ភាគទី៣២ : ពាក្យសម្ដីចាក់ដោត

Comenzar desde el principio
                                        

     « បងស៊ីនមិនពាក់ព័ន្ធទេ លោកកុំនិយាយខុសរឿងពេក បានទេ? ខ្ញុំមិនយល់ពីលោកនោះទេ! »

     « ឯងចង់យ៉ាងម៉េច? មានស្អីចង់និយាយក៏និយាយឱ្យអស់មក »

     « តើលោកនិងព្រះនាងពិតជាត្រូវរៀបការជាមួយគ្នាពិតមែនទេ? » មិនគិតវែងឆ្ងាយគេដាច់ចិត្តហារមាត់សួរនាយចំៗតែម្តងហើយក៏ចង់ដឹងដូចគ្នាថានាយនិងឆ្លើយថាយ៉ាងម៉េច? បើនាយឆ្លើយថាមែន! ល្អ! គេនិងព្រមចុះចាញ់ហើយសុខចិត្តដើរចេញពីជីវិតរបស់នាយមិនឱ្យជាប់ទាក់ទងអ្វីនិងគ្នាជារៀងរហូត តែបើនាយនៅឆ្លើយស្ទាក់ស្ទើរក៏បានន័យថានាយកំពុងមានអ្វីមួយលាក់នៅក្នុងចិត្ត

     « មែនហើយ! យើងនឹងរៀបការ ឯងគិតថាយើងគួរ ជ្រើសរើសពេលវេលាថ្ងៃណាទើបល្អ យើងចង់ឱ្យពិធីនេះពោរពេញទៅដោយភាពស្រស់ស្អាតនិងមិនអាចបំភ្លេចបាន » ក្ឌុក!! សម្លេងបេះដូងរបស់គេធ្លាក់ដល់ដីគ្រាន់តែឮ នាយនិយាយបែបនេះភ្លាម ក៏បានន័យថាចុងក្រោយជុងហ្គុកនាយនៅតែជ្រើសយកនាង , ពិតណាស់នាងល្អស្អាត! នាងមកពីត្រកូលខ្ពង់ខ្ពស់ ចំណែកគេត្រឹមតែជាសត្វហង្សដែលបាក់ស្លាបធ្លាក់មកលើដីសភាពដូចជាកូនមាន់ធ្លាក់ទឹក មានអ្វីអាចទៅប្រៀបស្មើរជាមួយនិងគេបានទៅ នាយជ្រើសយកនាងគឺត្រឹមត្រូវហើយ

     « ហ្ហឹក! ខ្ញុំគ្មានសិទ្ធជ្រើសរើសទេ! អ្នកដែលមានសិទ្ធ នោះគឺកូនក្រមុំរបស់លោក » គេនិយាយទាំងអួលដើមក៎ក៏សែនថប់ៗនៅក្នុងទ្រូងពិបាកនិងដកដង្ហើម ឈឺ! គឺគេពិតជាឈឺចាប់នៅក្នុងនេះណាស់ ទោះយ៉ាងណាចុងក្រោយគេក៏មានត្រឹមតែពាក្យថាចាញ់ ចាញ់ហើយ! គឺចាញ់និងស្នេហារវើរវាយមួយនេះ

     « ហឺម!! មែនហើយ ប៉ុន្តែមានរឿងមួយទៀត ពេលដែលយើងរៀបការរួចយើងនិងបង្កើតជាគ្រួសារតូចមួយ មានម៉ាក់មាន ប៉ាហើយនិងកូន ឯងថាទៅមើល! តើយើងគួរ ដាក់ឈ្មោះពួកគេថាយ៉ាងម៉េចទើបល្អ? » ពាក្យសំណួរ ចាក់ដោតដល់ក្រអៅបេះដូង មិនដឹងថាបេះដូងនាយសាងពីអ្វីទើបមកសួរសំណួរចាក់ទម្លុះបេះដូងរបស់គេបែបនេះ គេមិនមែនជាកូនក្រមុំរបស់នាយទេហេតុអីក៏ត្រូវមកសួរគេ? នាយចង់បានអ្វីឱ្យប្រាកដ? ឬក៏នាយចង់មកនិយាយបញ្ឈឺគេឱ្យស្លាប់មែនទេ?

🌺កូនអ្នកបម្រើ🥀 រដូវកាលថ្មីDonde viven las historias. Descúbrelo ahora