« ប្រហែលជាសារសងជាមួយវាឆ្អែតឆ្អន់ហើយមែនទេ? មកដល់ខាងលើមិនទាន់បានប៉ុន្មាននាទីផង នៅឯមុខដំណាក់ជុងហ្គុកសំឡេងរបស់នាយក៏បានបន្លឺឡើងកាត់ត្រចៀករបស់គេ នាយពោលឡើងនូវពាក្យសម្ដីដូចតែរាល់ដងដែលនាយតែងតែធ្វើវាច្រំដែលបែបនេះឡើងចង់សុាំត្រចៀកទៅហើយ
« ឆ្អែតមិនឆ្អែតវាជារឿងរបស់ខ្ញុំ! មិនទាក់ទងនិងលោកនោះទេ ការងាររបស់ខ្ញុំគឺរួចរាល់អស់ហើយ ខ្ញុំសុំទៅមើលថែអ្នកអង្គម្ចាស់សិនហើយ » មិនចង់និយាយនាំ ឈ្លោះប្រកែកច្រើន ថេយ៉ុងសុខចិត្តជ្រើសរើសឆ្លើយតប ដោយធ្វើធម្មតា ប៉ុន្តែជុងហ្គុកនាយហាក់មិនសុខចិត្តពេលដែលឮគេនិយាយផ្ឌឺខ្លួនបែបនេះ នាយសង្ហាស្ទុះទៅចាប់ដៃគេជាប់មុននិងចាប់បង្វែរខ្លួនរបស់គេមកទល់មុខនិងនាយ
« អាស៊ីនវានិយាយស្អីខ្លះជាមួយឯង ឆាប់ប្រាប់មក »
« គ្មានទេ! លែង ខ្ញុំប្រាប់ហើយថាខ្ញុំប្រញ៉ាប់ទៅ ដំណាក់របស់អ្នកអង្គម្ចាស់លោកយល់ដែរទេ? »
« អហ៎! មានយើងនិងអាស៊ីនហើយឯងមិនស្កប់ចិត្ត នៅគិតចង់ទៅទាក់ម្ចាស់ប៉ារបស់យើងម្នាក់ទៀតមែនទេ តើឯងចង់បានស្អីទៀត? »
« នែ!!! » ផាច់ៗ!!! ពីរកំភ្លៀងវាត់ទៅវាត់មកកាត់ថ្ពាល់របស់នាយសង្ហាដោយកម្លាំងដៃតាមកំហឹងរបស់ថេយ៉ុងធ្វើឱ្យថ្ពាល់របស់នាយប្រែជាក្រហមជាប់ស្នាមជាំ ម្រាមដៃរបស់គេនៅលើនោះ ជុងហ្គុកយកអណ្តាតទល់ ថ្ពាល់ងក់ក្បាលតិចៗមុននិងបែរមកសម្លឹងគេវិញដោយ ក្រសែភ្នែកកំណាច ប៉ុន្តែវាមិនបានធ្វើឱ្យថេយ៉ុងគេខ្លាចរអានិងនាយនោះទេព្រោះតែគេសុាំនិងវាទៅហើយ
« ថោកទាបបំផុត! រឿងថោកទាបបែបនេះលោកចេះ លើកវាមកនិយាយទៅរួច! បើលោកស្អប់ខ្ញុំក៏មិនអីដែរ តែក៏ពុំគួរយកអ្នកអង្គម្ចាស់ដែលជាម្ចាស់ប៉ារបស់លោកនិងជាចាស់ទុំម្នាក់នៅទីនេះមកពាក់ព័ន្ធជាមួយឱ្យនោះដែរ...លោក ជា...អឹមម » ពាក្យសម្តីទាំងប៉ុន្មានដែលបាននិយាយចេញ មកត្រូវលេបចូលទៅក្នុងពោះវិញទាំងអស់ពេលដែល ជុងហ្គុកទាញដៃគេមួយទំហឹងមកជិតនាយរួចចាប់ក្រសោបមុខរបស់គេទម្លាក់បរបូរមាត់ចុះទៅបំបិទមាត់របស់គេបង្ខំឱ្យគេបើកមាត់រុលអណ្តាតរបស់នាយចូលលុកលុយប្រដៅក្មេងនេះមិនចាំយូរឡើយ
YOU ARE READING
🌺កូនអ្នកបម្រើ🥀 រដូវកាលថ្មី
Teen Fictionការមើលងាយ ដៀលថ្មេះដោយចាត់ទុកសេចក្ដីស្រលាញ់របស់មនុស្សម្នាក់ជាការលេងសើច ធ្វើឱ្យមនុស្សម្នាក់នោះប្រែក្លាយពីការស្រលាញ់ទៅជាការស្អប់ចងដោយការគំនុំ ។ Jungkook x Taehyung 30/12/2021 ចន ថេយ៍វី📝
ភាគទី៣៩ : ក្ដីស្រលាញ់មិនអាចហាមឃាត់បាន
Start from the beginning
