🍃១អាទិត្យក្រោយមក
ក្រោយរយ:ពេល១អាទិត្យក្រោយមកនេះ ថេយ៉ុងនិងម៉ាក់របស់គេត្រូវបានរើចេញពីភូមិគ្រឹះស្កឹមស្កៃរបស់ពួកគេមករស់នៅក្នុងផ្ទះតូចមួយក្នុងក្រុង វាមិនសូវជាធំប៉ុន្មាននោះទេតែអាចអោយពួកគេរស់នៅបាន ។ សម្រាប់អ្នកទាំងពីរជាពិសេសថេយ៉ុង គេធ្លាប់តែជាមនុស្សហាយសូរដើរលេងស៊ីចាយលើគំនរមាសប្រាក់និងរស់នៅក្នុងផ្ទះធំស្ដុកស្ដម្ភតែត្រូវមកធ្លាក់ក្នុងសភាពបែបនេះគេមិនសូវជាសម្របខ្លួនបានប៉ុន្មាននោះទេ ប្រាក់ដែលមានក៏នៅសល់ខ្លះល្មមអាចចាយវាយបានមួយរយ:ព្រោះទ្រព្យសម្បត្តិទាំងអស់ត្រូវគេរើបអូសទៅជាមួយនិងផ្ទះនោះអស់ទៅហើយ ប៉ុន្តែទោះយ៉ាងនេះក្តីគេត្រូវរកប្រាក់បន្ថែមដើម្បីបន្តការព្យាបាលជម្ងឺប៉ារបស់គេជាចាំបាច់ នោះគឺត្រូវស្វែងរកការងារធ្វើដើម្បីបានប្រាក់ ។
« អត់ទោសលោក ខាងយើងមិនទាន់ត្រូវការបុគ្គលិក
បន្ថែមនោះទេលោកអាចអញ្ជើញត្រឡប់ទៅវិញបាន »
« ប៉ុន្តែបើមិនត្រូវការបន្ថែមនោះ ម៉េចក៏លោកដាក់ផ្លាកនៅឯមុខក្រុមហ៊ុនត្រូវការជ្រើសរើសបុគ្គលិក តែពេលនេះហេតុអីក៏លោកនិយាយបែបនេះទៅវិញ? » ថេយ៉ុងសួរបញ្ជាក់ទាំងទឹកមុខស្ងួតចង់យំបន្តិចអីបន្តិច ដោយសារតែរយៈពេលមួយអាទិត្យមកនេះ គេខំណាស់ដើម្បីស្វែងរកការងារធ្វើមិនក្រោម១០កន្លែងនោះទេ ប៉ុន្តែមិនថាទៅដល់ទីណានោះទេពួកគេតែងតែបដិសេធគ្រប់កន្លែងទាំងអស់ ហើយនេះជាក្រុមហ៊ុនចុងក្រោយហើយដែលគេបានចូលមកដាក់ពាក្យតែចម្លើយគឺដូចតែពេលមុនៗអ៊ីចឹង គេមិនដឹងថាហេតុអីនោះទេ វាពិតជាមិនសមនោះឡើយ ការសិក្សារៀនសូត្ររបស់គេខ្ពង់ខ្ពស់គឺបញ្ចប់មកពីក្រៅប្រទេសតែហេតុអីមើលទៅពួកគេបែរជាមិនចាប់អារម្មណ៍លើគេបែបនេះទៅវិញ ?
« គឺពួកយើងបានជ្រើសរើសបុគ្គិលបន្ថែមគ្រប់ចំនួន អស់ទៅហើយសូមទោសម្តងទៀតលោកអាចទៅបាន »
« តែលោក! សូមមត្តាទទួលខ្ញុំម្នាក់ទៀតទៅណា៎ស ខ្ញុំសុំ អង្វរលោកខ្ញុំពិតជាត្រូវការការងារនេះពិតមែន » ថេយ៉ុង រៀបរាប់ទាំងទឹកមុខបែបអង្វរក៎ដល់ថ្នាក់លើកដៃសំពះគេ ទាំងដែលគេមិនធ្លាប់ធ្វើបែបនេះពីមុនមកនោះទេ គេក៏មិនដែលគិតថាគេនិងត្រូវទាល់ច្រកទៅអង្វរអ្នកណានោះដែរតែពេលនេះគេពិតជាត្រូវការការងារនេះពិតមែន គេបាត់បង់អ្វីៗគ្រប់យ៉ាងអស់ហើយបើគ្មានការងារធ្វើទេគេច្បាស់ជាដាច់ពោះស្លាប់មិនខាននោះទេ ណាមួយគេក៏គ្មានប្រាក់សម្រាប់ការព្យាបាលលោកប៉ារបស់គេនោះដែរ
YOU ARE READING
🌺កូនអ្នកបម្រើ🥀 រដូវកាលថ្មី
Teen Fictionការមើលងាយ ដៀលថ្មេះដោយចាត់ទុកសេចក្ដីស្រលាញ់របស់មនុស្សម្នាក់ជាការលេងសើច ធ្វើឱ្យមនុស្សម្នាក់នោះប្រែក្លាយពីការស្រលាញ់ទៅជាការស្អប់ចងដោយការគំនុំ ។ Jungkook x Taehyung 30/12/2021 ចន ថេយ៍វី📝
