ភាគទី៣៤ : អ្នកណាធ្វើអ្នកនោះទទួល

Start from the beginning
                                        

     « អាល្អិតឯងមើលអី? អា...» ស៊ីនហៅគេតិចៗប៉ុន្តែមើលទៅគេហាក់ដូចជាមិនឮនិងមិនចាប់អារម្មណ៍និងសម្ដីរបស់នាយឡើយផ្ទុយទៅវិញគេបែរជាភ្លឹកមើលទៅនឹងអ្វីម្យ៉ាងរហូតដល់ពេលដែលនាយព្យាយាមសម្លឹងតាម ក្រសែភ្នែករបស់គេនោះទៅក៏ឃើញថាថេយ៉ុងគេកំពុងភ្លឹកខ្លួនមើលទៅអ្នកទាំងពីរខាងលើនោះដែលកំពុងតែស្អិតរមួតជាមួយនិងគ្នានៅឯខាងលើនោះ

     « ថេយ៉ុង! ឯងយំហ្ហេស? »

     « ហ្ហឹកបាទ! អត់ទេ គឺមានធូលីចូលភ្នែកខ្ញុំ នេះយប់ណាស់ហើយ អ៊ីចឹងខ្ញុំសុំលាបងទៅបន្ទប់វិញហើយ រាត្រីសួស្ដីបងប្រុស » ថេយ៉ុងលើកដៃជូតទឹកភ្នែកដែលហូរមកនោះចេញ មាត់រហ័សប្រកែកទាំងធ្វើជាញញឹមបន្លប់គេបង្វែររឿងផ្សេងធ្វើដូចមិនអីទាំងដែលការពិតក្នុងទ្រូងគេនោះឈឺខ្លាំងស្ទើរនិងផុតដង្ហើមស្លាប់ទៅហើយតែគេបែរជាព្យាយាមលាក់វាទុកតែម្នាក់ឯង

     « ហ៊ឺយ!! នេះឬជាស្នេហានោះ? ស្នេហាធ្វើឱ្យមនុស្សឈឺចាប់! មួយជាតិនេះយល់ល្អខ្ញុំសុំមិនជួបវាអីល្អជាង » នាយស៊ីនដកដង្ហើមធំឃ្នើសចិត្តនឹកអាណិតរាងតូច ដោយសារតែនាយដឹងថាថេយ៉ុងគេកំពុងគិតអី ហើយពេលនេះគេប្រហែលជាកំពុងតែឈឺចាប់ខ្លាំងណាស់ហើយ ស្របពេលដែលភ្នែកទាំងគូរបានឃើញមនុស្សដែលខ្លួន ស្រលាញ់ធ្វើសកម្មភាពបែបនេះនៅនិងភ្នែក
.............

     🍃SKIP....

     « អឹស៎! កុំអីយ៉ាត្រា » មួយសន្ទុះនាយដកមាត់ចេញពី នាងរួចបេះដៃនាងចេញ បង្វែរទឹកមុខធ្វើមកជាធម្មតាទាំង ដែលតាមពិតមុននេះនាយគ្មានបំណងធ្វើបែបនេះនោះទេតែក៏ដោយសារតែចិត្តចង់បញ្ឈឺថេយ៉ុងតែប៉ុណ្ណោះ បើតាមបេះដូងរបស់នាយគឺមិនចង់ធ្វើវាសោះឡើយ!

     « ហេតុអី? ម្ចាស់តូចស្អប់ខ្ពើមអូនណាស់ទៅឬ? ម្ចាស់តូចមិនស្រលាញ់អូនទេហ្ហេស? » យ៉ាត្រាលើកដៃអង្អែលទ្រូងនាយពោលពាក្យផ្អែមរលួយនាយឮពេញៗត្រចៀក ជុងហ្គុកព្យាយាមគេចមុខចេញតែនាងនៅតែមិនដោះលែងនាយ

    « បង...អឹស៎~យ៉ាត្រាកុំណាស៎ » ជុងហ្គុកស្ដីឡើងភ្លាត់សំឡងធ្វើមុខឆ្លេឆ្លា ខណ:ដែលរាងកាយមាំមួនកំពុងត្រូវនាងលូកបបោសអង្អែលហាក់បីដូចជាកំពុងរាយអន្ទាក់លើរូបនាយឱ្យជាប់ចូលនិងរើមិនរួច នាងងើយមុខថើបនាយឆ្វេងស្តាំដោយមិនបានខ្មាស់អៀនព្រោះតែចិត្តចង់ឱ្យវាកើតឡើងបែបនេះ នោះផែនការរបស់នាងដែលចាប់ចងនាយទុកមិនឱ្យរើរួចពីចំណងនោះច្បាស់ជាបានសម្រេច

🌺កូនអ្នកបម្រើ🥀 រដូវកាលថ្មីWhere stories live. Discover now