72:ក្មេងនេះ ឈ្លើយណាស់

Start from the beginning
                                        

" មិនអីទេ...ចាំបងទៅធ្វើស៊ុបក្តៅៗឲ្យអូន...." និយាយហើយនាយក៏ងើបដើរចូលទៅ ចង្រ្កានបាយ តែនៅទីនេះផ្ទះបាយរបស់ថេយ៍គឺមិនដូចជានៅទីក្រុងផ្ទះរបស់នាយនោះឡើយ ហើយរបស់ប្រើប្រាស់ក៏ខុសគ្នាផងដែលគឺផ្ទះរបស់ថេយ៍ប្រើចង្រ្កានអុស មិនបានប្រើ ឆ្នាំងអគ្គិសនីដូចភូមិគ្រឹះរបស់នោះឡើយ។

" ស្លាប់ហើយ? តើគេដុតធ្វើមិចទៅ??តិចឆេះផ្ទះ
អនាគតប៉ាម៉ាក់ក្មេកអស់ទៅ..."ជុងហ្គុកឈរងាកឆ្វេងងាកស្តាំព្រោះតែនាយមិនដឹងថាត្រូវចាំផ្តើមពីត្រង់ណាមុននោះទេ វាមិនងាយស្រួលដូចជាផ្ទះរបស់នាយនោះឡើយ។

" ថេយ៍...??" ចំណាលពេលប្រហែលជា20នាទីក្រោយមកជុងហ្គុកក៏អើតក្បាលចេញពីចង្រ្កានបាយបន្លឺហៅឈ្មោះរបស់រាងតូចដែលកំពុងតែដេកចុចទូរស័ព្ទនៅលើសាឡុងធ្វើមិនដឹង មិនខ្វះពីនាយសូម្បីតែបន្តិច។

"យ៉ាងមិច? ស៊ុបរបស់ខ្ញុំបានឬនៅ??"មាត់និយាយតែភ្នែកនៅសម្លឹងមើលទូរស័ព្ទដដែល ជុងហ្គុកឃើញបែបនេះហើយចង់តែចាប់អុកឲ្យណាណៃម្តងទៀតទេ។ស្តាប់សម្តីចោះដូចជាមិនមែនជាអ្នកឈឺយ៉ាងចឹង?

" ទេ! បងមិនចេះដុតភ្លើងនោះឡើយ បងខ្លាចឆេះផ្ទះរបស់អូន...."សម្លេងរបស់នាយបានបន្លឺឡើងស្រាល់ៗទឹកមុខបង្ហាញយ៉ាងច្បាស់ថានាយពិតជាមិនចេះធ្វើវាពិតមែនមិនបានសម្តែង។

" ដឹងថាខ្លួនមិនស្នំហើយពូកែអួតណាស់...មកនេះ" ថេយ៍ចុះពីលើសាឡុង...ចាប់អូសដៃរបស់នាយសង្ហាចេញទៅខាងក្រៅផ្ទះ ហើយក៏ចាប់ទាញកង់ដែលខ្លួនតែងតែជិះនោះ ចេញមកឲ្យហើយជុងហ្គុកជិះពីក្រោយទុកឲ្យខ្លួនជាអ្នកឌុបនាយ។ ពួកគេបម្រង់ទៅណាក៏មិនដឹងព្រោះតែថេយ៍មិនព្រមនិយាយអ្វីនោះឡើយ។

" ថេយ៍ ចង់បងទៅណា...?? ក្រែងអូននៅឈឺគូទមែនទេ ហេតុអ្វីក៏ជិះកង់ឌុបបងបាន??" ព្រឹកមិញនៅខឹងនឹងនាយរឿងឈឺគូទនៅឡើងហើយលូវបែបជាមកជិះកង់ឌុបនាយធ្វើមិនដឹង ?

"កុំពូកែសួរពេលអង្គុយទប់ខ្លួនឪ្យតែជាប់ទៅប្រយ័ត្នតែធ្លាប់បាក់កខ្ញុំមិនទទួលខុសត្រូវទេណា..."

" មកឲ្យបងជាអ្នកឌុបវិញណា..."ព្រោះតែយល់ថាថេយ៍នៅឈឺទើបនាយសុំខ្លួនឌុបវិញតែថេយ៍បែបជាងាកមកសម្លក់នាយធ្វើឲ្យជុងហ្គុកអោនមុខចុះភ្លាមៗមិនហ៊ានមើលនោះឡើយ។

រឿង ពិសោធន៍ស្នេហ៍🌾☘️ Where stories live. Discover now