🍃ថ្ងៃបន្ទាប់
តាមការប្រាប់របស់អ្នកអង្គម្ចាស់ ថ្ងៃបន្ទាប់គេក៏មកដល់វាំងរបស់ទ្រង់តាមអាស័យដ្ឋាននោះ រាងតូចឈររេរាមិនហ៊ានចូល តែមិនយូរមានមនុស្សម្នាក់ចេញមកប្រាប់និងនាំគេចូលទៅខាងក្នុង មាឌតូចដើរចូលជំហ៊ានយឺតៗមិនសូវជាហ៊ាន ភ្នែកក្រឡេកមើលឆ្វេងស្តាំ វាំងនេះស្អាតហើយធំខ្លាំងណាស់ វាមានពណ៌លឿងឆ្អិនដូចជាស្រោបមាសយ៉ាងអ៊ីចឹងបើប្រៀបធៀបជាមួយភូមិគ្រឹះរបស់គេកាលពីមុនគឺវាំងនេះធំជាងដល់ទៅប្រាំដងឯណោះ ។
« ចាំនៅទីនេះសិនហើយ ចាំខ្ញុំទៅជម្រាបអ្នកអង្គម្ចាស់ » រាងតូចងក់ក្បាលឈរចាំនៅក្នុងវាំងដ៏ធំនោះ កែវភ្នែកស្រទន់ងាកសម្លឹងមើលគ្រប់យ៉ាងនៅក្នុងវាំងគឺស្រស់ស្អាតទាំងប្រណីតគ្មានកន្លែងទាស់ មិនដឹងថាវាំងនេះមានសមាជិកប៉ុន្មាននាក់រស់នៅនោះទេ ប៉ុន្តែមើលទៅវាពិតជាធំខ្លាំងណាស់ដូចច្នេះគេមិនអាចហាមចិត្តខ្លួនឯងមិនឱ្យដើរមើលជុំវិញទីនេះបានឡើយ
« វាធំជាងភូមិគ្រឹះរបស់ខ្ញុំពីមុនឆ្ងាយណាស់ ហើយក៏ស្រស់ស្អាតដូចជានៅឋានសួហ៌អ៊ីចឹង » ថេយ៉ុងភ្លេចខ្លួនក៏ដើរមើលគ្រប់យ៉ាងជុំវិញនៅទីនោះ គេដើរពីផ្នែកម្ខាងទៅផ្នែកម្ខាងទៀតនៃវាំងនេះ គេដើរបណ្តើរភ្នែកមើលនេះបណ្តើរដោយសារតែហេតុនេះវាក៏ជាដើមហេតុធ្វើឱ្យគេមិនបានចាប់អារម្មណ៍ដើរដោយមិនបានមើលស្រាប់តែពេលនោះ...
« អ៊ុះ!!! » មាឌតូចភ្ញាក់ព្រឺតធ្លោយសំឡេងចេញទៅបន្តិចព្រោះទទួលដឹងថាគេដើរទៅបុកនិងអ្វីម្យ៉ាងនៅខាងមុខមួយទំហឹងស្ទើរនិងដួលផ្ងារក្រោយទៅហើយ ភ្នែកក៏រហ័សងាកទៅមើលទិសដៅស្របនោះ ប៉ុន្តែអ្វីដែលធ្វើអោយគេភ្ញាក់ផ្អើលនោះគឺមនុស្សដែលនៅចំពោះមុខរបស់គេ...
« នេះ...លោក...លោកទៀតហើយ? លោកមកនៅទីនេះបានយ៉ាងម៉េច? » ទម្រាំគេគ្រលាស់អណ្ដាតនិយាយចេញមួយពាក្យៗ កែវភ្នែកសម្លឹងមើលនាយកំលោះដែលគេបានជួបកាលពីថ្ងៃមុននោះស្រាប់តែពេលនេះនាយមកនៅទីនេះ តើជារឿងចៃដន្យស្អីទៅ?
« សំណួរនេះគួរតែខ្ញុំជាអ្នកសួរឯងច្រើនជាង! ឯងមកនៅក្នុងវាំងនេះបានយ៉ាងម៉េច? អូហ៎! ឬគិតចង់ចូលមកលួចរបស់នៅទីនេះ? ឥឡូវនេះជាចោរផងហ្ហេស ហឺម!!» នាយកំលោះដើរចូលទៅជិត ចាប់ទាញដៃស្រឡូនទាំងគូរមកមួយទំហឹងបុកភឹបនិងដើមទ្រូងហាប់ណែនរបស់នាយ ទឹកមុខសម្លឹងគេដូចចង់ស៊ីសាច់ហុតឈាម មិនដឹងថាថ្ងៃនេះជាថ្ងៃសំណាងឬក៏អ្វីនោះទេពេលនេះចំណីរបស់គេបែរជាកំពុងរត់ចូលមកដល់ក្នុងមាត់របស់គេដោយខ្លួនឯងហើយតើ! មិនចាំបាច់ដើររកនាំតែខាតពេល
YOU ARE READING
🌺កូនអ្នកបម្រើ🥀 រដូវកាលថ្មី
Teen Fictionការមើលងាយ ដៀលថ្មេះដោយចាត់ទុកសេចក្ដីស្រលាញ់របស់មនុស្សម្នាក់ជាការលេងសើច ធ្វើឱ្យមនុស្សម្នាក់នោះប្រែក្លាយពីការស្រលាញ់ទៅជាការស្អប់ចងដោយការគំនុំ ។ Jungkook x Taehyung 30/12/2021 ចន ថេយ៍វី📝
