ថេយ៉ុងឯណេះកាលដែលស្តាប់ឮពួកគេនិយាយបែបនេះគេមានអារម្មណ៍ថាអាម៉ាស់ខ្លាំងណាស់ មើលចុះក្រសែភ្នែកជាច្រើនបានសម្លឹងមើលមកគេមិនមែនក្នុងន័យដែលល្អ គឺវាពោរពេញទៅដោយការស្អប់ខ្ពើមនិងពេបជ្រាយចំពោះគេតែប៉ុណ្ណោះ គេពិតជាអាម៉ាស់គេខ្មាស់អ្នករាល់គ្នាខ្លាំងណាស់ ។
« ហ្ហឹកៗ! មិនដូចអ្វីដែលអ្នករាល់គ្នាគិតទេ ហ្ហឹក!លោក...ជុង...សូមស្ដាប់ខ្ញុំបកស្រាយសិនទៅ ហ្ហឹកតាមពិតទៅរឿង នេះវាមិន.....» ថេយ៉ុងទុចសម្ដីស្រាប់តែបើកភ្នែកធំៗពេល ដែលមុននេះគេព្យាយាមបកស្រាយប្រាប់នាយដើរចូលទៅ ជិតនឹងបម្រុងចាប់ក្រសោបដៃជុងហ្គុកតែនាយបែរជាឈានថយក្រោយមិនឱ្យគេប៉ះហើយថែមទាំងមិនខ្ចីមើលមុខរបស់គេថែមទៀត វាក៏ជាហេតុធ្វើឱ្យគេកាន់តែភ័យខ្លាចកាន់តែខ្លាំងនូវឬកពារមួយនេះ គេសង្ឃឹមណាស់ គេសង្ឃឹមថានាយនឹងយល់ ហើយចេញមុខការពារគេប៉ុន្តែមើលពេលនេះទៅសូម្បីមើលទៅមុខរបស់គេឬឱ្យគេប៉ះក៏នាយមិនឱ្យគេប៉ះពាល់នាយដែរ មាយហាក់មើលមកគេហាក់ដូចជារបស់ដែលគួរឱ្យខ្ពើមរអើម
« កូនក្រមុំរបស់ខ្ញុំនៅឯណា? ឯងយកនាងទៅលាក់ទុកនៅឯណា? ឯងធ្វើអីនាង ? ឆាប់ប្រាប់មក!!! » ជុងហ្គុកក្ដាប់ដៃយ៉ាងណែនសួរទៅគេម៉ាត់ៗតម្លើងសំឡេងខ្លាំងៗ ដោយមិនទុកមុខអោយគេសូម្បីតែបន្តិច នាយមិនដឹងទេថាពេលដែលនាយព្យាយាមនិយាយសម្លុតគេបែបនេះគេខ្លាចគេភ័យតើមានអ្នកណាយល់អារម្មណ៍មួយនេះទេ? មនុស្សម្នាក់កំពុងឈរកណ្ដាលហ្វូងហើយមានក្រសែភ្នែកជាច្រើនសម្លឹងមើលមកគគឺជាអ្នកខុសនិងដោយការស្អប់ខ្ពើម
« គឺហ្ហឹកៗ....សូមស្ដាប់ខ្ញុំបកស្រាយសិន ហ្ហឹកវាមិនដូចអ្វីដែលលោកគិតនោះទេ ខ្ញុំមានហេតុផលគឺ...»
« គឺឯងចង់ក្លាយជាប្រពន្ធរបស់ម្ចាស់តូច » មិនទាន់បាននិយាយអ្វីចប់ស្រួលបួលផង ស្រាប់តែសំឡេងផ្សេងមួយទៀតក៏បានបន្លឺឡើងធ្វើឱ្យអ្នករាល់គ្នាងាកទៅសម្លឹងរកមើលម្ចាស់សម្លេងក៏ឃើញថាគេគឺជាយ៉ាត្រា នាងដើរចូលមកដោយមានលក្ខណ:រាងកាយទ្រុឌទ្រោម ក្បាលមានបែកនិងហូរឈាមកកកជាប់លើនោះ ប៉ុន្តែមានយ៉ូរ៉ានាងជាអ្នកគ្រាគេដើរចូលមក អ្នករាល់គ្នាតក់ស្លុតរួមជាមួយនិងថេយ៉ុងដែលឃើញសភាពរបស់នាងទាំងមិនយល់
ESTÁS LEYENDO
🌺កូនអ្នកបម្រើ🥀 រដូវកាលថ្មី
Novela Juvenilការមើលងាយ ដៀលថ្មេះដោយចាត់ទុកសេចក្ដីស្រលាញ់របស់មនុស្សម្នាក់ជាការលេងសើច ធ្វើឱ្យមនុស្សម្នាក់នោះប្រែក្លាយពីការស្រលាញ់ទៅជាការស្អប់ចងដោយការគំនុំ ។ Jungkook x Taehyung 30/12/2021 ចន ថេយ៍វី📝
ភាគទី៤១ : ដំណក់ឈាម
Comenzar desde el principio
