ភាគទី៤១ : ដំណក់ឈាម

3.2K 181 17
                                        

     ជុងហ្គុកនិងអ្នករាល់គ្នាស្រាប់តែស្រឡាំងកាំងស្របពេលដែលកូនក្រមុំដែលពួកគេបានឃើញនោះគឺមិនមែនជាយ៉ាត្រានោះទេតែគេគឺជាអ្នកផ្សេងទៅវិញ ហើយម្នាក់នោះគ្មានអ្នកណាក្រៅពី....

     « ថេយ៉ុង! » នាយកំលោះសម្លឹងមុខតូចឥតព្រិចឃើញគេក្នុងសភាពជាកូនក្រមុំរបស់នាយដែលបន្លំខ្លួនបែបនេះ នាយមិនបានសប្បាយចិត្តជាមួយនោះទេ ត្បិតថាគេមនុស្សដែលនាយស្រលាញ់និងចង់រៀបការជាមួយគឺជាគេក៏ដោយ តែហេតុការណ៍ដែលកើតឡើងនៅពេលនេះវាបានធ្វើឱ្យនាយមានអារម្មណ៍ថាខកចិត្តនិងស្មានមិនដល់ថាគេគឺជាថេយ៉ុងហើយក៏រិតតែមិននឹកស្មានថាគេបែរជាហ៊ានប្រព្រឹត្តទង្វើរបែបនេះទាល់តែសោះ

     « គឺ..ខ្ញុំ...ខ្ញុំ...ហ្ហឹកៗ! » រាងតូចចាប់ផ្តើមភិតភ័យខ្លួនញ័រតតាត់ស្របពេលដែលឃើញជុងហ្គុកនាយសម្លឹងមើលមកគេដោយក្រសែភ្នែករាបស្មើងគ្មានអារម្មណ៍អ្វីទាល់តែសោះបែបនោះ គេពិតជាខ្លាចខ្លាំងណាស់គេខ្លាចថានាយនិងស្អប់ខ្ពើមគេពេលដែលឃើញគេស្ថិតក្នុងសភាពបែបនេះ តែក៏លួចមានក្តីសង្ឃឹមតូចមួយដែរថាពេលដែលគេបកស្រាយប្រាប់ហេតុផលឱ្យនាយស្តាប់នោះនាយនឹងបានយល់ហើយមិនស្អប់ខ្ពើមគេនោះទេ

     « ម៉េចក៏ក្លាយទៅជាបែបនេះ? ថេយ៉ុងទៅនៅទីនោះបានយ៉ាងម៉េច? ហេតុអីក៏គេហ៊ានធ្វើបែបនេះ? » អ្នកអង្គម្ចាស់លីក្ដាប់ដៃចូលគ្នាយ៉ាងណែនដោយមានអារម្មណ៍ថាខកចិត្តនិងគេជាខ្លាំងទាំងដែលទ្រង់ធ្លាប់បាននិយាយជាមួយគេរួចហើយ ហើយគេក៏បានសន្យានិងទ្រង់ដែរថាគេនិងមិនចូលមកពាក់ព័ន្ធជាមួយជុងហ្គុកនោះដែរ ចុះពេលនេះហេតុអីក៏គេហ៊ានធ្វើបែបនេះទៅបាន ?

     « គេនោះប្រហែលៗមើលទៅដូចជាកូនប្រុសរបស់អតីតលោករដ្ឋមន្ត្រីចាងតើ! ជាកូនមនុស្សថោកទាបដែលធ្លាក់ខ្លួន នោះមើលចុះបែបនេះហើយទើបកូនប្រុសកាត់តាមនោះគួរឱ្យស្អប់បំផុត » មនុស្សរាល់គ្នានៅក្នុងកម្មវិធីនាំគ្នាខ្សឹបខ្សៀវគ្នាអ្នកខ្លះមាត់ត្រង់ក៏និយាយឮៗដោយមិនក្រែងចិត្តធ្វើឱ្យអ្នកផ្សេងចាប់អារម្មណ៍ដឹងថាមែនហើយ គេគឺធ្លាប់ជាកូនប្រុសអតីតលោករដ្ឋមន្ត្រីចាងដែលត្រូវបាន ដកចេញពីដំណែងនោះ

🌺កូនអ្នកបម្រើ🥀 រដូវកាលថ្មីWhere stories live. Discover now