមថើបដ៏រោលរាលបានពង្វក់រូបនាយ នាងប្រើជំនាញដែលខ្លួនមានពង្វក់រូបអ្នកសង្ហារឱ្យធ្លាក់ចូលក្នុងអន្ទាក់ ល្បិចនេះគឺមានប្រសិទ្ធិភាពបំផុតរបស់មនុស្សស្រី បើនិយាយទៅមនុស្សប្រុសក្នុងលោកបើទោះជាមនុស្សប្រុសនោះរឹងមាំ ឬព្យាយាមគេចវេសយ៉ាងណាក៏ដោយក៏វាមិនអាចទៅរួចឡើយក្នុង ពាក្យថាកិលេសតណ្ហាកាមគុណបាំងមុខ ប្រសិនបើធ្លាក់ក្នុងស្ថានភាពបែបនេះទៅហើយនោះ

     « អឹមម!! » ជុងហ្គុកក្រហឹមតិចៗ មុននេះនាយតាំងស្មារតីបានទៅហើយប្រុងនិងរុញច្រាននាងចេញប៉ុន្តែ ក៏ក្រលេកភ្នែកទៅតាមមាត់បង្អួចឃើញថយ៉ុងគេងាកមកសម្លឹងមើលនាយហើយនិងយ៉ាត្រា នាយក៏ជាបញ្ឈប់គំនិតនេះវិញហើយបែរជាតបស្នងស្នាមថើបទៅនាងវិញដោយមិនស្ទាក់ស្ទើរ

🌺កូនអ្នកបម្រើ🥀 រដូវកាលថ្មីWhere stories live. Discover now