ភាគទី១៤ : វាជាការសម្តែង

1.9K 76 0
                                        

     🍃ច្រើនឆ្នាំកន្លងផុត

     រយ:ពេលជាច្រើនឆ្នាំបានកន្លងផុត ពេលវេលាដើរលឿន ណាស់ ហើយពេលវេលាក៏បានផ្លាស់ប្ដូរមនុស្សទៅដូចគ្នា ជុងហ្គុកក្នុងរយ:ពេលជាច្រើនឆ្នាំកន្លងមកនេះនាយផ្លាស់ប្តូរច្រើនជាងពីមុនឆ្ងាយណាស់ ជាបុត្រាតែម្នាក់ក្នុងវាំងស្កឹមស្កៃនេះ នាយត្រូវបញ្ជូនទៅបណ្តុះបណ្តាលជំនាញផ្សេងៗដោយគ្រូបង្វឹកល្បីៗនិងមានជំនាញ រយ:ពេលនេះវាដូចជាលឿនខ្លាំងណាស់ក្នុងការហ្វឹកហាត់សម្រាប់ជិវិត ប៉ុន្តែជុងហ្គុកនាយអាចធ្វើបាន ក្លាយជាមនុស្សម្នាក់ដែលមានសម្ថភាពគ្រប់យ៉ាង នាយពូកែឆ្លាតហើយក៏ស្រស់សង្ហារមិនអន់នោះដែរព្រោះតែការព្យាយាមរបស់នាយទើបធ្វើឱ្យខ្លួនឯងអាចផ្លាស់ប្ដូរបានដល់ថ្នាក់នេះ ។

     « ចំណូលទាំងអស់ទទួលបានប៉ុន្មាន? »
     « ទាំងអស់គឺមិនក្រោមពី១០០លានទេម្ចាស់តូច » ចម្លើយគួរជាទីពេញចិត្តបានផ្ដល់ជាស្នាមញញឹមនៅលើផ្ទៃមុ របស់នាយកំលោះ ជំនួញផ្សេងៗដែលនាយកាន់និងរ៉ាប់រងទទួលបានជោគជ័យច្រើនខ្លាំងណាស់ នៅមានក្លឹបហាយសូរល្បីៗដែលនាយជាអ្នកគ្រប់គ្រង់នោះរកចំណូលបានក្នុង១ខែៗមិនក្រោមពី១០០លានដុល្លារនោះទេ ព្រោះតែអ្នកអង្គម្ចាស់លីមិនដែលហាមឃាត់គេមិនឱ្យគេធ្វើអ្វី ដែលគេចង់ធ្វើនោះទេ ទ្រង់តាមចិត្តគេគ្រប់យ៉ាងរហូតដល់គេជោគជ័យនៅមិនប៉ុន្មានឆ្នាំនេះ

     « ខ្ញុំនិងន្ថែមប្រាក់ពីលើប្រាក់ខែរបស់ឯងទ្វេរជាពីរ ឯងធ្វើការបានល្អខ្លាំងណាស់ »

     « ព្រះបាទអរព្រះគុណម្ចាស់តូច » នេះហើយជាចរិករបស់គេនៅពេលនេះ គេចិត្តល្អចំពោះមនុស្សដែលស្មោះត្រង់និងល្អ ចំពោះគេតែចំពោះមនុស្សដែលមើលឃើញតែផលប្រយោជន៍ គេមិនដែលទុកនាំតែទើសផ្លូវនោះទេ អ្នកណាល្អមកគេក៏ល្អទៅអ្នកណាអាក្រក់មកគេក៏អាក្រក់ទៅដូចគ្នា នាយមាននាមជាម្ចាស់តូចបានន័យថាជាបុត្រាតែមួយអង្គគត់របស់អ្នកអង្គម្ចាស់លីនិងត្រូវជាអ្នកស្នងមរតកគ្រប់យ៉ាងទាំងអស់របស់ទ្រង់ ពួកគេតែងហៅនាយថាជាម្ចាស់តូចនៃវាំងលី
..................

     SKIP....
     ខុសពីជុងហ្គុកនិងវាំងអ្នកអង្គម្ចាស់លី ងាកមកមើលពីស្ថានភាពជីវិតអ្នកក្នុងគ្រួសារចាងឯណេះវិញ ប៉ុន្មានឆ្នាំនេះរឿងអាប់អួរខ្មៅកខ្វក់ជាច្រើនចេះតែកើតឡើងមកលើគ្រួសារនេះ លោករដ្ឋមន្ដ្រីចាងត្រូវបានចោទប្រកាន់ពីបទកេងប្រវ័ញ្ចនិងពុករលួយខុសច្បាប់ ពួកគេព្យាយាមដោះស្រាយពីមួយករណីទៅមួយករណី ប៉ុន្តែរឿងហេតុមិនល្អចេះតែកើតឡើងមកមិនឈប់មិនឈររហូតឈានដល់ការត្រូវចុះចេញពីដំណែងនិងចាប់ខ្លួនលោកចាង ប៉ុន្តែមិនទាន់ទាំងបានធ្វើអ្វីផងនោះនៅប៉ុន្មានថ្ងៃមុន នេះគេទទួលដំណឹងថាលោកចាងកំពុងធ្លាក់ខ្លួនឈឺដោយសម្ពាធផ្លូវចិត្តធ្ងន់ធ្ងរដែលចេះតែកើតឡើងមិនឈប់ ដីកាចាប់ខ្លួនក៏ត្រូវផ្អាកជាមុនព្រោះពេលនេះលោកកំពុងតែសម្រាកព្យាបាលនៅឯមន្ទីរពេទ្យរង់ចាំទទួលការសង្គ្រោះបន្ទាន់ ។

🌺កូនអ្នកបម្រើ🥀 រដូវកាលថ្មីWhere stories live. Discover now