ភាគទី១១ : ចោទប្រកាន់

1.8K 77 0
                                        

     ថ្ងៃនេះថេយ៉ុងត្រូវទទួលរើសការងារមួយដែលគេពេញចិត្តហើយការងារទាំងអស់នេះដែរប៉ារបស់គេគឺជាអ្នកជ្រើសរើសយកមកឱ្យគេមើលដោយផ្ទាល់ ។ រាងតូចបើកសំណៅឯកសារដែលគរនៅលើតុមើលទាំងអស់ ប៉ុន្តែតាមកាយវិការរបស់គេដែលកំពុងបង្ហាញចេញមកនោះគឺ ការងារទាំងនេះគ្មានមួយណាដែលត្រូវចិត្តរបស់គេចង់ធ្វើនោះទេ ទាំងដែលការងារទាំងអស់គឺសុទ្ធតែជាការងារល្អៗដែលប៉ារបស់គេជាអ្នកជ្រើសរើសឱ្យគេ តែក្មេងនេះមើលទៅគេហាក់ដូចជាមិនចង់ធ្វើមិនចង់កាន់ការងារអ្វីមួយទាល់តែសោះ ។

     « ហូ៎យ៎! ធុញខ្លាំងណាស់លោកប៉ា ហេតុអីលោកប៉ាចាំបាច់ឱ្យកូនមើលការងារទាំងអស់នេះធ្វើអី? គ្មានមួយណាងាយស្រួលឱ្យធ្វើទាល់តែសោះ » ថេយ៉ុងពត់ខ្លួនបួញមាត់រអ៊ូដាក់ប៉ារបស់គេ នេះតាំងពីព្រឹកមកគាត់ទាញការងារនេះកាងារនោះមកឱ្យគេមើលតែគ្មានមួយណាដែលគេពេញចិត្តទាល់តែសោះ គឺការងារទាំងអស់សុទ្ធតែពិបាកៗគ្មានមួយណាដែលគិតថាងាយស្រួលសម្រាប់គេធ្វើនោះទេ

     « ថេយ៍កូន! ការងារវាគ្មានពាក្យថាងាយស្រួលនោះទេកូន! ការងារវាមានភាពពិបាកទៅងាយស្រួល កូនត្រូវរៀនធ្វើវាដោយខ្លួន កូនធំហើយណាសប៉ាម៉ាក់មិនអាចចិញ្ចឹមមើលថែកូនរហូតបាននោះទេ! កូនត្រូវរៀនរស់ដោយខ្លួនទីពឹងខ្លួនណាស៎ » លោកចាងក្រវីក្បាលទាំងឃ្នើសចិត្តនិងកូនប្រុស នេះគេធំល្មមនិងបង្កើតគ្រួសារនិងគេបានទៅ ហើយប៉ុន្តែចរឹកឬកពាររបស់គេគឺនៅតែជាកូនក្មេងតូចម្នាក់ដែលរងចាំតែទទួលនៅនូវការមើលថែពីឪពុកម្តាយតែប៉ុណ្ណោះ , នេះត្រឹមតែជាការងារដែលឱ្យគេមើលតែប៉ុណ្ណោះគេនៅរអ៊ូប៉ុណ្ណេះទៅហើយ ចុះទម្រាំតែគេត្រូវធ្វើទៀតនោះតើអាចទៅរួចដែរទេ ?

     « តែកូនមិនចង់ធ្វើនោះទេលោកប៉ា! កូននៅក្មេងកូនមិន អាចធ្វើវាបានទេ ណាមួយគ្រួសារយើងក៏មានហូរហៀរអាចចាយវាយបានមួយជិវិតក៏មិនខ្វះអ្វីនោះដែរ តើចាំបាច់ឱ្យកូនធ្វើការធ្វើអីទៀតទៅ? សុំទោសលោកប៉ាកូនមិនទាន់ចង់ធ្វើទេ » និយាយរួចមាឌតូចក៏ងើបឡើងដើរចេញទៅដោយមិនបានជ្រើសយកការងារណាមួយសម្រាប់ខ្លួននោះទេ, ស្តាប់អ្វីដែលគេនិយាយចុះវាធ្វើឱ្យអ្នកជាឪពុកឯណេះហួសចិត្តរកពាក្យនិយាយមិនចេញ

🌺កូនអ្នកបម្រើ🥀 រដូវកាលថ្មីWhere stories live. Discover now