« ខ្ញុំគឺជាប៉ារបស់ថេជុងនិងអេលីណា ខ្ញុំមកទីនេះក៏ ចង់និយាយជាមួយនិងឯង » គ្រាន់តែឮថានាយគឺជាប៉ារបស់ថេជុងភ្លាមក្មេងតូចហាក់ភិតភ័យនិងស្លន់ស្លោ គេក្ដាប់ទាញជាយអាវខ្លួនឯងឈានជើងថយក្រោយយ៉ាងរហ័សដោយអាការ:ភ័យខ្លាច គឺគេខ្លាចថាថេជុងនិងឱ្យប៉ារបស់គេមកស្តីបន្ទោសដាក់ខ្លួន ហើយមិនដឹងថានាយនិងធ្វើអ្វីដាក់គេនោះទេ បើនាយដឹងថារឿងនេះកើតឡើងដើមហេតុគឺមកពីគេដែលធ្វើឱ្យថេជុងត្រូវរបួសនោះ តើនាយនិងធ្វើយ៉ាងម៉េចដាក់គេទៅ ?
« កុំខ្លាចខ្ញុំអី ខ្ញុំមិនធ្វើអីឯងទេអាល្អិត ខ្ញុំគ្រាន់តែយក របស់នេះមកឱ្យឯងវិញតែប៉ុណ្ណោះ » ជុងហ្គុកហុច ក្រដាសដែលនាយកាន់និងដៃឱ្យទៅគេ ជុងវ៉ុនសម្លឹងមុខនាយបន្តិចទាំងភ័យខ្លាចមិនហ៊ានសូម្បីតែលូកដៃយកក្រដាសនោះ ប៉ុន្តែក្រោយក្រលេកឃើញថាក្រដាសនោះគឺជារូបគំនូរដែលគេបានគូរនោះ ជុងវ៉ុនក៏លើកដៃទាំងញ័រតិចៗទៅទទួលវាមកវិញរួចយកឱបជាប់និងទ្រូងធ្វើឱហយជុងហ្គុកនាយកើតចម្ងល់ថាហេតុអីក្មេងនេះ មើលទៅដូចជាខ្លាចគេខ្លាំងម្លេះ?
« អរគុណបាទ! »
« ហ៊ឹម!! តែខ្ញុំអាចសួរនាំឯងពីរបីសំណួរបានទេ? ឯង ព្រមនិងឆ្លើយនូវសំណួររបស់ខ្ញុំដែរទេ? តែសូមកុំខ្លាចអី ខ្ញុំមិនធ្វើអីឯងនោះទេ ព្រោះមើលទៅឯងជាក្មេងស្លូតបូតហើយគួរឱ្យស្រលាញ់ទៀតផង » ជុងហ្គុកភ្លេចខ្លួនក៏លើកដៃអង្អែលក្បាលរបស់ក្មេងតូចធ្វើដូចដែលនាយធ្លាប់ធ្វើដាក់អេលីណានិងថេជុង សម្រាប់នាយគឺមានអារម្មណ៍ដូចជាកំពុងតែធ្វើវាដាក់ពួកគេអ៊ីចឹងព្រោះមើលទៅក្មេងនេះស្លូតបូតនិងគួរឱ្យស្រលាញ់ពិតមែន ប៉ុន្តែសម្រាប់ជុងវ៉ុនវិញគេបើកភ្នែកសម្លឹងមុខនាយភ្លឹសៗ ហាក់មានអារម្មណ៍ថាដូចជាកក់ក្ដៅពេលដែលបាននាយធ្វើបែបនេះទាំងដែលពីមុនគេមិនដែលបានទទួលទង្វើរបែបនេះពីអ្នកណានោះឡើយ គឺមានតែថយ៉ុងដែលជា អាប់ប៉ារបស់គេតែប៉ុណ្ណោះ ប៉ុន្តែគេក៏ចង់ឱ្យប៉ារបស់គេធ្វើបែបនេះដាក់គេដូចគ្នា តែគេមានកម្មអភ័ព្វអ្វីមិនមានសំណាងគេបែរជាគ្មានប៉ាដូចគេដទៃទៅវិញ
YOU ARE READING
🌺កូនអ្នកបម្រើ🥀 រដូវកាលថ្មី
Teen Fictionការមើលងាយ ដៀលថ្មេះដោយចាត់ទុកសេចក្ដីស្រលាញ់របស់មនុស្សម្នាក់ជាការលេងសើច ធ្វើឱ្យមនុស្សម្នាក់នោះប្រែក្លាយពីការស្រលាញ់ទៅជាការស្អប់ចងដោយការគំនុំ ។ Jungkook x Taehyung 30/12/2021 ចន ថេយ៍វី📝
ភាគទី៤៥ : ឈាមរត់រកឈាម
Start from the beginning
