ភាគទី៣៣ : ពាក្យអរគុណ

Start from the beginning
                                        

    « អត់ទេ! ឯងមិនខុសនោះទេ អ្នកដែលខុសនោះគឺជាខ្ញុំ ពេលនោះខ្ញុំមិនដឹងថាគំនិតអ្វីដែលធ្វើឱ្យខ្ញុំគិតខុសទៅលើអ្នកទាំងពីរ ឯងនិងម្តាយរបស់ឯងគឺជាមនុស្សស្អាតស្អំ តែខ្ញុំបែរជា បណ្ដេញអ្នកទាំងពីរចេញពីផ្ទះ  តែមានរឿងបែបនេះទៅហើយឯងមិនខឹងនិងខ្ញុំទេហ្ហេសជុងហ្គុក »

     « ខ្ញុំបាទ! មិនដែលមានគំនិតបែបនេះ លោកម្ចាស់ប្រៀបដូចជាឪពុកទីពីរ ជាអ្នកមានគុណចំពោះខ្ញុំធ្វើម្ដេច ទើបខ្ញុំអាចខឹងនិងលោកម្ចាស់បានទៅ »

     « ហឺម!! អរគុណគ្រប់យ៉ាង ហើយរឿងនេះចំពោះកូនថេយ៍ ឱ្យយើងសុំទោសចំពោះគេផង គេធ្លាប់មើលងាយឯង ធ្វើបាបឯងនិងម្ដាយសប់គ្រប់បែបយ៉ាង សង្ឃឹមថាឯងអាចនឹងផ្តល់ការអភ័យដល់គេ កុំប្រកាន់ទោសពៃអ្វីលើគេអី មើលពេលនេះទៅគេកែប្រែច្រើនខ្លាំងណាស់ គេខុសពីថេយ៉ុងពីមុនដែលជាក្មេងរឹងរុះ ឆ្មើងឆ្មៃពិបាកនិងប្រដៅ!! យើង សុំអភ័យពីឯងឱ្យគេបានដែរទេ? »

     « ខ្ញុំមិនដែលខឹងនិងអ្នកប្រុសតូចនោះទេ លោកម្ចាស់ ទុកចិត្តចុះ ហើយចាប់ពីថ្ងៃនេះតទៅខ្ញុំបាទហ៊ានសន្យាថា និងមើលថែគេឱ្យបានល្អតាមដែលអាចធ្វើបាន មិនឱ្យលោកម្ចាស់ ព្រួយបារម្ភនោះទេ.....ព្រោះ.....» មកដល់ត្រឹមនេះនាយទុចសម្តីវិញបន្តិច មិនអាចនិងនិយាយថាព្រោះតែនាយស្រលាញ់គេបាន នោះទ

    « ព្រោះឯងស្រលាញ់គេមែនទេ? » សម្តីរបស់គាត់ធ្វើឱ្យនាយរហ័សងើបមុខឡើងភ្លាមៗ ក្រោយអ្វីដែលគាត់និយាយគឺវាជាការពិត ប៉ុន្ដែម៉េចក៏គាត់អាចនិងដឹង កែវភ្នែករបស់គាត់សម្លឹងមកនាយបែបធម្មតាហាក់មិនខឹងឬប្រតិកម្មពេលដែលដឹងបែបនេះ ទើបអាចធ្វើឱ្យនាយទុកចិត្តបានថាគាត់និងមិនជំទាស់ នាយក៏ងក់ក្បាល ឆ្លើយតបថាវាគឺជាការពិត......
............

     SKIP....

     បន្ទាប់ពីនោះមកថេយ៉ុងបានលាប៉ាម៉ាក់របស់គេនិងត្រឡប់មកជាមួយនិងនាយវិញ នៅក្នុងឡានថេយ៉ុងតែងលួចសម្លឹងមុខរបស់នាយជានិច្ច គេចង់អរគុណនាយ ចំពោះរឿងនេះតែក៏មិនហ៊ានហារមាត់និយាយ ។ ជុងហ្គុកនាយដឹងប៉ុន្តែក៏ធ្វើមិនដឹង នាយបានត្រឹមតែញញឹមរហូតពេលបើកឡានទៅដល់វាំងវិញតែម្តង ។ មកដល់វាំងជុងហ្គុកនាយមិនមាត់ក៏ដើរចូលទៅខាងក្នុងតែម្តងដោយមានថេយ៉ុងគេដើរតាមពីក្រោយនាយត្រុកៗរងចាំឱកាសថានិងបានអរគុណនាយ ។

🌺កូនអ្នកបម្រើ🥀 រដូវកាលថ្មីWhere stories live. Discover now