« ហ្ហឹកៗ!! ម៉ាក់...លោកប៉ាកូននឹកអ្នកទាំងពីរ! »
« េថយ៍!! »
« លោកប៉ា...» ថេយ៍ខិតចេញពីម៉ាក់របស់គេបន្តិចទើប ងើបទៅឱបលោកប៉ាជាទីស្រលាញ់របស់គេ ជួនជាពេល ដែលជុងហ្គុកនាយដើរចូលមកឈរមើលពួកគេនៅឯ មាត់ទ្វារនាយសង្ហារភ្ញោចឡើងនៅស្នាមញញឹមពេលដែលអាចធ្វើអោយថេយ៉ុងគេញញឹមឡើងវិញបាន
« ជុងហ្គុក...» វ័យចំណាស់ក្រលេកទៅឃើញជុងហ្គុក ឈរនៅនៅឯមាត់ទ្វារ គាត់ក៏លើកដៃចង្អុរគេទាំងការ ភ្ញាក់ផ្អើលបន្ទាប់ពីថ្ងៃដែលគេហើយនិងម្តាយរបស់គេបាន ចាកចេញទៅនោះគឺគាត់មិនដែលបានឃើញពួកគេទៀតនោះទេ ប៉ុន្តែមើលពេលនេះចុះនាយបែរជាមកឈរ នៅចំពោះមុខគាត់ហើយមើលទៅតាមស្ថានភាពនៃការស្លៀកពាក់របស់នាយគឺខុសប្លែកពីមុនឆ្ងាយណាស់
« មែនហើយលោកប៉ា...ចាំកូននិយាយរឿងគ្រប់យ៉ាង ប្រាប់លោកប៉ានៅពេលក្រោយ ប៉ុន្តែពេលនេះកូនចង់ប្រាប់លោកប៉ាថ្ងៃនេះកូននិងចម្អិនម្ហូបដែលលោកប៉ាចូលចិត្ត ឱ្យលោកប៉ាបានពិសារ លោកប៉ាដឹងទេពេលនេះកូន អាចចម្អិនម្ហូបផ្សេងៗបានហើយ ហិហិ!! » ថេយ៉ុង សើចស្ញើញដាក់ប៉ារបស់គេមើលទៅដូចជារីករាយពេលដែលបាននៅក្បែរពួកគាត់ ក៏កាន់តែសប្បាយចិត្តនៅពេលដែលឃើញប៉ារបស់គេគឺមិនអីមើលចុះពេលនេះបន្ទាប់ពីចេញពីមន្ទីពេទ្យមកគាត់រឹងមាំឡើងវិញច្រើនណាស់ ហើយគេក៏អស់បារម្ភទៀតដែរ
« សុំអភ័យទោសឱ្យខ្ញុំផង ដែលកន្លងមកខ្ញុំមិនអាចនៅមើលថែលោកម្ចាស់បាន ខ្ញុំបាទអកត្តញ្ញូជាមួយនិង អ្នកមានគុណ លោកម្ចាស់គឺជាអ្នកមានគុណធំថេងបំផុតមកលើខ្ញុំបាទហើយនិងអ្នកម៉ែ » បន្ទាប់ពីរាងតូចដើរទៅផ្ទះបាយបាត់ជុងហ្គុកក៏ពោលពាក្យមួយម៉ាត់ៗដោយពាក្យសម្តីជាកូនប្រុសទៅកាន់អ្នកដែលគេតែងហៅថាជាអ្នកមានគុណរបស់គេ នាយសង្ហារពុតជង្គង់ចុះក្រាបសំពះដល់បាទជើងអ្នកដែលប្រៀបដូចជាឪពុកទីពីររបស់នាយ កាលដែលនាយរស់នៅក្នុងផ្ទះរបស់គាត់,លោកតែងមានក្ដីមេត្តាចំពោះអ្នកទាំងពីរនាក់ម្តាយកូន មេត្ដាផ្តល់កន្លែងជ្រកកោណឱ្យគេរស់នៅ និងអំពើល្អជាច្រើន ផ្សេងទៀតដែលគេចាំមិនដែលភ្លេច
YOU ARE READING
🌺កូនអ្នកបម្រើ🥀 រដូវកាលថ្មី
Teen Fictionការមើលងាយ ដៀលថ្មេះដោយចាត់ទុកសេចក្ដីស្រលាញ់របស់មនុស្សម្នាក់ជាការលេងសើច ធ្វើឱ្យមនុស្សម្នាក់នោះប្រែក្លាយពីការស្រលាញ់ទៅជាការស្អប់ចងដោយការគំនុំ ។ Jungkook x Taehyung 30/12/2021 ចន ថេយ៍វី📝
ភាគទី៣៣ : ពាក្យអរគុណ
Start from the beginning
