28:ហេតុអ្វីក៏ធ្វើបែបនេះដាក់ខ្ញុំ?

956 53 3
                                        

.កាត់!

.១ខែក្រោយមក

.រយៈពេលមួយខែក្រោយមកនេះទំនាក់ទំនងរបស់ថេយ៉ុងនឹងជុងហ្គុកគឺកាន់ស្និទ្ធស្នាលជាមួយគ្នា ។ ជុងហ្គុកតែងតែលួចទៅគេងនៅបន្ទប់របស់ថេយ៉ុងដោយមិនឲ្យអ្នកស្រីចនដឹង ។ ហើយនាយតែងតែធ្វើល្អដាក់ថេយ៉ុងរហូត រហូតដល់ថេយ៉ុងព្រមបើកចិត្តទទួលយកនាយធ្វើជាមនុស្សទីមួយដែលគ្រប់គ្រងបេះដូងរបស់ខ្លួនបាន។

. Jeon group

.ថ្ងៃនេះថេយ៉ុងបានធ្វើម្ហូបដែលជុងហ្គុកចូលចិត្តដើម្បីយកមកឲ្យនាយដល់ក្រុមហ៊ុន ថេយ៉ុងកាន់ប្រអប់បាយដើរចូលទៅក្នុងក្រុមហ៊ុនទាំងញញឹមស្រស់ ដោយភ្នែកសម្លឹងមើលទៅអាហារដែលគេខំងើបធ្វើតាំងពីព្រឹកដើម្បីយកមកឲ្យនាយដល់ក្រុមហ៊ុន គេធ្វើដោយចេញពីចិត្តស្មោះចេញពីបេះដូច យកមកឲ្យនាយព្រោះគេដឹងថានេះជាមុខម្ហូបដែលជុងហ្គុកចូលចិត្ត។

" សួស្តី...អ្នកប្រុស..." ដើរចូលមកដល់ខាងក្នុងបុគ្គលិកដែលធ្វើការនៅទីនេះក៏និយាយសួស្តីទៅកាន់រាងតូច គ្រប់តែថេយ៉ុងមិនមែនមកពីនេះជាលើកទីមួយឯណា ? រឿងអីពួកគេមិនស្គាល់នោះ?

" បាទ! សួស្តី..."ថេយ៉ុងញញឹមរាក់ទាក់ទៅកាន់នាងលេខាវិញ។

"អ្នកប្រុសមករក លោកប្រធានមែនទេ??" នាងទម្លាប់ទឹកមុខបន្តិចរួចក៏សួរទៅកាន់រាងតូចដោយកាយវិការប្លែកៗ។

" បាទ! ត្រូវហើយ តើលោកប្រធានរបស់អ្នកនាងលេខានៅដែលទេ??"

" ចា៎គឺនៅ..តែ...!!" នាងរៀបនឹងនិយាយថា លោកប្រធានគឺនៅក្នុងបន្ទប់តែមិនបាននៅម្នាក់ឯងនោះឡើយតែនាងមិនហ៊ាននិយាយ ទើបថេយ៉ុងនិយាយកាត់សម្តីរបស់នាងទៅ...។

" តែអ្វីទៅ?? គាត់ជាប់ប្រជុំមែនទេ?? មិនអីទេ ខ្ញុំទៅរងចាំគាត់នៅក្នុងបន្ទប់ធ្វើការរបស់គាត់ក៏បាន..." និយាយហើយថេយ៉ុងក៏ញញឹមដើរសំដៅទៅបន្ទប់របស់រាងក្រាស់ដោយលីដានិយាយកាកមិនទាន់។

" លីដាតើគួរធ្វើបែបណាទៅ?? "ភ្លាមនោះក៏មានបុគ្គលិកស្រីម្នាក់ទៀតចេញមកសួរនាង បើថេយ៉ុងចូលទៅប្រាកដណាស់ថានឹងបានឃើញអ្វីដែលមិនគួរឃើញហើយ។

រឿង ពិសោធន៍ស្នេហ៍🌾☘️ Where stories live. Discover now