ភាគទី៣២ : ពាក្យសម្ដីចាក់ដោត

Depuis le début
                                        

     « លោក....នេះលោក....»

     « ត្រូវហើយគឺខ្ញុំ! ខានជួបគ្នាយូរហើយ ខ្ញុំស្មានថាទ្រង់ភ្លេចប្ដីចាស់ម្នាក់នេះបាត់ទៅហើយតើហ្ហឹស! »

     « អ្នកណាជាប្រពន្ធរបស់លោក? លោកមកទីនេះបានយ៉ាងម៉េច? ហើយមករកខ្ញុំធ្វើស្អី? » យ៉ាត្រារុញខ្លួនគេចេញឱ្យខិតឆ្ងាយពីនាងរួច ទើបលើកដៃបបោសខ្លួនប្រាណប្រៀបដូចជាខ្ពើមរអើមមិនចង់អោយគេប៉ះពាល់

     « កន្លែងណាមួយដែលថាម៉ាហានមកមិនបាននោះ ខ្ញុំមករកព្រះនាងក៏ព្រោះតែក្តីនឹករលឹកនោះអី! » និយាយរួចគេក៏ឈានដើរចូលទៅកៀកកិតនាង ភាពប្រហ៊ឺនរបស់គេធ្វើឱ្យយ៉ាត្រាក្តៅមុខក្តៅមាត់ស្ទើរនិងស្ទុះទៅច្របាច់ក៎គេឱ្យស្លាប់និងកន្លែងភ្លាមៗនេះទេ

     « ថយចេញ! ពួកយើងគ្មានអ្វីពាក់ព័ន្ធនិងគ្នាទៀតនោះទេ ខ្ញុំមានគូដណ្ដឹងរួចហើយកុំមកពាក់ព័ន្ធជាមួយនិងខ្ញុំទៀត »

     « ចង់ទៅណា? »

     « អូយ៎!! លែងខ្ញុំ មនុស្សថោកទាប!! » ស្រីស្រស់ហារ មាត់ជេរប្រទេចស្របពេលដែលប្រុសម្នាក់នេះប្រហ៊ឺនចូលមកកៀកកើយប៉ះពាល់ខ្លួនប្រាណរបស់នាងមានបំណងប៉ះពាល់លូកលាន់នាងថែមទៀតផង

     « កុំភ្លេចថាអាមនុស្សថោកទាបនេះហើយដែលជាប្ដីរបស់ទ្រង់មុនអាចង្រៃនោះទៅទៀត ទ្រង់សាកគិតមើលទៅថាបើសិនជាវាដឹងថាអនាគតគូរដណ្ដឹងរបស់វា ម្នាក់នេះធ្លាប់ជាប្រពន្ធរបស់អ្នកដទៃរួចទៅហើយនោះ តើវា និងរំភើបប៉ុណ្ណាដែរទៅ? ហ្ហឹស!! » ផាច់!!! មួយកំភ្លៀងទៅលើមុខដ៏សែនក្រាស់កម្រាស់បេតុងរបស់ម៉ាហាន ស្តាប់ចុះ! នេះបើកុំតែនាងជាស្រីមិនត្រឹមតែទះនោះទេច្បាស់ណាស់ថានាងនិងចាប់ដាល់គេឱ្យបែកកញ្ចប់មាត់ឬអាចនិងសម្លាប់គេនិងកន្លែងនេះភ្លាមៗក៏ថាបាន

    « ឆាប់បិទមាត់ដ៏ស្អុយរលួយរបស់លោកភ្លាមទៅ មុននិងខ្ញុំសម្លាប់លោកចោលក្នុងពេលឥឡូវនេះ! » ស្រីស្រស់ លើកដៃចង្អុរមុខគេជាការគម្រាម ផ្ទៃមុខមដ្ឋលោងប្រែជាឡើងក្រហមដូចកម្ដៅដែលពោរពេញទៅដោយកំហឹងឆាបឆេះរាប់ពាន់អង្សារ

     « ហ្ហឹសៗ! ទ្រង់ចង់សម្លាប់ខ្ញុំមិនគិតថាវាងាយពេកទេហ្ហេស? យល់ល្អពួកយើងកុំបាច់ទៅគិតពីរឿងចាស់ៗធ្វើអី តទៅទៀត មកនិយាយអ្វីល្អៗជាមួយគ្នាវិញទៅល្អជាង បើសិនជាទ្រង់ យល់ព្រមខ្ញុំក៏និងមិនមកពាក់ព័ន្ធជាមួយទ្រង់ទៀតនោះដែរ ល្អទេ? »  វាអាចមិនគួរអោយជឿនិងពិបាកនិងយល់ពីទំនាក់ទំនងដ៏សុីជម្រៅរបស់អ្នកទាំងពីរពីមុនមកដែលគ្មានអ្នកណាដឹង តាមការពិតទៅរឿងគឺវាបែបនេះពួកគេទាំងពីរធ្លាប់ជាសង្សារនិងគ្នាកាលដែលម៉ាហានគេទៅរៀននៅឯទីក្រុងឡុងដ៍ ប៉ុន្តែដោយសារតែមូលហេតុមានជម្លោះទាស់ទែងគ្នាខ្លះទើបធ្វើឱ្យពួកគេបែកបាក់គ្នា ម៉ាហាននាយដំបូងក៏មិនយល់ព្រមរឿងនេះដែរ តែដោយហេតុផលខ្លះដែលយ៉ាត្រាបានពន្យល់គេ ខ្លួនក៏ព្រមដកខ្លួនហើយវិលត្រឡប់មកប្រទេសកូរ៉េវិញ ប៉ុន្តែម៉ាហានក៏មិនដែលភ្លេចនាង នាងធ្លាប់និយាយថាថ្ងៃណាមួយនាងនិងមកប្រទេសកូរ៉េ ទើបបានជាពេលនោះម៉ាហាននិយាយថាពេលដែល ព្រះនាងមកដល់ប្រទេសកូរ៉េនោះគេនិងបោះបង់ថេយ៉ុងចោលបន្ទាប់ពីទាក់ទងគេជាការលេងសើច

     « រឿងស្អី? លោកត្រូវការស្អីពីខ្ញុំ? »

     « ហ្ហឹស!!! មើលនេះទៅ! ខ្ញុំគិតថាទ្រង់ច្បាស់ជាស្គាល់គេម្នាក់នេះហើយត្រូវទេ? » និយាយបណ្តើរដៃលើកទូរស័ព្ទដៃរបស់ខ្លួនចុចបើករូបថយ៉ុងបង្ហាញឱ្យនាងមើល យ៉ាត្រាបើកភ្នែកធំក្រឡោតព្រោះមើលឃើញថាជារូបរបស់ថេយ៉ុង នាងក៏រហ័សទាញទូរស័ព្ទពីដៃរបស់គេមកមើលឱ្យជិតនិងដើម្បីឱ្យកាន់ថាច្បាស់ថាម្នាក់នោះគឺជាថេយ៉ុងពិតមែនឬអត់?

     « មែនហើយគេគឺថេយ៉ុង! ហេតុអី? គេមានស្អីពាក់ព័ន្ធដែរ? »

     « ខ្ញុំត្រូវការគេម្នាក់នេះ! ខ្ញុំក៏ដឹងដែរបន្ទាប់ពីថ្ងៃដែលគ្រួសាររបស់គេធ្លាក់ខ្លួននោះ រាល់ថ្ងៃនេះគេធ្វើការនៅឯវាំងដែលទ្រង់កំពុងរស់នៅ ហើយក៏ជាវាំងរបស់អាចង្រៃនោះដែរ ខ្ញុំក៏ទើបតែដឹងដែរថាវាគឺជាខ្សែរាជវង្សជាបុត្រារបស់អ្នកអង្គម្ចាស់លី »

     « លោកត្រូវការគេធ្វើអី? លោកចង់ធ្វើអីគេ? »

     « ដំបូងឡើយថាមិនចង់ពាក់ព័ន្ធជាមួយនិងសម្រាមដែលបោះចោលទៅហើយនោះទេ ប៉ុន្តែគិតសប់ៗទៅ សម្រាមនោះហើយគឺវាមានតម្លៃ ខ្ញុំត្រូវការគេមកក្ដាប់នៅក្នុងដៃ ចំណែកផលប្រយោជន៍សម្រាប់ទ្រង់នោះគឺ ខ្ញុំ គិតថាទ្រង់គឺច្បាស់ជាដឹងវាក្នុងចិត្តស្រាប់ទៅហើយ » មិន និយាយអោយអស់សេចក្តី នាយចង់សំដៅថាបើនាងប្រគល់ថេយ៉ុងឱ្យមកគេនោះ គឺនាងនឹងអស់បន្លានៅក្នុងទ្រូង ដែលថេយ៉ុងជាមារជ្រែកបេះដូងរបស់នាង ព្រោះម៉ាហានគេដឹងស្រាប់ហើយពីទំនាក់ទំនងរបស់ជុងហ្គុកនិងថេយ៉ុងដែលពួកគេវាលើសពីពាក្យថាចៅហ្វាយហើយនិងកូនចៅ , គេដឹងរឿងរបស់អ្នកទាំងពីរតាំងពីជុងហ្គុកនាយនៅជាអ្នកបម្រើក្នុងផ្ទះរបស់ថេយ៉ុងមកម្លេះ

     « គឺ....ខ្ញុំអាចយកទៅគិតសិនបានទេ? » ប្រាកដណាស់នាងគឺនៅស្ទាក់ស្ទើរមិនហ៊ាន ប៉ុន្តែចិត្តមួយបែរជាពន្យល់ថា មែនហើយថេយ៉ុងគឺជាមារជ្រែកបេះដូងរបស់នាងនិងជុងហ្គុក បើសិនជានាងព្រមជួយម៉ាហាននោះ នាងក៏អាចដកបន្លាចេញពីទ្រូងកម្ចាត់សត្រូវបេះដូងរបស់នាងចេញពីផ្លូវ ហើយជុងហ្គុកក៏និងក្លាយជារបស់នាងតែម្នាក់គត់

     « ប្រាកដជាបាន!! » ម៉ាហានញញឹមគែមមាត់បន្ដិចប្រហ៊ឺនលូកដៃទៅចាប់ច្បិចចង្ការរបស់នាងមុននិងដើរចេញទៅហួចធ្វើព្រងើយបណ្ដោយឱ្យយ៉ាត្រានៅឈរគិតក្នុងនោះតែម្នាក់ឯង
......................

    សូមរងចាំតាមដានភាគបន្ត.....
    ចន ថេយ៍វី💜💚








🌺កូនអ្នកបម្រើ🥀 រដូវកាលថ្មីOù les histoires vivent. Découvrez maintenant