«ខ្ញុំមិនដឹង! ហ្ហឹកៗ ខ្ញុំមិនដឹងទេ! » ទ្រាំមិនបាន តទៅទៀតទោះចង់ទប់ក៏ទប់មិនជាប់ មាឌតូចបេះដៃនាយចេញពីចង្កេះរបស់គេ រួចលើកដៃខ្ទប់ត្រចៀកទាំងសងខាងរត់វឹងចូលទៅក្នុងបាត់ទាំងមិនទាន់ផ្តល់ចម្លើយឱ្យនាយនៅឡើយ
« ស្នេហាគឺបែបនេះ! វាធ្វើឱ្យមនុស្សរីករាយ ហើយក៏ធ្វើឱ្យមនុស្សឈឺចាប់ បងដឹងថាអូនឈឺចាប់ បងសុំទោស! បងគ្រាន់តែចង់ដឹងថាអូនស្រលាញ់បងឬមួយក៏អត់? បើសិនជាអត់វិញនោះបងក៏ព្រមដោះលែងអូនឱ្យមានសេរីភាព បងសុំទោសពិតជាចង់សុំទោសអូនពិតមែន! ថេយ៉ុង » ជុងហ្គុកនិយាយបណ្ដើរលើកដៃក្តោបលើទ្រូងដែលកំពុងឈឺចាប់បណ្តើរ ពេលឃើញរាងតូចឈឺចាប់គេក៏ឈឺលើសនេះមួយលានដង ប៉ុន្តែម្នាក់ៗក៏មាត់រឹងរៀងខ្លួនទាំងសងខាង មិនដឹងថាពេលវេលាណាទើបពួកគេអាចមានក្តីសុខសមបំណងតាមអ្វីដែលពួកគេប៉ងប្រាថ្នារូបគ្នាជាគូរនោះទេ
.................
SKIP.....
បន្ទាប់ពីឃុំខ្លួនឯងនៅក្នុងវាំងជាច្រើនថ្ងៃ យ៉ាត្រាសម្រេចចិត្តចេញមកក្រៅដើម្បីលំហែអារម្មណ៍ហើយនិង ចិត្តគំនិតឱ្យជ្រះស្រឡះពីភាពអវិជ្ជមានផ្សេងៗ គូដណ្តឹងមិននៅក្បែរខ្លួន ខ្លួននាងក៏មានអារម្មណ៍ថាហេលហាលរហូតទ្រាំមិនបានបណ្តាលអោយនាងត្រូវចេញមកឱ្យខានតែបាន ។
« ខ្ញុំទៅបន្ទប់ទឹកសិន នាងចាំខ្ញុំនៅទីនេះហើយ »
« ចា៎ » យូរ៉ាទទួលវ៉ាន់ពីដៃស្រីស្រស់មកកាន់ រួចទើបយ៉ាត្រាដើរចេញទៅតម្រង់ទៅបន្ទប់ទឹកដូចអ្វីដែលនាងបាននិយាយ ហើយឱ្យយូរ៉ានៅឈររងចាំនាងនៅខាងក្រៅ ពេលមកដល់បន្ទប់ទឹក យ៉ាត្រាលុបលាងមុខរួចងើបឡើង សម្លឹងខ្លួនឯងក្នុងកញ្ចក់កែវភ្នែកមុតស្រួចសម្លឹងមើលរូបនាងនៅក្នុងនោះមិនដាក់ភ្នែកដូចជាចង់ហក់ទៅបំបែកវាភ្លាមៗអ៊ីចឹង ឱ្យតែនឹកគិតឃើញដល់រឿងនោះម្តងៗ
មួយសន្ទុះនាងសម្លឹងមើលអស់ចិត្ត ទើបបម្រុងថាដើរចេញ ទៅវិញទៅហើយប៉ុន្តែសុខៗពេលនោះស្រាប់តែមានបុរសប្លែកមុខណាមិនដឹងដើរចូលមកខាងក្នុងធ្វើឱ្យនាងឃើញរូបគេក្នុងកញ្ចក់រៀបនិងស្រែកទៅហើយប៉ុន្តែប្រុសម្នាក់នោះបែរជាស្ទុះមកខ្ទប់មាត់នាងជិតឈឹងមុននិងដោះ មួកនិងម៉ាសដែលពាក់នោះចេញបង្ហាញឱ្យនាងឃើញថាគេជាអ្នកណា ។
YOU ARE READING
🌺កូនអ្នកបម្រើ🥀 រដូវកាលថ្មី
Teen Fictionការមើលងាយ ដៀលថ្មេះដោយចាត់ទុកសេចក្ដីស្រលាញ់របស់មនុស្សម្នាក់ជាការលេងសើច ធ្វើឱ្យមនុស្សម្នាក់នោះប្រែក្លាយពីការស្រលាញ់ទៅជាការស្អប់ចងដោយការគំនុំ ។ Jungkook x Taehyung 30/12/2021 ចន ថេយ៍វី📝
ភាគទី៣២ : ពាក្យសម្ដីចាក់ដោត
Start from the beginning
