វេលាថ្ងៃថ្មីឈានចូលមកដល់ ជុងហ្គុកចេញទៅធ្វើការរបស់នាយតាំងពីព្រឹកព្រលឹម ដោយមិនទាន់ទាំងបានមានអ្វីចូលពោះបន្តិច អ្នកនៅក្នុងវាំងតាមទម្លាប់ក៏ដូចគ្នា ។ ថ្ងៃនេះដូចសព្វមួយដង ថេយ៉ុងចុះមកក្រោមដើម្បីចម្អិនម្ហូបសម្រាប់គ្រួសារក្នុងវាំង ពីមួយថ្ងៃទៅមួយថ្ងៃថ្វីដៃចម្អិនម្ហូបរបស់គេចេះតែរីកចម្រើនឡើងៗ គេចេះធ្វើវាហើយក៏មានរសជាតិឆ្ងាញ់ថែមទៀតវាពិតជាមិនគួរឱ្យជឿថាគេធ្លាប់ជាកូនប្រុសទោលក្នុងត្រកូលអភិជនថ្លៃថ្នូរដែលធ្លាប់តែវាយឬកឆ្មើងឆ្មៃក្រអឺតក្រទម ប៉ុន្តែពេលនេះគេអាចសម្របក្នុងការរស់នៅបែបនេះបានបន្តិចម្តងៗហើយ ។
« មានអ្វីឱ្យខ្ញុំជួយដែរទេ? » ឮសំឡេងមនុស្សម្នាក់ទៀតហោះកាត់ត្រចៀកធ្វើអោយមាឌតូចរហ័សងាកទៅសម្លឹងមើលទាំងដៃនៅធ្វើដដែល នាយតូចព្រិចភ្នែកតិចៗសម្លឹងមើលអ្នកដែលចូលមកចង់ជួយគេនោះគឺជាព្រះនាងយ៉ាត្រាគូរដណ្តឹងរបស់ជុងហ្គុកនិងឯង
« គឺ...កុំអីល្អជាងព្រះនាង ព្រោះវាមិនសមនោះទេ ទ្រង់ធ្វើម៉េចនិងអាចមកប្រឡាក់ប្រឡូកក្នុងការងារបែបនេះបានទៅសូមទ្រង់យាងទៅវិញទៅ » ថេយ៉ុងញញឹមស្រស់និយាយចប់ ក៏ងាកមកចម្អិនអាហាររបស់គេបន្តគេគ្មានអារម្មណ៍អ្វីទាំងអស់ ពេលដែលឮនាងនិយាយបែបនេះគេព្យាយាមគេចមុខពីនាងមិនចង់ឃើញឬឮពីនាងនោះទេ ព្រោះខ្លាចថាគេអាចនិងទ្រាំមិនបានព្រោះតែភាពច្រណែនហួងហែងជុងហ្គុកជាមួយនិងនាងនៅរឿងនោះ ដូច្នេះបើនាងចូលកាន់ជិតគេគេអាចនិងកាន់តែមិនចូលចិត្តនាងឬធ្វើអ្វី ផ្តេសផ្តាស
« មិនអីនោះទេចាំខ្ញុំជួយឯងណាស៎ ណាមួយខ្ញុំចង់ចម្អិន វាសម្រាប់ម្ចាស់តូច ទ្រង់សន្យានិងខ្ញុំថាទ្រង់និងយាងត្រឡប់មកវិញនៅថ្ងៃត្រង់នេះខ្ញុំចង់ធ្វើវាសម្រាប់ទ្រង់! » ស្រី ស្រស់និយាយនិងញញឹមយ៉ាងស្រទន់ ដែលស្នាមញញឹមមួយនេះគឺស្រស់ស្អាតនិងផ្អែមល្ហែម ដែលធ្វើឱ្យគេឃើញហើយអត់គិតមិនបានថាប្រហែលជាមកពីបែបនេះហើយទើបបានជាជុងហ្គុកចូលចិត្តនាង នាងស្អាតទន់ភ្លន់ហើយនិងគួរឱ្យស្រលាញ់បែបនេះ ក៏មិនខុសទេដែលជុងហ្គុកជ្រើសនាងនោះគេមិនអាចប្រៀបធៀបនិងនាងបានហើយក៏រិតតែមិនអាចច្រណែននាងបានដែរ
YOU ARE READING
🌺កូនអ្នកបម្រើ🥀 រដូវកាលថ្មី
Teen Fictionការមើលងាយ ដៀលថ្មេះដោយចាត់ទុកសេចក្ដីស្រលាញ់របស់មនុស្សម្នាក់ជាការលេងសើច ធ្វើឱ្យមនុស្សម្នាក់នោះប្រែក្លាយពីការស្រលាញ់ទៅជាការស្អប់ចងដោយការគំនុំ ។ Jungkook x Taehyung 30/12/2021 ចន ថេយ៍វី📝
