ជុងហ្គុកលេបទឹកមាត់ផ្សើមបំពង់ក៎ស្រាប់តែមាត់របស់ នាយបែរជារំឮកបន្លឺឈ្មោះមួយនេះឡើងទាំងដែលម្ចាស់ ឈ្មោះបានចាកចេញទៅបាត់ដំណឹងសូន្យឈឹងច្រើនឆ្នាំមកហើយ ហើយនាយខ្លួនឯងដែលជាអ្នកដេញគេឱ្យចេញពីជីវិតរបស់នាយដោយមាត់នេះផ្ទាល់ មនុស្សនៅលើពិភពលោកនជមានច្រើនណាស់ហេតុអីក៏នាយនឹកឃើញតែឈ្មោះរបស់គេទៅវិញ ។ ជុងហ្គុកឈរគិតបន្តិចចង់ចូលទៅមើលបន្តិចអត់បន្តិច នាយចង់ដឹងថាតើមនុស្សម្នាក់នោះពិតជាថេយ៉ុងពិតមែនឬមួយក៏អត់ទេ ឬនាយច្រឡំមនុស្ស?
« ម្ចាស់តូច » រៀបនឹងដើរចូលទៅរកគេទៅហើយជួនអីលោកនាយក៏មកហៅកាត់ដំណើររបស់នាយ ជុងហ្គុកងាកទៅតាមការហៅរបស់គាត់ និងស្តាប់ពីអ្វីដែលគាត់ចង់និយាយ បានបន្តិចក៏ភ្លេចខ្លួនមួយសន្ទុះនាយក៏ងាកទៅមើលកន្លែងនោះវិញម្តងទៀតតែបែរជាមិនឃើញមនុស្សម្នាក់នោះក្រៅតែពីក្មេងប្រុសតូចដែលអង្គុយនៅទីនោះដដែល
« បាត់ទៅណាហើយ? » ជុងហ្គុកដកដង្ហើមធំមួយឃឹស បន្ទាប់ពីសន្ទនាចប់ជាមួយគាត់ នាយក៏សម្រេចចិត្តដើរចូលទៅរកបង់ក្រោមដើមឈើនោះក៏ដើម្បីជួបនិយាយជាមួយជុងវ៉ុនទោះបីជាមនុស្សដែលគេចង់ឃើញមុននេះមិននៅក៏ដោយ
« អាល្អិត! » ជុងហ្គុកហៅក្មេងតូចដោយសំឡេងស្រាលៗចំណែកជុងវ៉ុនឯណោះកាលដែលឮមានមនុស្សហៅខ្លួនគេក៏ងាកមកមើលនិងឃើញមនុស្សម្នាក់ដែលគេមិនដែលស្គាល់ទាល់តែសោះនៅឈរចំពោះមុខគេ តែក្មេងល្អិតនេះគេបែរជាមានអារម្មណ៍ថាចម្លែកយ៉ាងម៉េចមិនដឹងពេលដែលបានឃើញមុខនាយម្នាក់នេះ ក្មេងតូចបើកភ្នែកឡើងម៉ក់ៗសម្លឹងមុខនាយយ៉ាងគួរឱ្យស្រលាញ់បំផុត ដល់ថ្នាក់សូម្បីតែជុងហ្គុកគេក៏មានអារម្មណ៍ថាចម្លែកនិងភ្ញាក់ផ្អើលណាស់ដែរក្រោយឃើញមុខក្មេងម្នាក់នេះ នាយមានអារម្មណ៍ថាគេមានមុខមាត់បែបនេះហាក់ដូចទៅនិងមនុស្សម្នាក់ដែលនាយធ្លាប់ស្គាល់
« លោកពូហៅខ្ញុំមែនទេ? »
« មែនហើយ! ខ្ញុំហៅឯង តើជាឯងមែនទេដែលជាក្មេងម្នាក់ដែលឈ្មោះថាជុងវ៉ុននោះ? »
« បាទ? ម៉េចក៏លោកពូស្គាល់ឈ្មោះរបស់ខ្ញុំ? » ជុងវ៉ុនងើបឡើងឈរពីមុខនាយសម្លឹងមើលមុខគេឥតព្រិចវា ហាក់ដូចជាចម្លែកជាមួយនិងប្រុសចម្លែកម្នាក់នេះ គេ មិនដែលស្គាល់នាយទេប៉ុន្តែគេបែរជាមានអារម្មណ៍ថា ស្និទ្ធស្នាលនិងនាយទៅវិញ សូម្បីតែជុងហ្គុកក៏ដូចគ្នា
YOU ARE READING
🌺កូនអ្នកបម្រើ🥀 រដូវកាលថ្មី
Teen Fictionការមើលងាយ ដៀលថ្មេះដោយចាត់ទុកសេចក្ដីស្រលាញ់របស់មនុស្សម្នាក់ជាការលេងសើច ធ្វើឱ្យមនុស្សម្នាក់នោះប្រែក្លាយពីការស្រលាញ់ទៅជាការស្អប់ចងដោយការគំនុំ ។ Jungkook x Taehyung 30/12/2021 ចន ថេយ៍វី📝
