" ពិតមែនហើយ អាវុធរបស់ពួកវាក៏មានគ្រប់ដៃទៀត ..តាមអ្វីដែលខ្ញុំគិត នេះមិនមែនជាលើកទីមួយឡើយដែលពួកវាបានប្រើប្រាស់ អគារនេះជាកន្លែងជំនួញដូរមនុស្សខុសច្បាប់នោះ តើលោកគិតយ៉ាងណាដែល គីមថេយ៉ុង??" ប៉ូលិសម្នាក់ទៀតនៅក្នុងចំណោមនោះក៏បានបន្លឺឡើងព្រមទាំងសួរទៅកាន់រាងតូចតែ...
".............."
" ថេយ៉ុងតើលោក okay ទេ??" ប៉ូលីសម្នាក់នោះក៏ទៅចាប់អង្រួនស្មារបស់ថេយ៍តិចៗ
" ខ្ញុំមិនអីនោះទេ !!តែហេតុអ្វីក៏មេក្រុមប្រាកដចិត្តម្ល៉េះថាអ្នកដែលជំនួញដូរមនុស្សនៅយប់នេះជា ប៉ាក់ពួករបស់ ចន ជុងហ្គុក??" រាងតូចងើបមុខឡើងបន្លឺទៅកាន់មិត្តរួមការងាររបស់ខ្លួន....ឲ្យតែគិតដល់ចំណុចនេះនាយតូចគេនៅតែឆ្ងល់ ថាហេតុអ្វីក៏មេក្រុមរបស់ខ្លួនប្រាកដចិត្តម្ល៉េះក្នុងរឿងនេះមួយ?
" ខ្ញុំក៏មិនដឹងដូចគ្នា! តែខ្ញុំបានឮមករហៀងៗថាអ្នកដែលបានផ្តល់ដំណឹងមកកាន់ក្រុមរបស់យើងគឺ ពួកគេបានបញ្ជាក់បែបនឹង!!"
" តែនេះជិតដល់ម៉ោងកំណត់ហើយ ហេតុអ្វីក៏ពួកវាមិនទាន់មានប្រតិកម្មអ្វីសោះចឹង??" នៅសល់តែបានប៉ុន្មាននាទីទៀតនោះទេគឺដល់ម៉ោងដែលពួកគេកំណត់ហើយតែហេតុអ្វីក៏គ្រប់យ៉ាងស្ងាត់ល្អបែបនេះ?តើអាចទេដែលមានតែអ្នកយាមតែគ្មានការជួញដូរដូចអ្វីដែលគេបានរាយក៍ការណ៍??
" ខ្ញុំគិតថាមិនមែនអត់នោះទេ ..នោះ..." ភ្លាមនោះប៉ូលីសម្នាក់ក៏បានបន្លឺឡើងក្រោយពេលដែលក្រឡេកទៅឃើញប្រតិកម្មរបស់មនុស្សទាំងអស់នោះដើរចុះឡើងទៅវិញទៅមក។
" តើពួកយើងគួរតែសម្រុកចូលលូវទេ....??"
" កុំទាន់អាលសម្រុកចូលអីចាំមើលបន្តិចទៀតសិនទៅ..." ថេយ៉ុងនិយាយព្រមទាំងទាញយកកន្សែងមករុំមុខរបស់គេដោយទុកត្រឹមតែចន្លោះភ្នែកតែប៉ុណ្ណោះ។
" ខ្ញុំថាពួកយើងបំបែកផ្លូវគ្នាទៅ ខ្ញុំចូលខាងទ្វារមុខចំណែក លោក..លោក គឺចូលតាមទ្វារក្រោយ ហើយសល់ប៉ុន្មានមកតាមខ្ញុំទាំងអស់មក..." ថេយ៉ុងបានឲ្យមនុស្សបួននាក់ទៅខាងច្រកទ្វារខាងក្រោយហើយពីនាក់ទៀតគឺមកតាមខ្លួននៅច្រកទ្វារខាងមុខ។
.គ្រប់គ្នាបានទាញកន្សែងមករុំមុខនឹងដកកាំភ្លើងមកកាន់គ្រប់ៗដៃហើយក៏បំបែកគ្នាទៅតាមផ្លូវរៀងខ្លួនដែលថេយ៉ុងបានកំណត់ឲ្យមុននេះ។
BINABASA MO ANG
រឿង ល្បិចស្នេហ៍ភរិយា🍀 💯
AdventureTaekook BL "នេះឬជាការស្រឡាញ់ដែលអូនតបស្នងមកឲ្យបងវិញ?? បងពិតជាមានអារម្មណ៍ថាឈឺ ឈឺចាប់នៅត្រង់នេះខ្លាំងណាស់ថេយ៍...ហ្ហឹកៗ"ជុងហ្គុក យំមែនទេ? នេះនាយកំពុងតែយំឬ?? ..... "យើងលែងលះគ្នាទៅ..."ជុងហ្គុក "........"ហេតុអ្វីក៏ពេលឮពាក្យនេះហើយមានអារម្មណ៍ថាឈឺចាប់ម្ល៉េះ...
22: យើងសម្រុកចូលឥលូវទេ??
Magsimula sa umpisa
