" ឈឺក្បាលណាស់..." បន្ទាប់ពីជុងហ្គុកចេញផុតមួយសន្ទុះថេយ៉ុងក៏បានភ្ញាក់ឡើង គ្រាន់តែបើកភ្នែកភ្លាមធ្វើឲ្យគេមានអារម្មណ៍ថាឈឺក្បាលវិលមុខតកក្អួតទៅហើយ។ ព្រោះតែជាតិស្រាដែលចូលទៅក្នុងខ្លួនរបស់គេយប់មិញនេះមិនតិចនោះទេ។
" តើយប់មិញមានអ្វីកើតឡើងខ្លះទៅ?? ហើយនរណាជាអ្នកជូនយើងមកផ្ទះ?? ទឹង!!" ថេយ៉ុងងើបអង្គុយព្រទាំងទាញភួយចេញពីរាងកាយរបស់គេសង្គេតគិតអំពីរឿងរ៉ាវកាលពីយប់មិគតែគិតយ៉ាងណាក៏នៅតែគិតមិនចេញ ថានរណាជាអ្នកជូនគេមក? កំពុងតែឆ្ងល់សុខៗ សម្លេងសារក្នុងទូរស័ព្ទដៃរបស់រាងតូចក៏បានបន្លឺឡើង ថេយ៍ក៏ស្រវាយកទូរស័ព្ទនៅលើតុមកមើល ក៏ឃើញថាជាសាររបស់ជេមីន។
.អត្តន័យក្នុងសារ
< យ៉ាងមិចហើយ ងើបរួចដែលទេ? កាលពីយប់មិញគឺលោកចនជាអ្នកមកទទួលឯង....> គ្រាន់តែអានសាររបស់ជេមីនចប់ថេយ៉ុងក៏បើកភ្នែកធំៗតែម្តង នេះវាគឺជាការពិត?? យប់មិញគេស្មានតែខ្លួនឯងយល់សព្វថាបានគេងអោបនាយម្នាក់នោះទេតើ តែវាមិនមែនជាការយល់សព្វនោះទេគឺវាជាការពិត។ អារម្មណ៍វិលមុខឈឺក្បាលមិននេះក៏រសាត់បាត់អស់ ដែលវាប្រែមកជាបេះដូងរបស់គេចាប់ផ្តើមលោតខុសចង្វាក់ម្តងទៅវិញ ។
" ចឹងមានន័យថាយប់មិញ....ហឺយ!មិនពិតទេ.....ហ្ហឹក" ថេយ៉ុងបានស្រែកឡើងព្រមទាំងទាញភួយមកគ្របយ៉ាងជិត ភ័យផងអរផងអារម្មណ៍វិលវល់ក៏កើតឡើង។
. Skip
" អៅថេយ៉ុងចុះមកហើយមែនទេ?? មានឈឺក្បាលវិលមុខក៏អត់? អ៊ុំបានឲ្យអ្នកបម្រើធ្វើស៊ុបក្តៅៗសម្រាប់ឯងហើយណា...អង្គុយចុះសិនមក" អ្នកស្រីចននឹងកូនប្រុសកំពុងតែអង្គុយញាំុបាយសុខៗក៏ស្រាប់តែថេយ៉ុងបានដើរចុះមក មើលតាមកាយវិការក៏ឃើញថាគេនៅមិនទាន់ស្វាងល្អនោះដែរ គាត់ក៏បានឲ្យថេយ៉ុងអង្គុយចុះព្រមទាំងឲ្យអ្នកបម្រើលើកស៊ុបមកសម្រាប់គេផងដែរ។
" មិនអីទេអ៊ុំស្រី គឺខ្ញុំរៀងធូរខ្លះហើយ តែវានៅឈឺក្បាលសឺៗបន្តិចប៉ុណ្ណោះ..."ថេយ៍ ដាក់ខ្លួនអង្គុយក្នែរគាត់ទាំងញញឹម រួចក៏បន្លឺឡើងដោយមិនភ្លរចលួចរេភ្នែកសម្លឹងមើលទៅកាន់អ្នកដែលអង្គុយតុមុខខ្លួនដែលគិតតែពីអោនញាំុអាហារដោយមិនងើបមុខខ្វល់ពីគេបន្តិចនោះឡើយ។
