ភាគទី៥៩ : ការពិតបានលាតត្រដាង

2.3K 130 6
                                        

    °ច្រើនថ្ងៃកន្លងផុត
     បន្ទាប់ពីច្រើនថ្ងៃបានកន្លងផុត  អាការ:របស់ជុងហ្គុកក៏រាងធូរសះស្បើយច្រើនឡើងដែរ គ្រូពេទ្យក៏បានអនុញ្ញាតអោយនាយចេញពីមន្ទីរពេទ្យហើយដែរ ថ្ងៃនេះមិនត្រឹមតែជាថ្ងៃល្អតែក៏ជាថ្ងៃពិសេសផងដែរ ជុងហ្គុកមិនបានអោយអ្នកណាមកទទួលគេនោះទេក្រៅតែពីថេយ៉ុងហើយនិងកូនប្រុសរបស់នាយជុងវ៉ុននោះឯង ។ នាយមានបំណងថាពេលដែលត្រឡប់ទៅវិញនាយនិងបាននាំពួកគេចូលទៅក្នុងវាំងនោះសារជាថ្មីបន្ទាប់ពីរឿងអតីកាលដ៏ខ្មៅកកខ្វក់បានកន្លងផុតទៅជាច្រើនឆ្នាំនោះ ថ្ងៃនេះដែរនាយក៏តាំងចិត្តដែរថានិងត្រឡប់ទៅកម្ចាត់ចោលនៅបញ្ហាស្មុកស្មាញទាំងអស់ជាពិសេសនាយនិងបានទៅលាតត្រដាងនៅការពិតចំពោះមនុស្សក្នុងវាំងគ្រប់គ្នាអោយបានដឹង ព្រមទាំងបកស្បែកមុខមនុស្សដែលនៅក្រោយរបាំងមុខពឹសពុលនោះថាជាអ្នកណាអោយអ្នករាល់គ្នាបានដឹង ។  មិនយូរប៉ុន្មានឡានក៏បានបើកមកដល់នៃបរិវេណក្នុងវាំង អ្នកសង្ហារចុះពីលឡានជាមួតនិងហត្ថាទាំងគូរក្រសោបជាប់ជាមួយនិងមនុស្សជាទីស្រលាញ់ទាំងពីរនោះគឺប្រពន្ធហើយនិងកូនរបស់នាយបណ្ដើរគ្នាចូលទៅដោយបើកចំហរ និងបានគិតអំពីប្រតិកម្មពីអ្នកនៅក្នុងវាំងនោះទេ ។

     ថ្ងៃថ្មីជីវិតដូចជាចាប់ជាតិមកសារជាថ្មី បន្ទាប់ពីរយ:ពេលជាច្រើនឆ្នាំនៅក្នុងវាំងនេះដែលថេយ៉ុងចាកចេញទៅគ្មានអ្វីត្រូវបានផ្លាស់ប្ដូរលើកលែងតែអារម្មណ៍របស់មនុស្ស ។ ថេយ៉ុងឈានជំហ៊ានចូលបណ្ដើរភ្នែករេរាសង្កេតមើលគ្រប់ច្រកល្ហកនៅក្នុងវាំង រឿងអតីតកាលបានចូលមកប្រមូលផ្ដុំក្នុងខួរក្បាលរបស់គេអោយនឹកស្រម៉ៃទៅដល់នាពេលនោះដែលគេត្រូវបានបណ្ដេញចេញជាមួយនិងភាពអាម៉ាស់ក្ដីឈឺចាប់ចំពោះភ្នែករាប់សិបនាក់ គេនៅចាំទាំងអស់គេបានចាកចេញជាមួយនិងរូបភាពដ៏អាក្រក់ ប៉ុន្តែថ្ងៃនេះគេក៏បានត្រឡប់ចូលមកវិញជាមួយនិងពេលវេលាថ្មីដែលល្អកំពុងនិងផ្លាស់ប្ដូរជីវិតរបស់គេមកស្រស់បំព្រងសារជាថ្មី ។

     « ថេយ៉ុង! »

     « បងសុីន! » រាងតូចក្រលេកទៅឃើញមនុស្សម្នាក់ដែលកាលពីប៉ុន្មានឆ្នាំមុនគេចាត់ទុកដូចជាបងប្រុសដ៏កក់ក្ដៅម្នាក់ មិននឹកស្មានថាពេលវេលាបានបណ្ដាលអោយពួកគេត្រឡប់មកជួបគ្នាវិញជាមួយនិងរូបភាពថ្មី មនុស្សល្អដែលតែងតែនៅក្បែរគេលួងលោមគេនាយនៅតែដដែល

     « ជាថេយ៉ុងពិតមែនហ្ហេស? »

🌺កូនអ្នកបម្រើ🥀 រដូវកាលថ្មីDonde viven las historias. Descúbrelo ahora