ក្នុងរាត្រីស្ងប់ស្ងាត់មេឃងងឹតសូន្យសុងជាមួយនិងខ្យល់ត្រជាក់បក់មកប៉ះកាយនាយសង្ហាមាំមួនឈរឱបដៃនៅមាត់បង្អួចសម្លឹងមើលទៅដួងព្រះច័ន្ទនិងដួងផ្កាយជាច្រើនដែលរះនៅលើមេឃ ស្របនិងគ្នានេះអារម្មណ៍នៅក្នុងចិត្តក៏រំលឹកគិតទៅដល់នាពេលអតីតកាលរូបភាពជាច្រើនដែលធ្លាប់បានកើតឡើងនៅពេលកន្លងមក បានក្លាយមកជាភាពស្រមើស្រម៉ៃនៅក្នុងខួរក្បាលរបស់នាយ មនុស្សម្នាក់គត់ដែលធ្វើឱ្យអតីតកាលដែលបំភ្លេចទៅនោះឱ្យវាផុសឡើងមកវិញគឺជាមនុស្សសំខាន់របស់នាយដែលបានចាកចេញពីនាយបាត់ដំណឹងសូន្យឈឹងច្រើនឆ្នាំមកនេះ ។
« តើគេ...យ៉ាងម៉េចទៅហើយ? គេនៅទីណា? គេមានអារម្មណ៍ដូចដែលខ្ញុំកំពុងមានបែបនេះនៅពេលនេះទេ? » ជុងហ្គុកដកដង្ហើមធំចោទសួរខ្លួនឯងទាំងអារម្មណ៍កំពុងតែគិត នាយពិតជាចង់ដឹងណាស់តើពេលនេះមនុស្សម្នាក់នោះគេយ៉ាងម៉េចទៅហើយ? គេមានសុខសប្បាយដែរទេ? តើគេមានអារម្មណ៍ដូចជានាយនៅពេលនេះដែរទេ ?
« ពេលវេលាគឺចេះតែដើរទៅមុខនិងប្រែប្រួលរាល់ថ្ងៃ! ប៉ុន្តែក្ដីស្រលាញ់របស់ខ្ញុំមួយនេះ វាមិនដែលប្រែលប្រួល ម្ដងណានោះទេ ខ្ញុំធ្លាប់ស្រលាញ់គេបែបណាពេលនេះវាក៏នៅតែបែបនោះដដែលគ្មានថ្ងៃផ្លាស់ប្ដូរ » ជុងហ្គុកទាញយករូបថតមួយសន្លឹកចេញពីកូនសៀវភៅរបស់គេ នាយកាន់រូបនោះអង្អែលវាថ្នមៗដោយសម្លឹងមើលវាព្រមទាំងនិយាយបង្ហាញអារម្មណ៍ពិតដែលកំពុងមានប្រាប់មនុស្សដែលនៅក្នុងរូបនោះ " ពិតណាស់វាគឺជារូបថតរបស់ថេយ៉ុង "
« តើខ្ញុំកំពុងស្ដាយក្រោយមែនទេ? អត់ទេ....» គិតសប់ៗទៅនាយបែរជានិយាយពាក្យនេះឡើង ក៏បញ្ជាក់ថានាយកំពុងតែស្ដាយក្រោយជាមួយវាទាំងដែលរឿងវាបានកន្លងហួសទៅហើយ នាយបានចាំពាក្យនេះដែលសុីនគេធ្លាប់និយាយកាលពី៥ឆ្នាំមុននោះថា " ទ្រង់នឹងស្ដាយក្រោយពីអ្វីដែលទ្រង់បានធ្វើ ទ្រង់នឹងស្ដាយក្រោយណាម្ចាស់តូច " នាយនឹកឃើញហើយក៏សួរខ្លួនឯងតើវាពិតដូចជាសុីនគេធ្លាប់និយាយមែនទេ ? នាយស្ដាយក្រោយពិតមែនដែលបណ្ដេញមនុស្សដែលខ្លួនឯងស្រលាញ់ខ្លាំងបំផុតអោយចេញពីជីវិតរបស់នាយនោះ !
..........................
YOU ARE READING
🌺កូនអ្នកបម្រើ🥀 រដូវកាលថ្មី
Teen Fictionការមើលងាយ ដៀលថ្មេះដោយចាត់ទុកសេចក្ដីស្រលាញ់របស់មនុស្សម្នាក់ជាការលេងសើច ធ្វើឱ្យមនុស្សម្នាក់នោះប្រែក្លាយពីការស្រលាញ់ទៅជាការស្អប់ចងដោយការគំនុំ ។ Jungkook x Taehyung 30/12/2021 ចន ថេយ៍វី📝
