ភាគទី៣៩ : ក្ដីស្រលាញ់មិនអាចហាមឃាត់បាន

Start from the beginning
                                        

    « អឺស!!!! » ផាច់!!!! រើរួចពីការសង្គ្រប់ថើបរបស់នាយ រាងតូចលើកដៃវាត់គេមួយកំភ្លៀងដើម្បីដាស់ឱ្យនាយ ដឹងស្មារតីមកវិញឈប់ធ្វើរឿងឆ្កួតឡប់បែបនេះមកលើគេទៀត

     « មនុស្សអាក្រក់! មនុស្សថោកទាប »

     « អឺ!!! យើងវាថោកទាប ជាមនុស្សថោកទាបដែលឯងតែងតែនិយាយ តែក៏កុំភ្លេចដែរអាថោកទាបនេះហើយដែល ធ្វើឱ្យឯងស្រែកថ្ងូរក្រោមទ្រូងយើងរាល់យប់នោះអី ថាមិនត្រូវឯងប្រហែលជាជាប់ចិត្តនិងក្បាច់របស់យើងផងហើយក៏មិនដឹងប្រាប់មកតើយើងនិយាយត្រូវទេ? »

     « លោកជុងហ្គុក!!! អឹស៎ហ្ហឹក!!! » ម្តងទៀតគេបម្រុងលើកដៃទះនាយម្ដងទៀតប៉ុន្តែលើកនេះជុងហ្គុកចាប់ដៃរបស់គេជាប់រួចទាញមកជិត ដៃម្ខាងលូកឱបរិតចង្កេះរបស់គេជាប់យ៉ាងណែននិងស្និទ្ធស្នាលទោះបីថេយ៉ុងគេរឹងរុះប្រឹងរើយ៉ាងណាក៏គេចមិនផុតពីកណ្តាប់ដៃរបស់នាយដដែល

    « ថ្ងៃក្រោយបើដេកជាមួយយើង! ត្រូវការក្បាច់ស្អីទៀតក៏ប្រាប់មក ចាំយើងបំពេញបំណងឱ្យឯងធានាថាបើឯងថ្ងូរមិនស្អកយើងមិនឈប់នោះទេ ហ្ហឹស!!! » នាយសង្ហារឱនខ្សឹបដាក់ត្រចៀកគេតិចៗមុននិងដៃប្រលែងពីចង្កេះតូចឱ្យមានសេរីភាពហើយក៏ដើរចេញទៅទាំងញញឹមចុងមាត់ក្រោយចម្អកអោយគេរួចរាល់ , ខុសពីនាយ ម្ចាស់សមីខ្លួនគេវិញទាំងខឹងទាំងខ្មាស់បំផុតដែលឱ្យជីវិតរបស់ខ្លួនត្រូវធ្លាក់មកឱ្យនាយយកទៅជាន់ឈ្លីបែបនេះ កោតតែនាយហ៊ានហារមាត់និយាយពាក្យទាំងអស់នេះចេញមករួច

     « សង្ឃឹមថាពួកគេនិងមិនដូចអ្វីដែលខ្ញុំគិត » អ្នកអង្គម្ចាស់លី
..............

     SKIP....

     បំភ្លេចចោលរឿងដែលបានកើតឡើងមុននោះ ថេយ៉ុង ចូលមកដំណាក់របស់អ្នកអង្គម្ចាស់ដូចសព្វមួយដង ឃើញទ្រង់កំពុងតែផ្តោតលើការអានកាសែតមួយច្បាប់ ទើបគេមិនហ៊ានរំខានបានត្រឹមតែបើកទ្វារដើរចូលទៅសន្សឹមៗរួចដាក់ទុកពែងកាហ្វេដែលគេយកមកនោះនៅលើតុក្បែរនិងកន្លែងទ្រង់អង្គុយ ។

    « កុំទាន់ទៅ! ខ្ញុំមានរឿងខ្លះនិយាយជាមួយឯង! » រាងតូចផ្អាកជំហ៊ានរួចក៏បែរមុខមកវិញតាមបន្ទូលរបស់ទ្រង់ ដោយបន្ទាបខ្លួនចុះអង្គុយទៅផ្ទាល់និងឥដ្ឋឈ្ងោកមុខចុះរងចាំស្ដាប់នៅអ្វីដែលទ្រង់ចង់និយាយជាមួយនិងគេក្នុងចិត្តក៏ឆ្ងល់ដូចគ្នាថាតើទ្រង់មានរឿងអ្វីដែលចង់និយាយជាមួយនិងគេទៅ ?

🌺កូនអ្នកបម្រើ🥀 រដូវកាលថ្មីWhere stories live. Discover now