« ហ្ហឹកៗ! ខ្ញុំសុំទោស! ពួកឯងដោះលែងខ្ញុំទៅ ហ្ហឹកក!! អ្ហក៎!! » ជុងវ៉ុនឈ្លក់ទឹកមាត់រកដកស្រកាមាន់ពេលដែលថេជុងលើកដៃមកចាប់ច្របាច់មាត់របស់គេតាមកម្លាំងដៃរបស់ក្មេងម្នាក់នេះគឺខ្លាំងគួរសមល្មមធ្វើឱ្យគេឈឺនិងស្កៀបតាមជើងធ្មេញ
« យើងដឹងហើយថាចរឹកដ៏សែនរំអួយរបស់ឯងនេះវាកាត់មកពីណា? រំអួយដូចអ្នកដែលវាតែងហៅថាអាប់ប៉ាៗនោះអី! វាជាកូនគ្មានឪគឺបែបនេះហើយ ទន់ជ្រាយហើយក៏រំអួយដូចអាប់ប៉ារបស់វាជាខ្ទើយនោះអ៊ីចឹង »
« ហ្ហឹក! កុំហ៊ាននិយាយបែបនេះដាក់អាប់ប៉ារបស់ខ្ញុំ ឯងគ្មានសិទ្ធទេ! »
« ឬវាមិនពិត! ម៉ែឯងជាជាខ្ទើយនោះអីយើងឮមកថា បែបនេះពួកឯង អ៊ីចឹងហើយទើបបានជាកូនកើតមកវារំអួយដូចជាស្រីបែបនេះ អាក្មេងរំអួយ!! ហ្ហាសហា!!! » ថេជុងហើយនិងមិត្តភក្តិរបស់គេនាំគ្នាសើចចម្អកឱ្យក្មេងតូចកំសត់នោះឮៗ ជុងវ៉ុនខាំមាត់ស្រក់ទឹកភ្នែកមកម៉ាត់ៗចិត្តខឹងដែលពួកគេទាំងអស់នេះមកនិយាយប្រមាថមើលងាយអាប់ប៉ារបស់គេ តែខ្លួនគេតូចតែមួយនេះទៅធ្វើអីពួកគេបានទៅ ណាមួយគេត្រឹមតែជាកូនប្រុសមនុស្សសម័ញ្ញធម្មតាៗម្នាក់គ្មានស័ក្តិយកធំដុំដូចជាប៉ាម៉ាក់របស់ថេជុងនោះទេ តើអាចទៅតតាំងជាមួយនិងគេបានយ៉ាងម៉េច ?
« ឯងអាក្រក់ណាស់ ឯងប្រមាថអាប់ប៉ារបស់ខ្ញុំ ឯងមិនដូចជាលោកពូដែលជាប៉ារបស់ឯងនោះទេ គាត់ល្អណាស់ មិនដូចជាឯងទេ! ហ្ហឹកៗ!!! » ជុងវ៉ុនរលាស់ដៃចេញពីការចាប់របស់ពួកគេ រួចក៏រហ័សរត់បំបុកស្មាថេជុងចេញទៅរត់ចូលទៅក្នុងថ្នាក់ទាំងភាពអាម៉ាសនិងកំហឹងខឹងពួកគេទាំងអស់នេះដោយសារតែធ្វើអ្វីពួកគេមិនបាន
« លោកប៉ាហ្ហេស? អាក្មេងនេះវាធ្លាប់ជួបលោកប៉ាតាំងពីពេលណា? » ថេជុងនឹកគិតពីសម្តីរបស់គេរួចក្នុងចិត្តក៏ នឹកខឹងនិងច្រណែន គេក្ដាប់ដៃយ៉ាងណែនចូលគ្នាស្អប់ក្មេងម្នាក់នោះ តើគេទៅជួបលោកប៉ារបស់ខ្លួនបានយ៉ាងម៉េច? ក្មេងនេះមានអីទាក់ទងនិងប៉ារបស់គេឬ ?
..................
🍃យប់
មិនអស់ចិត្តពីថ្ងៃនោះ យប់ឡើងថវ៉ុនដើរលបៗមកបន្ទប់ធ្វើការប៉ារបស់គេ នាយតូចសន្សឹមដៃបើកទ្វារចូលទៅថ្នមៗមុននិងចូលទៅដល់ខាងក្នុងនោះតែក៏មិនឃើញជុងហ្គុកនាយនៅទីនោះដែរ បន្ទប់គឺមានសភាពស្ងប់ស្ងាត់ ។
YOU ARE READING
🌺កូនអ្នកបម្រើ🥀 រដូវកាលថ្មី
Teen Fictionការមើលងាយ ដៀលថ្មេះដោយចាត់ទុកសេចក្ដីស្រលាញ់របស់មនុស្សម្នាក់ជាការលេងសើច ធ្វើឱ្យមនុស្សម្នាក់នោះប្រែក្លាយពីការស្រលាញ់ទៅជាការស្អប់ចងដោយការគំនុំ ។ Jungkook x Taehyung 30/12/2021 ចន ថេយ៍វី📝
ភាគទី៤៦ : សងសឹក
Start from the beginning
