« ខ្ញុំត្រូវតែដឹងអោយបានថាលោកប៉ាមានអីទាក់ទង ជាមួយអាក្មេងនោះ? ឬក៏វាជាកូនក្រៅខោរបស់លោកប៉ាទេដឹង រឿងនេះខ្ញុំមិនអាចប្រហេសទេ! » ដោយហេតុថេជុងគេជាក្មេងដែលមានចរឹករឹងរុះពូកែច្រណែននិងអ្នកនេះអ្នកនោះ គេមិនចង់ឃើញអ្នកណាម្នាក់ល្អជាងខ្លួនគេនោះទេ ក្មេងនេះក៏ជាក្មេងច្រលើមណាស់ដែរតាំងពីដើមមកទៅហើយគេមិនដែលខ្លាចរអាប៉ារបស់គេម្ដងណានោះទេ ហើយបើឱ្យដឹងថាប៉ារបស់គេលួចលាក់មានប្រពន្ធឯក្រៅ ក្រៅពីម៉ាក់របស់គេទៀតនោះគេក៏មិនអាចបណ្តោយឱ្យវាកើតឡើងបានដែរ ឬរឿងវាអាចនឹងធំជាងនេះប្រសិនបើប៉ារបស់គេមានកូនជាមួយនិងមនុស្សស្រីឯក្រៅ គេក៏មិនអាចឱ្យក្មេងនោះមកប្រជែងជាមួយគេបាននោះដែរ ក្នុងវាំងនេះគឺត្រូវមានកូនប្រុសជាទាយាទស្នងត្រកូលតែម្នាក់ប៉ុណ្ណោះហើយក៏ជារូបគេនេះឯង
ថេជុងដើរទៅរុករើនៅក្នុងបន្ទប់មួយនេះគេមើលនៅក្នុង ថតតុដែលនៅក្បែរទូរដាក់សៀវភៅមួយនោះតែក៏មិនឃើញអ្វីជាតម្រុយ គេក៏មិនអស់ចិត្តនិងរកមើលនៅគ្រប់គន្លុកកន្លៀតនៅក្នុងបន្ទប់មុននិងចុងក្រោយគេបង្អស់គឺគេរកមើលវានៅឯថតតុធ្វើការប៉ារបស់គេតែម្តង ហើយអ្វីដែលជាលទ្ធផលនោះគឺគេបានរកឃើញពិតមែនវានៅក្នុងសៀវភៅមួយក្បាលដែលទទេស្អាតគឺជារូបថតមួយសន្លឹក វាគឺជារូបរបស់មនុស្សប្រុសម្នាក់ដែលគេមិនដែលស្គាល់ពីមុនមកនោះទេ
« តើនេះជារូបរបស់អ្នកណា? ហេតុអីលោកប៉ាទុកវានៅ ទីនេះហាក់ដូចជាសំខាន់ខ្លាំងទៀតផង ? » ថេជុងដាក់សញ្ញាសួរដោយខ្លួនឯង គេមិនយល់នោះទេថាមនុស្សប្រុសម្នាក់នេះជាអ្នកណាហើយគេមានសារ:សំខាន់អ្វីទើបដល់ថ្នាក់ត្រូវឱ្យប៉ារបស់គេយកវាមកលាក់ទុកនៅក្នុងនេះ
« រឿងនេះអ្នកដែលអាចឆ្លើយប្រាប់ខ្ញុំបានគឺមានតែអ្នកម៉ាក់ម្នាក់ប៉ុណ្ណោះ » គិតរួចគេក៏ប្រញាប់រៀបចំកន្លែងនោះឱ្យរួចរាល់ស្អាតបាតវិញមុននិងចេញទៅដោយមានយករូបថតនោះទៅជាមួយដើម្បីយកទៅសួរម៉ាក់របស់គេឱ្យដឹងរឿង
.............
SKIP....
តុកៗ!!!!
« ម៉ាក់នេះគឺជុងណា៎! » ថេជុងគោះទ្វារបន្ទប់ម៉ាក់ របស់គេរួចទើបបើកវាទៅតិចៗនិងអើតក៎ចូលទៅប្រាប់ម៉ាក់របស់គេ
YOU ARE READING
🌺កូនអ្នកបម្រើ🥀 រដូវកាលថ្មី
Teen Fictionការមើលងាយ ដៀលថ្មេះដោយចាត់ទុកសេចក្ដីស្រលាញ់របស់មនុស្សម្នាក់ជាការលេងសើច ធ្វើឱ្យមនុស្សម្នាក់នោះប្រែក្លាយពីការស្រលាញ់ទៅជាការស្អប់ចងដោយការគំនុំ ។ Jungkook x Taehyung 30/12/2021 ចន ថេយ៍វី📝
ភាគទី៤៦ : សងសឹក
Start from the beginning
